ព័ត៌មានជាតិ

ARDB ចុះ​ ​MOU ជាមួយអង្គភាព Haikou Experimental Station ស្តីពី “ក្របខណ្ឌ​ កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្ត”

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយអង្គភាព Haikou Experimental Station របស់ស្ថាប័ន CHINESE ACADEMY OF TROPICAL AGRICULTURAL SCIENCES ស្តីពី “ក្របខណ្ឌកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្ត ” ។

ពិធីចុះអនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក​ ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និង លោកបណ្ឌិត Guo Gang អ្នកស្រាវជ្រាវជាន់ខ្ពស់ នៃអង្គភាព Haikou Experimental Station របស់ស្ថាប័ន CHINESE ACADEMY OF TROPICAL AGRICULTURAL SCIENCES នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅស្នាក់ការកណ្តាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)។

កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តនេះ នឹងនាំមកនូវការចែករំលែក និងការផ្លាស់ប្តូរបទពិសោធន៍ ពាក់ព័ន្ធនឹងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាកសិកម្ម៕

To Top