យប់ថ្ងៃទី១៨ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិននិងភរិយាលោកស្រី Peng Liyuan បានជួបសន្ទនាជាមួយព្រះមហាក្សត្រថៃ Maha Vajiralongkorn និងម្ចាស់ក្សត្រីថៃ Suthida Vajiralongkorn នៅព្រះបរមរាជវាំងបាងកក។ លោក Xi Jinping បានលើកឡើងថា ឆ្នាំ២០២២នេះជាខួប ១០ ឆ្នាំនៃការដែលចិន និងថៃ បង្កើតទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ...
នាព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២២ កិច្ចប្រជុំក្រៅផ្លូវការ នៃមេដឹកនាំអង្គការ APEC លើកទី ២៩ បានបើកធ្វើនៅក្រុងបាងកករបស់ប្រទេសថៃ ។ លោក Xi Jinping ប្រធានរដ្ឋចិន បានអញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការ នៃមេដឹកនាំអង្គការ APEC លើកទី ២៩ ដោយថ្លែងសុន្ទរកថាគន្លឹះ ក្រោមចំណងជើងថា《ការរួមសាមគ្គី និងធ្វើកិច្ចសហប្រតិបត្តិការ និងការទទួលខុសត្រូវ យ៉ាងអង់អាចក្លាហាន ដើម្បីកសាងសហគមន៍ វាសនារួមរបស់អាស៊ីប៉ាស៊ីហ្វិក》។ លោក Xi Jinping បានលើកឡើងថា មានសុភាសិតមួយនៅប្រទេសថៃដែលថា “ដាំគ្រាប់ពូជអ្វី នឹងទទួលផលហ្នឹង”។ យើងបានរួមគ្នា សាបព្រួសគ្រាប់ពូជ នៃទស្សនទានរបស់ក្រុង Putrajaya ដូច្នេះត្រូវដាំដុះ ដោយម៉ត់ចត់និងថែរក្សារួមគ្នា ដើម្បីពូនជ្រំផ្កានៃវិបុលភាព នៃការអភិវឌ្ឍរួមនៅអាស៊ីប៉ាស៊ីហ្វិក! លោក Xi Jinping បានលើកឡើងសុភាសិតថៃឃ្លានេះ មានន័យជ្រាលជ្រៅយ៉ាងដូចម្ដេច? គឺការទទួលបានលទ្ធផលជាផ្លែជាផ្កា អាស្រ័យទៅលើការពូនជ្រំ ដោយដីមានជីជាតិ ហើយការដាំដុះដីមានជីជាតិអាស្រ័យទៅលើកិច្ចខិតខំប្រឹងប្រែង រួមគ្នារបស់សមាជិកទាំងអស់ នៃគ្រួសារអាស៊ីប៉ាស៊ីហ្វិក។ សុភាសិតថៃ “ដាំគ្រាប់ពូជអ្វី នឹងទទួលផលហ្នឹង” មានន័យស្រដៀងនឹងសុភាសិតចិនថា “បើដាំឪឡឹកនឹងបានផ្លែឪឡឹក បើដាំសណ្តែកនឹងបានសណ្តែក”។ កិច្ចប្រជុំក្រៅផ្លូវការនៃមេដឹកនាំអង្គការ APEC បានអនុម័តទស្សនទាន ក្រុង Putrajaya ដើម្បីសម្លឹងមើលថា ដល់ឆ្នាំ២០៤០ កសាងសហគមន៍រួមអាស៊ីប៉ាស៊ីហ្វិកមួយ ប្រកបដោយភាពបើកទូលាយ ភាពរស់រវើក ភាពធន់និងសន្តិភាព ។ គោលដៅបានកំណត់រួចហើយ ឱ្យតែធ្វើកិច្ចសហប្រតិបតិតការសាមគ្គីគ្នា រ៉ាប់រងទំនួលខុសត្រូវ ជាមួយគ្នា នោះមហាគ្រួសាររបស់អាស៊ីប៉ាស៊ីហ្វិក ពិតជានឹងទទួលបាន លទ្ធផលជាផ្លែផ្កា និងបង្កើត “អច្ឆរិយៈអាស៊ីប៉ាស៊ីហ្វិក”ថ្មី ។ ប្រទេសចិន ក៏នឹងបន្តបញ្ជាក់តាមរយៈ ប្រតិបតិ្តជាក់ស្តែងថា ៖ មិនថាទទួលបានការអភិវឌ្ឍ ដល់កម្រិតណា ក៏នឹងចាក់គ្រឹះនៅអាស៊ីប៉ាស៊ីហ្វិក កសាងនិងផ្តល់ផលប្រយោជន៍ ដល់អាស៊ីប៉ាស៊ីហ្វិកតទៅទៀត ៕
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ថា កាលពីថ្ងៃព្រហស្បតិ៍ លោក Jeremy Hunt អធិការបតីគ្រប់គ្រងពន្ធ នៃចក្រភពអង់គ្លេស បានប្រកាសកញ្ចប់នៃការដំឡើងពន្ធ និងការកាត់បន្ថយការចំណាយ ដែលមានតម្លៃ ៥៥ពាន់លានផោន អង់គ្លេស ស្មើនឹង៦៥ពាន់លានដុល្លារ ក្នុងការដេញថ្លៃ ដើម្បីកែលម្អហិរញ្ញវត្ថុសាធារណៈ និងស្ដារឡើងវិញនូវភាពជឿជាក់ នៃសេដ្ឋកិច្ចរបស់ប្រទេស ។...
