ភ្នំពេញ ៖ ថ្មីៗនេះ គណៈប្រតិភូក្រសួងពាណិជ្ជកម្មកម្ពុជា បានស្វែងរកការនាំចេញអង្កររបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន ខណៈហ្វីលីពីន នាំចូលអង្ករចំនួន ៣.៨២លានតោន ពីបណ្ដាប្រទេសនានា។ គណៈប្រតិភូក្រសួងពាណិជ្ជកម្ម ដឹកនាំដោយលោកស្រី គឹម ស្រីរ័ត្ន អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ចាន់ សុខទី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក ជាប្រធានអគ្គនាយកក្រុមហ៊ុនហ្រ្គីនត្រេដ និងឧកញ៉ា ចាន់...
បរទេស៖ទូរទស្សន៍ BBC បានចេញផ្សាយនៅព្រឹកនេះថា ក្រុមការងារប្រតិបត្តិការជួយសង្គ្រោះ នៅតែបន្តធ្វើការងារនៅឡើយ តាំងតែពីយប់ថ្ងៃចន្ទម្សិលមិញនៅតំបន់ភាគខាងត្បូង នៃប្រទេសតួគីនិងភាគខាងជើង នៃប្រទេសស៊ីរី ក្រោយហេតុការណ៍គ្រោះរញ្ជួយដី ដ៏អាក្រក់មួយបានសម្លាប់មនុស្ស ដល់ទៅ៣៥០០នាក់។ គ្រោះរញ្ជួយដី ដែលមានកម្រិត៧,៨រិចទ័រ បានវាយប្រហារទៅលើតំបន់ Gaziatep នៅវេលាព្រលឹមថ្ងៃចន្ទម៉ោងក្នុងស្រុក ខណៈដែលមនុស្សភាគច្រើនកំពុងលង់លក់ ដោយជាលទ្ធផលមនុស្សយ៉ាងហោចណាស់ ២៣០០នាក់នៅតួគីបាត់បង់ជីវិត និងប្រមាណជា១៤០០០នាក់ រងរបួសហើយប្រមាណ ជា១៤០០នាក់ស្លាប់នៅស៊ីរី។...
ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អណត្តិលើកទី២០ បានបើកកិច្ចប្រជុំពិភាក្សាលើកទី២ ស្តីពីការពន្លឿនការបង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី។ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានធ្វើការចាត់ចែងរៀបចំថ្មី ចំពោះការក្តាប់ជាប់សិទ្ធិម្ចាស់ការ ក្នុងការអភិវឌ្ឍនាពេលអនាគត នៃប្រទេសចិន រួមមាន៖ *សេដ្ឋកិច្ចជាតិចិនដំណើការយ៉ាងល្អរលូនថ្ងៃទី៣០ខែមករាឆ្នាំ២០២៣ ភ្ញៀវទេសចរលេងជិះស្គី តាមសួនកម្សាន្តក្រុងជីលីន។ *ពន្លឿនការច្នៃប្រឌិតថ្មី...
បរទេស៖ អគ្គលេខាធិកាអង្គការ សហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃចន្ទម្សិលមិញនេះ បានប្រកាសព្រមានថា ពិភពលោកកំពុងខិតជិត ទៅដល់ស្ថានភាពជម្លោះជាសកលហើយ ក្នុងពេលខាងមុខនេះ។ សហគមន៍អន្តរជាតិ មិនមែនដើរយឺតៗទៅកាន់ពិភពលោកមួយ ដែលមានសង្គ្រាមកាន់តែធំនោះទេគឺជាក់ស្តែង យើងកំពុងឆ្ពោះទៅយ៉ាងលឿន នៃការរីកធំឡើងនៃសង្គ្រាមនេះ បើយោងតាមការបញ្ជាក់បន្ថែម របស់ប្រធានយូអិនរូបនេះ។ លោកបានបន្តថា៖ ការគិតរយៈពេលខ្លីបែបនេះ មិនត្រឹមតែគ្មានទំនួលខុសត្រូវខ្លាំងនោះទេ វាគឺជារឿងអសីលធម៌ទៀតផង ពីព្រោះថាក្រុមអ្នកនយោបាយ...
