ភ្នំពេញ៖ លោកឧកញ៉ាវ័យក្មេង ជា តុងហ៊ួរ បានចំណាយអស់រយៈពេល១២ឆ្នាំ ដើម្បីនិពន្ធសៀវភៅមួយក្បាល ក្រោមចំណងជើងថា ផែនផ្នត់ទីគំនិត ដែលក្នុងសៀវភៅនេះ បាននិយាយបំផុសឱ្យអ្នកអានក្លាហាន ក្នុងការចេញរកស៊ីនិងបទពិសោធន៍ក្នុងការរកស៊ី ក៏ដូចជាដំណោះស្រាយបញ្ហាប្រឈមនានា ដែលអ្នកនិពន្ធបានជួបប្រទះ ។ នៅក្នុងសន្និសីទ ផ្សព្វផ្សាយពីសៀវភៅផែនទី ផ្នត់គំនិតធ្វើឡើងនៅថ្ងៃទី៣០ តុលា ២០២២ ក្នុងភោជនីយដ្ឋានវ័នម័រ លោកឧកញ៉ាជា តុងហ៊ួរ...
ថ្មីៗកន្លងទៅនេះ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានរៀបចំធ្វើសកម្មភាពផ្សព្វផ្សាយស្មារតីនៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ក្រោមប្រធានបទ“ដំណើរថ្មី រួមវាសនា”នៅប្រទេសអាស៊ានជាច្រើន ដូចជាតួកគី ឡាវ ហ្វីលីពីន នេប៉ាល់ជាដើម ។ ឥស្សរជនដែលចូលរួមសកម្មភាព បានធ្វើការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅលើប្រធានបទដូចជា “ការធ្វើទំនើបកម្មតាមបែបផែនចិន” “ខ្សែក្រវាត់និងផ្លូវ” “ដំណើរថ្មីរបស់ចិននិងអនាគតនៃពិភពលោក”ជាដើម ។ លោក Hakan Okcal មន្ត្រីការទូតទួរគីបានថ្លែងថា ៖...
ភ្នំពេញ៖ លោក បណ្ឌិត ហ៊ុន ម៉ាណែត ក្នុងកម្មវិធីរាត្រីសមោសរជួបជុំម្ចាស់អាជីវកម្មកម្ពុជា CEO Award 2022 នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ នា ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២។ លោក បានថ្លែងថា ស្របនឹងឱកាសនៃការប្រារព្ធខួបទី ១៣ ឆ្នាំ នៃការបង្កើត CEO...
កង់ប៉េរ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ថា ពលរដ្ឋអូស្ត្រាលីចំនួន១៧នាក់ដែលបានចាកចេញពីជាប់គាំងនៅក្នុងជំរុំស៊ីរីចាប់តាំងពីការដួលរលំនៃរដ្ឋអ៊ីស្លាម ហៅកាត់ (IS) ត្រូវបានធ្វើមាតុភូមិនិវត្តន៍ដោយរដ្ឋាភិបាលសហព័ន្ធ ។ លោកស្រី Clare O’Neil រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ស្ត្រី៤នាក់ និងកុមារ១៣នាក់បានមកដល់ប្រទេសអូស្ត្រាលីដោយសុវត្ថិភាពកាលពីព្រឹកថ្ងៃសៅរ៍ ។ ក្រុមនេះ ដែលជាប្រពន្ធ និងកូនរបស់ជនជាតិអូស្ត្រាលីជ្រុលនិយម ដែលបានចូលរួមជាមួយក្រុម...
បាដាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ថា មានករណីផ្ទុះឆេះរថយន្តដឹកប្រេង១គ្រឿង នៅភាគឦសាននៃទីក្រុងបាដាដ កាលពីថ្ងៃសៅរ៍ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ចំនួន៨នាក់ និង១៨នាក់ទៀតរងរបួស នេះបើតាមប្រភពពីសន្តិសុខអ៊ីរ៉ាក់បានបញ្ជាក់ដូច្នេះ ។ ប្រភពពីការិយាល័យប្រព័ន្ធផ្សព្វផ្សាយ របស់ក្រសួងមហាផ្ទៃអ៊ីរ៉ាក់ បានប្រាប់ដល់ទីភ្នាក់ងារស៊ិនហួរ នៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា រថយន្តដឹកឧស្ម័នចល័តបានផ្ទុះបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ជាមួយរថយន្តមួយផ្សេងទៀតនៅក្នុងសង្កាត់ al-Binouk ដោយបានធ្វើឱ្យខូចខាតរថយន្តស៊ីវិល និងអគារជាច្រើននៅក្បែរនោះ...