មិនទាន់បានប៉ុន្មានថ្ងៃផង ក្រោយពីរកឃើញអ្នកឈ្នះរង្វាន់ធំទី១ ទឹកប្រាក់២ម៉ឺនដុល្លារ ពីស្រាបៀរ កម្ពុជា ក៏ស្រាប់តែបានរកឃើញ បុរសកំពូលសំណាងម្នាក់ទៀត ដែលគាស់ត្រូវរង្វាន់២ម៉ឺនដុល្លារ។ អ៊ុំប្រុសកំពូលសំណាងនេះ មានឈ្មោះ ជ្រះ ឆាត រស់នៅខេត្តបន្ទាយមានជ័យ បានគាស់ឈ្នះរង្វាន់ធំ២ម៉ឺនដុល្លារ ពីស្រាបៀរ កម្ពុជា។ ភ្លាមៗនោះ គាត់ត្រែកអរជាខ្លាំង រហូតទប់ចិត្តមិនបាន ក៏យំតែម្តង ព្រោះមិននឹកស្មានថា លាភធំបែបនេះ...
ស្វាយរៀង៖ ស្ថិតក្រោមគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥ ក្រុងបាវិត ជាទីក្រុងមួយ ក្នុងចំណោមទីក្រុងចំនួនបី ដែលរដ្ឋាភិបាលរៀបចំទីក្រុងនេះ ជាទីក្រុងឧស្សាហកម្ម។ បន្ទាប់ពីគោលនយោបាយជាតិ បានដាក់ចេញ ជាលទ្ឋផលក្រុងបាវិត បានរីកចម្រើន និងជាទីក្រុង ដែលទាក់ទាញការវិនិយោគ តំបន់ឧស្សាហកម្ម ច្រើនជាងគេនៅទូទាំងប្រទេស ដោយសារទីតាំងភូមិសាស្រ្ត ងាយស្រួលដឹកជញ្ជូន តភ្ជាប់ទៅកាន់កំពង់ផែទឹកជ្រៅ របស់វៀតណាម ដោយសារជាតំបន់...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ពលរដ្ឋអ៊ុយក្រែន ប្រមាណជាជាង១០លាននាក់ ត្រូវបានកាត់ផ្តាច់ចេញពីការប្រើប្រាស់ ថាមពលអគ្គិនសី បន្ទាប់ពីការវាយប្រហារចុងក្រោយ ដោយប្រទេសរុស្សី តាមរយៈគ្រាប់មីស៊ីលយ៉ាងច្រើន។ ការថ្លែងការណ៍ ដោយលោកប្រធានាធិបតីអ៊ុយក្រែន Volodymry Zelensky ដែលបានអះអាងទៀតដែរថា ក្នុងនោះមនុស្សយ៉ាងហោចណាស់ ៧នាក់បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍ វាយប្រហារចុងក្រោយនេះផងដែរខណៈដែលចំនួន នៃអ្នកស្លាប់អាចនឹងបន្តកើនឡើងនៅឡើយ។ លោក...
ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបញ្ចៀសចរាចរ និងផ្អាកចរាចរជាបណ្តោះអាសន្ន ជុំវិញទីតាំងប្រារព្ធពិធីបេីកការប្រកួតកីឡាជាតិ លើកទី៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រហូតដល់បញ្ចប់កម្មវិធី ដោយមិនអនុញ្ញាតឲ្យយានជំនិះគ្រប់ប្រភេទ ឆ្លងកាត់កំណាត់មហាវិថីឈ្នះឈ្នះ ពីគល់ស្ពានព្រែកព្នៅ រហូតដល់ផ្លូវជាតិលេខ៦ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ និងនាថ្ងៃទី៣០...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដាប់របាយការណ៍ ស្ដីពីលទ្ធផលកិច្ចប្រតិបត្តិការចុះធ្វើអធិការកិច្ច ហត្ថពលកម្មបរទេស នៅកាស៊ីណូបាវិត-ម៉ុកបាយ ស្ថិតនៅភូមិបាវីតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោក...
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា, លោក វឿង ឌីញ ហ្វ (VUONG DINH HUE) ប្រធានរដ្ឋសភាវៀតណាម នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ រដ្ឋសភាវៀតណាម មកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅកម្ពុជា រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៩-២៣...
បរទេស៖ មេបញ្ជាការកំពូល របស់សហរដ្ឋអាមេរិក លោក Mark Milley កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការព្រមានចំៗទៅលើស្ថានភាព នៅក្នុងប្រទេសអ៊ុយក្រែន និងជាពិសេសអ្វីទៅដែលអ៊ុយក្រែន បានកំណត់ថាជាភាពជោគជ័យរបស់ខ្លួននោះ គឺនឹងមិនអាចកើតឡើង ក្នុងរយៈពេលឆាប់ៗនោះឡើយ ទោះបីជាបច្ចុប្បន្នកំពុងដណ្តើមបាន ទីតាំងមួយចំនួនពីរុស្សីវិញក្តី។ ថ្លែងទៅកាន់សន្និសិទសារព័ត៌មានមួយ នៅឯសេតវិមានកាលពីថ្ងៃម្សិលមិញនេះ លោក Milley បានបញ្ជាក់ថាលទ្ធភាពនៃជ័យជំនះ របស់អ៊ុយក្រែន ដែលកន្លងមករដ្ឋាភិបាលទីក្រុងគៀវ...