តួកគី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ថា គ្រោះរញ្ជួយដីដ៏ខ្លាំងបំផុត ក្នុងរយៈពេលជិត១សតវត្សរ៍ បានវាយប្រហារប្រទេសតួកគី និងស៊ីរី កាលពីព្រឹកថ្ងៃចន្ទនេះ ដោយបានសម្លាប់មនុស្ស អស់ជាង១.៤០០នាក់ នៅក្នុងដំណេករបស់ពួកគេ ដោយអគារបាក់ស្រុត និងបណ្តាលឱ្យមានការញ័រ នៅឆ្ងាយ ដូចជា នៅ Greenland...
ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថាចាប់ពីថ្ងៃទី៨ដល់១៤កុម្ភៈខាងមុខ តំបន់មួយចំនួននឹងមានភ្លៀងធ្លាក់ កម្រិតខ្សោយ។ យោងតាមសេចក្តីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣បានឲ្យដឹងថា ក្នុងសប្ដាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពល ពីកម្រិតសម្ពាធទាបខ្សោយ ។ ក្រសួងថា ស្ថានភាពបែបនេះ នឹងធ្វើឲ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ អង្សាសេនិងសីតុណ្ហភាពអតិបរមា...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នារសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល ជាមួយនឹងព្រះសង្ឃ ដែលគង់នៅវត្តខ្មែរក្នុងទីក្រុងញូវដែលី ព្រមទាំងសមណនិស្សិត និងនិស្សិតខ្មែរដែលកំពុងសិក្សាថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា នៅក្នុងប្រទេសឥណ្ឌា។ ឆ្លៀតក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត ក៏បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ...
ភ្នំពេញ ៖ លោកស្រី តែ ចន្ទមនោ ភរិយា និងក្នុងនាមលោក កឹម សុខា នាថ្ងៃ៦ កុម្ភៈ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ លោកស្រី ប៊ុន សុថា ភរិយាឯកឧត្តម តាន់ បញ្ញាវុធ ដែលត្រូវជាប្អូនស្រីបង្កើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី...
រ៉ាម៉ាឡា៖ មន្ត្រីប៉ាឡេស្ទីន កំពុងប្រឈមមុខនឹងសម្ពាធអន្តរជាតិ ដើម្បីបន្តការសម្របសម្រួលផ្នែកសន្តិសុខ ជាមួយអ៊ីស្រាអែល ដែលត្រូវបានកាត់ផ្តាច់ក្នុងការឆ្លើយតប ទៅនឹងការឈ្លានពាន របស់អ៊ីស្រាអែលនៅតំបន់ West Bank ។ ទោះជាយ៉ាងណាក៏ដោយ លោក Sabri Seidam អនុប្រធានគណៈកម្មាធិការកណ្តាលនៃចលនា Fatah របស់ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានប្រាប់...
ភ្នំពេញ៖ បន្ទាប់ពីការកសាងអស់ពេលជាយូរមក ជាមួយនឹងការចាក់បេតុងចុងក្រោយ ព្រីនស៍ ហេបភីនេស ផ្លាហ្សា បានបិទបញ្ចប់ការសាងសង់ជាន់ដំបូលអគារ ដូចការគ្រោងទុកនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ។ ពិធីបិទបញ្ចប់ការសាងសង់ ជាន់ដំបូលអគារព្រីនស៍ ហេបភីនេស ផ្លាហ្សាបានចាប់ផ្តើមជាផ្លូវការនៅម៉ោង 10 ព្រឹក។ លោក Sheng Jiaqian នាយករងប្រតិបត្តិ នៃក្រុមហ៊ុនព្រីនស៍...