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ថា កាលពីថ្ងៃសៅរ៍ ប្រទេសរុស្ស៊ី បានផ្អាកការចូលរួមរបស់ខ្លួននៅក្នុងកិច្ចព្រមព្រៀងដ៏សំខាន់មួយ ដែលអនុញ្ញាតឱ្យមានការនាំចេញគ្រាប់ធញ្ញជាតិសំខាន់ៗ ពីអ៊ុយក្រែន ដោយស្តីបន្ទោសទៅលើការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើកមកលើនាវារុស្ស៊ី នៅឧបទ្វីបគ្រីមៀ ។ ប្រទេសរុស្ស៊ីបានធ្វើសេចក្តីប្រកាសបន្ទាប់ពី កងទ័ពរបស់ខ្លួនដោយបានចោទប្រកាន់ក្រុង គៀវ កាលពីថ្ងៃសៅរ៍ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក “ដ៏ធំ”...
ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ថា នៅថ្ងៃសៅរ៍ លោក Ferdinand Marcos Jr កាលប្រធានាធិបតីហ្វីលីពីន បានបញ្ជាឱ្យចែកចាយជំនួយជាបន្ទាន់ នៅក្នុងខេត្តភាគខាងត្បូង ដែលរងគ្រោះដោយសារការបាក់ដី ដែលបានបង្កឡើងដោយព្យុះត្រូពិច Nalgae និងបានសម្លាប់មនុស្សអស់៤៥នាក់ នៅទូទាំងប្រទេសរហូតមកដល់ពេលនេះ ។...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ការវាយប្រហាររបស់អ៊ុយក្រែន មិនជោគជ័យលើទីក្រុងកំពង់ផែ Sevastopol នៅតំបន់គ្រីមៀ កាលពីព្រឹកថ្ងៃសៅរ៍ ពាក់ព័ន្ធនឹងយន្តហោះគ្មានមនុស្សបើកចំនួន៩គ្រឿង និងយានក្នុងទឹកគ្មានមនុស្សបើកចំនួន ៧គ្រឿង ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសៅរ៍ថា “ការវាយប្រហារភេរវករ” ដែលបានកំណត់គោលដៅលើនាវានៃកងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ី និងកប៉ាល់ស៊ីវិល ដែលចូលចតក្នុងទីក្រុងនេះ...
សេអ៊ូល៖ អាជ្ញាធរពន្លត់អគ្គីភ័យ បានឲ្យដឹងនៅព្រឹកថ្ងៃអាទិត្យនេះថា មនុស្សយ៉ាងហោចណាស់ ១៤៩ នាក់បានស្លាប់ និង ៧៦នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការរត់ជាន់គ្នាដ៏សាហាវមួយនៅក្នុងសង្កាត់ Itaewon នៃទីក្រុងសេអ៊ូល ខណៈដែលហ្វូងមនុស្សដ៏ច្រើនកុះករបានរត់ជាន់គ្នា នៅឯការប្រារព្ធពិធីបុណ្យ Halloween នៅពេលយប់។ យោងតាមសាក្សីបានឲ្យដឹងថា ឧបទ្ទវហេតុនេះបានកើតឡើងកាលពីយប់ថ្ងៃសៅរ៍ នៅក្នុងផ្លូវតូចចង្អៀតមួយ ក្បែរសណ្ឋាគារ Hamilton ក្នុងសង្កាត់កម្សាន្តពេលរាត្រីដ៏ល្បី បន្ទាប់ពីមានអ្នកជប់លៀងជាច្រើន...
បរទេស៖ អាជ្ញាធរនៅតំបន់គ្រីមៀ ដែលកាន់កាប់ដោយទីក្រុងមូស្គូ បាននិយាយថា យន្តហោះគ្មានមនុស្សបើកទាំងអស់ ដែលបានវាយប្រហារកំពង់ផែ Sevastopol នៅថ្ងៃសៅរ៍ ត្រូវបាន “រុញច្រាន និង “បាញ់ទម្លាក់” ដោយជោគជ័យ ។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា...