ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នាថ្ងៃ២៣ ធ្នូនេះ បាន ប្រកាសច្រានចោលការផ្សព្វផ្សាយ ព័ត៌មានជុំវិញករណីថា មានបេក្ខជនប្រឡងបាក់ឌុបធ្លាក់ធ្វើអត្តឃាត នៅស្រុកអង្គរធំ ខេត្តសៀមរាប ។ រដ្ឋបាលខេត្តសៀមរាបបញ្ជាក់នាថ្ងៃ២៣ ធ្នូថា ករណីធ្វើឃាតនេះ កើតឡើងតាំងពីឆ្នាំ២០១៨មកម្ល៉េះ ដោយ សារមានវិបត្តិក្នុងគ្រួសារទេ ពុំមានបេក្ខជនប្រឡងធ្លាក់តូចចិត្តចងក សម្លាប់ខ្លួននាព្រឹកថ្ងៃ២៣ ធ្នូនេះទេ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏ឲ្យអ្នកចែកចាយព័ត៌មាននេះ...
ថ្ងៃទី២១ ខែធ្នូ ក្រុមអ្នកជំនាញដោះស្រាយករណីវិវាទ នៃអង្គការពាណិជ្ជកម្មពិភពលោក សម្រាប់សំណុំរឿងចិនហុងកុង ប្តឹងវិធានការបញ្ជាក់ប្រភពដើមទំនិញរបស់អាមេរិក បានចេញផ្សាយរបាយការណ៍ ដោយកាត់ក្តីថា វិធានការនិងការកំណត់របស់អាមេរិក ក្នុងការបញ្ជាក់ប្រភពដើមទំនិញ បានល្មើសនឹងច្បាប់ អង្គការពាណិជ្ជកម្មពិភពលោក ។ ថ្ងៃទី២២ ខែធ្នូ ក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ខណៈពេលឆ្លើយសំណួរពាក់ព័ន្ធ នឹងរឿងនេះ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នេះ លោក សុក បូរ៉ា ប្រធាននាយកដ្ឋាន តាវកាលិកសន្ដិសុខសង្គម បានអញ្ជើញជាវាគ្មិនក្នុងសិក្ខាសាលាបណ្ដុះបណ្ដាល អត្ថប្រយោជន៍ របបសន្ដិសុខសង្គម ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន ជូនដល់បងប្អូនវិស័យសំណង់ និងឡឥដ្ឋ ដើម្បីចែករំលែកនូវចំណេះដឹង អត្ថប្រយោជន៍របបសន្ដិសុខសង្គម សម្រាប់បងប្អូនដែលបម្រើការងារ ក្នុងវិស័យសំណង់ និងឡឥដ្ឋ ឱ្យមានការយល់ដឹងកាន់តែច្បាស់លាស់ និងភាពល្អប្រសើរឡើង មុនឈានដល់ការគ្របដណ្ដប់ពេញលេញ ក្នុងការផ្ដល់របបសន្ដិសុខសង្គម ជូនបងប្អូននិយោជិតទាំងអស់នៅកម្ពុជា។ ក្នុងឱកាសជាវាគ្មិន ក្នុងវគ្គបណ្ដុះបណ្ដាលនេះ លោក សុក បូរ៉ា បានលើកឡើងថា៖ របបសន្ដិសុខសង្គមទាំងបីផ្នែក ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន ដែល ប.ស.ស. កំពុងអនុវត្តនេះ គឺមានសារៈសំខាន់ទាំងអស់ និងមានអត្ថប្រយោជន៍ផ្សេងៗគ្នា ជាច្រើនដល់កម្មករនិយោជិត ដោយមានការធានារ៉ាប់រងសុខភាពសង្គម ដែលត្រូវផ្តល់តាវកាលិក សេវាបង្ការសុខភាព តាវកាលិកព្យាបាល និងថែទាំវេជ្ជសាស្ត្រ និងការផ្តល់ប្រាក់បំណាច់ប្រចាំថ្ងៃ សម្រាប់រយៈពេលនៃការអាក់ខាន ពីការងារដោយការព្យាបាលជំងឺ ឬគ្រោះថ្នាក់ផ្សេងៗ និងការសម្រាកមាតុភាព ដោយមិនបារម្ភ ចំពោះការចំណាយលើថ្លៃព្យាបាល ដែលធ្វើឱ្យប៉ះពាល់ ដល់ជីវភាពឡើយ។ លោកបានឱ្យដឹងបន្តថា ចំពោះផ្នែកប្រាក់សោធន ជារបបសន្ដិសុខសង្គមថ្មី របស់ ប.ស.ស. ត្រូវចូលរួមពីវិស័យឯកជន ដើម្បីរួមចំណែក ជួយដល់បុគ្គលិកគ្រប់រូប មានការរស់នៅប្រកបដោយទំនុកចិត្ត ក្រោយពេលចូលនិវត្តន៍ ដោយទទួលបានប្រាក់សោធនក្នុងពេលខាងមុខ ។ ទន្ទឹមនឹងការទទួលបានសោធនជរាភាពនេះ សមាជិក ប.ស.ស. ជាកម្មករនិយោជិត ត្រូវបំពេញលក្ខខណ្ឌចំនួន៣ ដោយបានចុះបញ្ជីក្នុងផ្នែកសោធនមានអាយុយ៉ាងតិច ៦០ ឆ្នាំ និងបានបង់ភាគទាន ផ្នែកប្រាក់សោធនយ៉ាងតិច ១២ ខែ ដែលភាគទានសោធនកំណត់ ២%ជាបន្ទុកនិយោជិត និង ២%ជាបន្ទុករបស់និយោជក។ ក្នុងករណីចូលរួមបង់ភាគទាន បំពេញគ្រប់លក្ខខណ្ឌ នោះ ប.ស.ស. នឹងផ្ដល់ជូនប្រាក់សោធនជារៀងរាល់ខែ ដោយក្នុង ១ ខែ បើកបាន ២ ដងតាមរយៈកុងធនាគារផ្ទាល់ខ្លួនក្រោយសមាជិក ប.ស.ស. មានអាយុ៦០ ឆ្នាំ។ តំណាងសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា លោក សួ ឆ្លូញ ចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលខាងលើនេះ បានបង្ហាញអារម្មណ៍ថា៖ លោកមានសេចក្ដីរីករាយក្រែលែងដែលរាជរដ្ឋាភិបាល ខិតខំប្រឹងប្រែងជំរុញឱ្យមានរបបសន្ដិសុខសង្គម ទាំង៣ផ្នែកនេះ ទន្ទឹមនឹងនេះ លោកក៏បានស្នើដល់ភាគីពាក់ព័ន្ធ នឹងបន្ដជួយជំរុញបន្ថែម ដល់ម្ចាស់សិប្បកម្មឡឥដ្ឋ ក៏ដូចជាម្ចាស់ការដ្ឋាន ឬម្ចាស់ក្រុមហ៊ុនសំណង់ ធ្វើយ៉ាងណាត្រូវមាន ប.ស.ស. ជូនកម្មករគ្រប់ៗគ្នា ដើម្បីជួយគាត់នៅពេលមានជំងឺ ឬយថាហេតុកើតឡើងនានាមួយទៀតនៅពេលដែលពួកគាត់ចាស់ទៅ គាត់នឹងអាចទទួលបាននូវប្រាក់សោធននិវត្តន៍សម្រាប់គាត់។ លោកបន្ដថា ការចូលរួមក្នុងភាគទានប្រាក់សោធននេះ គឺជាបដិភាគទៅវិញទៅមកជាមួយគ្នា ដោយមានការលះបង់រវាងភាគីកម្មករនិងភាគីថៅកែ ព្រោះទៅមុខទៅរបបនេះផ្ដល់អត្ថប្រយោជន៍ច្រើនដល់កម្មករ ហើយចំពោះភាគទាន ២% សម្រាប់ប្រាក់សោធននេះគឺលទ្ធភាពមួយដែលកម្មករអាចចូលរួមបង់ដែរ ហើយណាមួយទៀតសោតគឺកាត់ទៅតាមសមាមាត្រប្រាក់ឈ្នួលរបស់គាត់ បើច្រើនគឺកាត់ច្រើន បើតិចគឺកាត់តិចទៅតាមនឹងផងដែរ។ អ្នកស្រីបម្រើការងារ ក្នុងឡឥដ្ឋឯកជនមួយកន្លែង ក្នុងរាជធានីភ្នំពេញ ជាសិក្ខាកាមចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលខាងលើ អ្នកស្រីបានបង្ហាញអារម្មណ៍ថា៖ នៅពេលដែល មាន ប.ស.ស. លោកស្រីមានអារម្មណ៍សប្បាយរីករាយ ដោយ ប.ស.ស. អាចជួយលោកស្រីបាននៅពេលដែលឈឺទៅពេទ្យពុំអស់លុយដើម្បីព្យាបាល ហើយជាពិសេសទទួលបានចំណេះដឹងក្នុងវគ្គបណ្ដុះបណ្ដាលនេះបន្ថែមទៀតផងដែរ លោកស្រីនឹងបន្ដផ្សព្វផ្សាយដល់អ្នកធ្វើការអ្នកស្រីបានដឹងគ្រប់ៗគ្នា។ ជុំវិញករណីនេះ លោក សុក បូរ៉ា បានបញ្ជាក់ថាៈ ប.ស.ស. នឹងធ្វើការជាមួយភាគីពាក់ព័ន្ធ ជាពិសេសសហព័ន្ធសហជីពដែលពាក់ព័ន្ធលើការងារនេះ ធ្វើយ៉ាងណាគ្របដណ្ដប់ជូនបងប្អូនកម្មករវិស័យសំណង់ និងឡឥដ្ឋនេះ ឱ្យបានរបបសន្ដិសុខសង្គមពេញលេញគ្រប់ៗគ្នា ដោយពុំទុកនរណាម្នាក់ចោលឡើយ។ សូមបញ្ជាក់ថាៈ វគ្គបណ្ដុះបណ្ដាលខាងលើនេះ រៀបចំឡើងដោយ សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា ក្រោមជំនួយរបស់អង្គការអាហ្វីដា នៅអគារឌីខេមីតធីងសេនធើ ដោយមានការចូលរួមពីបងប្អូនបម្រើការងារនៅក្នុវិស័យសំណង់ និងឡឥដ្ឋប្រមាណជា ៤០នាក់៕
យូអិន៖ លោកស្រី Sima Bahous នាយកប្រតិបត្តិ នៃអង្គការសហប្រជាជាតិស្ត្រី កាលពីថ្ងៃពុធបានអំពាវនាវ ឱ្យមានការស្ដារឡើងវិញ នូវសិទ្ធិស្ត្រីអាហ្វហ្គានីស្ថាន ក្នុងការអប់រំខ្ពស់ បន្ទាប់ពីរដ្ឋបាលគ្រប់គ្រងដោយតាលីបង់ បានរារាំងពួកគេពីការចូលរៀន នៅសាកលវិទ្យាល័យ។ លោកស្រីបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា បទបញ្ជាថ្មីរបស់ពួកតាលីបង់ ដែលបានប្រកាសកាលពីថ្ងៃអង្គារ បានហាមឃាត់ស្ត្រីពីការអប់រំខ្ពស់ ប្រកបដោយប្រសិទ្ធភាព។ “វាគឺជាការមើលឃើញខ្លីដូចជាវាគួរឱ្យរន្ធត់” ។ លោកស្រី...
ហ្សឺណែវ៖ អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានសម្រេចថា សហរដ្ឋអាមេរិក កំពុងបំពានច្បាប់ពាណិជ្ជកម្មអន្តរជាតិ ដោយតម្រូវឱ្យផលិតផលហុងកុង ត្រូវបានដាក់ស្លាកថា “ផលិតក្នុងប្រទេសចិន”។ ក្រុមប្រឹក្សាវិវាទ WTO បានឲ្យដឹងថា តម្រូវការសម្គាល់ប្រភពដើម របស់សហរដ្ឋអាមេរិក បានរំលោភលើកាតព្វកិច្ចរបស់ប្រទេស ក្រោមច្បាប់របស់ស្ថាប័នពាណិជ្ជកម្ម ដោយបានច្រានចោលការអះអាង របស់ទីក្រុងវ៉ាស៊ីនតោន ដែលថា ផលប្រយោជន៍សន្តិសុខជាតិរបស់ខ្លួន អនុញ្ញាតសម្រាប់ការដាក់ស្លាកបែបនេះ។ ក្រុមប្រឹក្សានេះបានឲ្យដឹងថា...
