តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បានរិះគន់ថា “ការអះអាងដោយគ្មានមូលដ្ឋាន” ដោយនាយកទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់កណ្តាល (CIA) អំពីកិច្ចសហប្រតិបត្តិការយោធា រវាងទីក្រុងតេអេរ៉ង់ និងទីក្រុងម៉ូស្គូ ដែលជាផ្នែកនៃសង្គ្រាមឃោសនា របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់។ សេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅលើគេហទំព័រ របស់ក្រសួងការបរទេស បានដកស្រង់សម្តីលោក Nasser Kanaani ថា “ដើម្បីបន្តការទាមទារនយោបាយ ដោយគ្មានមូលដ្ឋានរបស់ពួកគេ និងសកម្មភាពប្រឆាំងអ៊ីរ៉ង់ខុសច្បាប់...
តេអេរ៉ង់៖ ប្រធានសភារបស់ប្រទេសអ៊ីរ៉ង់បានឲ្យដឹងថា សហរដ្ឋអាមេរិកប្រើទណ្ឌកម្មជាឥទ្ធិពល ដើម្បីដាក់សម្ពាធប្រទេសណាមួយ ដែលនឹងក្រោកឈរឡើង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA បានរាយការណ៍ថា ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសនីការ៉ាហ្គ័រ លោក Denis Moncada ដែលកំពុងបំពេញទស្សនកិច្ច នៅទីក្រុងតេអេរ៉ង់ លោក Mohammad Baqer Qalibaf បានអំពាវនាវឱ្យមាន កិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើង...
បរទេស៖ យោងតាមទិន្នន័យ ដែលត្រូវបានបង្ហាញជាផ្លូវការ កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា ប្រទេសឥណ្ឌានឹងនៅតែមានឈ្មោះ ជាអ្នកនាំចូលប្រេង ពីប្រទេសរុស្សីច្រើនជាងគេបំផុត ក្នុងខែធ្នូជាប់គ្នា២ខែមកហើយ ខណៈដែលកាលពីខែវិច្ឆិកា តួលេខនៃការនាំចូលប្រេងឆៅ មានចំណែកដល់ទៅ៥៣ភាគរយ នៃការនាំចេញរបស់រុស្សី។ ប្រភពដដែលបានបន្តទៀតថា ចំណែករបស់ឥណ្ឌា ដែលបាននាំចូលប្រេងឆៅរបស់រុស្សី មានការកើនឡើងជាបន្តបន្ទាប់ជារៀងរាល់ខែ ទោះបីជារុស្សីមានផែនការកាត់បន្ថយស្តុកប្រេង នៅតាមទីតាំងស្តុកមួយចំនួននៅភាគខាងលិច របស់ប្រទេសក្តី។ នៅក្នុងខែធ្នូនេះឥណ្ឌា បានធ្វើកំណត់ត្រាថ្មីមួយទៀត ទទួលបានចំណែកនៃការនាំចូលប្រេងឆៅរុស្សី...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា អាស៊ាន-ចិន ចាំបាច់ត្រូវផ្តោតការ យកចិត្តទុកដាក់បង្កើនកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ ពិសេសពន្លឿនធ្វើសមាហរណកម្មសង្គម-សេដ្ឋកិច្ច ដើម្បីលុបបំបាត់របាំងពាណិជ្ជកម្ម។ នាឱកាសអញ្ជើញទទួលពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម» ប្រគល់ជូនដោយ វិទ្យាស្ថានយុទ្ធសាស្ដ្រ សម្រាប់អាស៊ីហ្វិក (KSI) ស្ដីពី «ការបង្កើតទំនាក់ទំនងអាស៊ាន-ចិន» នាថ្ងៃទី១៩ ខែធ្នូ...
សេអ៊ូល/តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងចំនួន២គ្រាប់ ឆ្ពោះទៅកាន់សមុទ្រ ដោយបាញ់ចេញពីឆ្នេរសមុទ្រ ភាគខាងកើតឧបទ្វីបកូរ៉េ នៅថ្ងៃអាទិត្យនេះ កូរ៉េខាងត្បូង និងជប៉ុន ។ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង ហៅកាត់ថា (JCS) បានឲ្យដឹងថា មីស៊ីលរយៈចម្ងាយមធ្យម...
ភ្នំពេញ៖ ដើម្បីជំរុញទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ(កម្ពុជា -វៀតណាម) សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានផ្តល់អនុសាសន៍ ឱ្យរាជធានីភ្នំពេញ និងក្រុងហូជីមិញ យកចិត្តទុកដាក់លើវិស័យទេសចរទាំងផ្លូវទឹក ផ្លូវគោក និងអាកាស។ ការផ្តល់អនុសាសន៍នេះ ធ្វើឡើងក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាកា រងារជាមួយលោក ង្វៀន វ៉ាន់នេន(Nguyen Van Nen) សមាជិកការិយាល័យបក្ស...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានលើកទឹកចិត្តឱ្យភាគីគុយបា នាំចូលផលិតផលព្យាបាលដំបៅបង្កដោយជំងឺទឹកនោមផ្នែម សំដៅកាត់បន្ថយជាអតិប្បរិមាអត្រាប្រឈមខ្ពស់ ទៅនឹងការកាត់អវយវៈ (Amputaion)។ យោងតាមសេចក្ដីជូនព័ត៌មាន ស្ដីពីលទ្ធផលដំណើរទស្សនកិច្ចសិក្សារបស់ គណៈប្រតិភូក្រសួងសុខាភិបាលកម្ពុជា ទៅប្រទេសគុយបា ចេញផ្សាយនាថ្ងៃទី១៧ ធ្នូ បានបញ្ជាក់ថា ភាគីគុយបា បានឯកភាពក្នុងការបញ្ជូនក្រុមគ្រូពេទ្យឯកទេសជំងឺមហារីក និងទឹកនោមផ្អែម ទៅបណ្តុះបណ្តាលគ្រូពេទ្យកម្ពុជា ឬទទួលយកគ្រូពេទ្យកម្ពុជាមកចូលរួមបណ្តុះ បណ្តាលដោយផ្ទាល់នៅប្រទេសគុយបា ដែលក្រុមការងារជំនាញនៃភាគីទាំងពីរ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន នាថ្ងៃ១៨ ធ្នូ នេះបានអញ្ជើញចូលរួម ក្នុងអាពាហ៍ពិពាហ៍ កូនលោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ។ សម្តេចតេជោ បន្តថា ការចូលរួមមង្គលការនេះ...
សនិ្នសីទអំពីការងារសេដ្ឋកិច្ចមជ្ឈិមចិន ដែលប្រារព្ធឡើងក្នុងមួយឆ្នាំម្តង បានធ្វើឡើងនៅក្រុងប៉េកាំងពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៦ ខែធ្នូ ។ សន្និសីទបានបូកសរុប នូវការងារសេដ្ឋកិច្ចប្រចាំឆ្នាំ ២០២២ ធ្វើការវិភាគ ចំពោះស្ថានការណ៍សេដ្ឋកិច្ចបច្ចុប្បន្ន និងរៀបចំចាត់ចែងការងារសេដ្ឋកិច្ច នៅឆ្នាំ ២០២៣ ។ សន្និសីទនេះបានសង្កត់ធ្ងន់ថា “ឆ្នាំក្រោយ ប្រទេសចិនត្រូវប្រកាន់ខ្ជាប់នូវការ”តម្កល់ទុកភាពនឹងនរជាចម្បង ហើយស្វែងរកការអភិវឌ្ឍ ដោយឈរលើមូលដ្ឋាននៃភាពនឹងនរ”...
ដូហា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ថា ក្រុមម្ចាស់ផ្ទះបារាំងទទូចឱ្យលេង នៅចំពោះមុខក្រុមមនុស្សដែលមានអរិភាព ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup នៅថ្ងៃអាទិត្យ ជាមួយអាហ្សង់ទីន នឹងមិនមានឥទ្ធិពលអ្វីទេ ខណៈដែលពួកគេព្យាយាមក្លាយជាក្រុមដំបូង ក្នុងរយៈពេល៦០ឆ្នាំដើម្បីរក្សាពានរង្វាន់ ។ គេបានដឹងថា អាហ្សង់ទីន អាចមានការគាំទ្រពីអព្យាក្រឹតភាគច្រើន...