ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពបន្តវេននាយករដ្ឋមន្រ្តី នាថ្ងៃអនាគត បានលើកឡើងថា ការបោសសម្អាតមីន មនុស្សធម៌ទ្រង់ទ្រាយធំនៅកម្ពុជា ជាមួយនឹងការអភិវឌ្ឍដ៏លឿននេះ កម្ពុជា បានប្រែក្លាយ ពី«ដីមីន»ទៅជា«ដីមាស» ។ ថ្លែងក្នុងពិធីប្តូរឈ្មោះ របស់សមាគមរោងចក្រកាត់ដេរ នៅកម្ពុជា និងការប្រមូលថវិកាជួយ ដល់គម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន នៅថ្ងៃទី១៧ ខែវិច្ឆិកា...
កូឡាឡំាពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ថា ភ្លៀងត្រូវបានគេរំពឹងថា នឹងមាននៅក្នុងរដ្ឋជាច្រើន នៃប្រទេសម៉ាឡេស៊ី នៅព្រឹកថ្ងៃបោះឆ្នោត គឺថ្ងៃសៅរ៍ ។ ទីភ្នាក់ងារគ្រោះមហន្តរាយ បានបញ្ជាឱ្យមានការប្រុងប្រយ័ត្ន ចំពោះខ្យល់មូសុង និងគ្រោះទឹកជំនន់កើតឡើងភ្លាមៗ ។ ព្យុះផ្គររន្ទះក៏ត្រូវបានព្យាករណ៍ថា នឹងកើតឡើង នៅពេលល្ងាចផងដែរ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានជំទាស់នឹងសេចក្តីថ្លែងការណ៍ របស់សមភាគីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី អំពីប្រភពដើមនៃមីស៊ីល ដែលបានធ្លាក់ នៅក្នុងប្រទេសប៉ូឡូញ។ ពិភពលោកមានភាពស្រពិចស្រពិល កាលពីថ្ងៃអង្គារ បន្ទាប់ពីកាំជ្រួចមួយគ្រាប់ បានធ្លាក់ក្នុងទីក្រុង Przewodow ភាគខាងកើតប្រទេសប៉ូឡូញ ដោយបានសម្លាប់មនុស្សពីរនាក់ និងឧបទ្ទវហេតុដំបូង ពីសង្រ្គាមនៅអ៊ុយក្រែន ដែលបានប៉ះពាល់ ដោយផ្ទាល់ដល់សមាជិកណាតូ។ នៅក្រោមមាត្រាទី៥...
គៀវ៖ ចាប់តាំងពីការដកខ្លួនចេញពីតំបន់ Kherson នៅថ្ងៃទី១១ ខែវិច្ឆិកា ទីតាំងរបស់រុស្ស៊ី នៅត្រើយម្ខាងនៃទន្លេ បានទទួលរងការវាយប្រហារញឹកញាប់ កាន់តែខ្លាំងឡើង។ ដូចដែលវាបានធ្វើបន្ទាប់ពីការវាយប្រហារ ដោយជោគជ័យរបស់អ៊ុយក្រែន នៅលើស្ពាន Kerch Strait កាលពីខែតុលា ប្រទេសរុស្ស៊ី បានឆ្លើយតបជាមួយនឹងរលក នៃមីស៊ីលសំដៅ ទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល របស់ប្រទេសនេះ។ បន្ទាប់ពីបានរុល ទៅមុខពាសពេញទឹកដីដ៏ធំ នៅដើមសប្តាហ៍នៃ “ប្រតិបត្តិការយោធាពិសេសរបស់ខ្លួន”...
គៀវ៖ ACenter for Naval Analysis (CNA) អ្នកវិភាគកម្មវិធីសិក្សា ផ្នែកយោធារបស់រុស្ស៊ី បានវាយតម្លៃយុទ្ធសាស្ត្រសង្គ្រាមរបស់រុស្ស៊ី នៅក្នុងបទសម្ភាសន៍ជាមួយ The Kyiv Independent ដោយលោក Michael Kofman បានរិះគន់យុទ្ធសាស្ត្ររបស់រុស្ស៊ី ដោយហៅការដកថយ របស់រុស្ស៊ីពីតំបន់ Kherson ថាជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល។ ឧត្តមសេនីយរុស្ស៊ី...
ភ្នំពេញ៖ ក្នុងនាមធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ចូលរួមអបអរសាទរយ៉ាងក្រៃលែង ដែលអង្ករកម្ពុជា បានឈ្នះជ័យលាភីជា “អង្ករល្អដាច់គេ” របស់ពិភពលោកប្រចាំឆ្នាំ២០២២ ក្នុងវេទិកាសន្និសីទអង្ករពិភពលោក ដែលធ្វើឡើងនៅខេត្តភូកេត ប្រទេសថៃ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។ បើយោងតាម លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានថ្លែងប្រាប់...
ភ្នំពេញ៖ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានថ្លែងកោតសរសើរយ៉ាងស្មោះ ចំពោះការខិតខំប្រឹងប្រែង សហការបានយ៉ាងល្អ របស់សមាជិកទាំងអស់ នៃក្រុមប្រឹក្សាភិបាល ប.ស.ស. ក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកគ្រប់លំដាប់ថ្នាក់របស់...
ភ្នំពេញ៖ លោក Lloyd J. Austin រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក នឹងបង្ហាញវត្តមាន នៅលើទឹកដីកម្ពុជា នៅដើមសប្ដាហ៍ក្រោយ ដើម្បីចូលរួមកិច្ចប្រជុំ រដ្ឋមន្រ្តីការពារជាតិ អាស៊ាន-បូក ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ។ យោងតាមគេហទំព័រ របស់ក្រសួងការពារជាតិអាមេរិក បានឱ្យដឹងថា មុនពេលឈានជើងដល់ទឹកដីកម្ពុជា លោក...
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីលោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ការិយាល័យចល័តខេត្តព្រះវិហារ នៃធនាគារ ARDB បានចូលរួមប្រជុំពិក្សា ជាមួយក្រុមការងារ និយ័តករបរបាលកិច្ច អង្គភាពអនុវត្តគម្រោង ACSEP-PIU1 និងមន្រ្តីមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ...
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានក្រើនរំលឹក ដល់ម្ចាស់យានយន្តទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធ មេត្តារួសរានអញ្ជើញបង់ពន្ធ ឱ្យបានទាន់ពេលវេលា ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ។ យោងតាមសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី១៥ វិច្ឆិកា បានសង្កេតឃើញថា ម្ចាស់យានយន្តភាគច្រើន បានប្រកាសបង់ពន្ធរួចរាល់ ខណៈដែលម្ចាស់យានយន្តមួយចំនួនទៀត នៅមិនទាន់បានបង់ពន្ធប្រភេទនេះនៅឡើយ។ ក្នុងករណីខកខានមិនបានបង់ពន្ធ ទាន់ពេលវេលាកំណត់ខាងលើ...