ថ្ងៃទី២២ ខែធ្នូ ជារដូវកាល Dongzhi របស់ប្រទេសចិន។ នៅក្នុងរដូវកាលពោរពេញដោយភាពត្រជាក់ យើងបានបូកសរុបពាក្យសម្តីដ៏កក់ក្តៅ របស់លោកXi Jinpingប្រធានរដ្ឋចិនពេលចុះត្រួតពិនិត្យ ការងារនៅរដូវរងា ឱ្យយើងមានអារម្មណ៍កក់ក្តៅនៅរដូវរងារ។ ពីថ្ងៃទី១ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ លោក Xi Jinping បានចុះត្រួតពិនិត្យនៅក្រុងJinggangshan និងក្រុងNanchang ដើម្បីចុះត្រួតពិនិត្យការងារនៅជនបទ សហគ្រាស សាលារៀននិងសហគមន៍ជាដើម...
ថ្ងៃទី២២ខែធ្នូ គណៈកម្មាធិការរៀបចំរាត្រីសមោសរ អបអរសាទរបុណ្យចូលឆ្នាំថ្មីចិន ឆ្នាំ២០២៣ នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានប្រកាសជាផ្លូវការនូវសញ្ញា និងម៉ាស្កូតឈ្មោះ “Tuyuanyuan” ដែលរចនាតាមប្រធានបទ “ប្រទេសចិនដែលរីកចម្រើន ក្នុងយុគសម័យថ្មី ជីវភាពរស់នៅដែលកាន់តែល្អបវរ” ។ ម៉ាស្កូតនេះមានរូបរាងដ៏គួរស្រឡាញ់ មានភ្នែកធំភ្លឺថ្លាជាម៉ាស្កូតទី១ ដែលតំណាងឱ្យ រាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីចិន នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ដែលបង្កើតឡើងតាមរយៈការធ្វើការវិភាគ ចំពោះទិន្នន័យជាច្រើន...
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលកម្ពុជា និងអ្នកសារព័ត៌មាន បានចាត់ទុកថា ការកែសម្រួលជាបន្តបន្ទាប់ នូវវិធានការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ របស់ប្រទេសចិន គឺមានលក្ខណៈសមស្រប តាមបែបវិទ្យាសាស្ត្រ។ ប្រាប់អ្នកសារព័ត៌មានវិទ្យុមិត្តភាពកម្ពុជាចិន នារសៀលថ្ងសទី២១ ខែធ្នូ ឆ្នាំ២០២២ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាក្រសួងសុខាភិបាល បានមានប្រសាសន៍ថា កម្ពុជាតាមដានស្ថានភាព ជំងឺរាតត្បាតកូវីដ១៩ នៅក្នុងប្រទេសចិនជាប់ជានិច្ច ។...
ភ្នំពេញ៖ ភោជនីយដ្ឋាន JUMBO Seafood និងភោជនីយដ្ឋាន Cambodia Mastercraft Microbrewery បានបើកសម្ពោធជាផ្លូវការហើយ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ក្រោមអធិបតីភាព លោកស្រីបណ្ឌិត ម៉ែន សំអន...
ល្ងាចមកពីលក់ដូរវិញ បងប្រុសអាជីវករម្នាក់ នៅផ្សារច្បារអំពៅ នឹកចង់ពិសា Cambodia Beer ជុំគ្នាជាមួយគ្រួសារ ក៏សម្រេចចិត្តដាក់១កេស ស្រាប់តែជួបលាភធំ គាស់កំប៉ុងត្រូវរង្វាន់ធំ២ម៉ឺនដុល្លារអាមេរិក ហូរពេញផ្ទះ។ សឹងតែមិនគួរឲ្យជឿទាល់តែសោះ បងប្រុសមកពីឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល ដែលបច្ចុប្បន្នមានមុខរបរ ជាអាជីវកបោះបន្លែ នៅផ្សារច្បារអំពៅ ឈ្មោះថា លឿង ចាន់តូ ក្លាយជាបុរសកំពូលសំណាងជាងគេ...