ព័ត៌មានអន្តរជាតិ

ជំងឺឆ្លងចម្លែកមួយ សម្លាប់ក្មេងៗ នៅអាហ្គានីស្ថាន និងបញ្ចូនទៅពេទ្យជាច្រើននាក់

បរទេស៖ យោងតាមការឆ្លើយឆ្លងជាមួយនឹងអជ្ញាធរ នៃក្រុមតាលីបង់ កាលពីថ្ងៃអង្គារម្សិលមិញនេះ បានឲ្យដឹងថា មានមេរោគដ៏ចម្លែកមួយ កំពុងបានចម្លងទៅកាន់មនុស្ស ប្រមាណជា៨០នាក់មកហើយ និងបានសម្លាប់ក្មេងៗ ចំនួន២នាក់ផងដែរ ដែលស្ថិតនៅក្នុងខេត្ត Zabul ប្រទេសអាហ្គានីស្ថាន។

អជ្ញាធរតាលីបង់បានរាយការណ៍ទៀតថា ជំងឺឆ្លងចម្លែកបង្កដោយមេរោគ មិនដែលធ្លាប់ឃើញពីមុន ដោយក្រុមអ្នកជំងឺចាប់ផ្តើមមានអក្ការៈដូចជាផ្តាសាយ និងបន្ទាប់មកធ្ងន់ធ្ងរហូរឈាមតាមមាត់ និងតាមច្រមុះផងដែរ។

មន្ត្រីកំពូលទទួលបន្ទុកកិច្ចការងារសុខាភិបាល បាននិយាយថាតាមបណ្តាឃ្លីនីក និងមន្ទីរពេទញយនៅក្នុងសង្កាត់ Shahjoy គឺជាកន្លែងដែលមានចំនួនករណីឆ្លងកើនឡើង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ហើយមនុស្ស២នាក់ ដែលជាកុមារបានបាត់បង់ជីវិត កាលពីសប្តាហ៍មុន។

ទោះបីជាយ៉ាងណាក្តី នេះមិនមែនជាលើកដំបូងឡើយ សម្រាប់ខេត្ត Zabul ដែលកន្លងមកធ្លាប់បានវាយប្រហារ ដោយជំងឺឆ្លងប្លែកៗម្តងហើយ ដោយក្នុងនោះបានធ្វើឲ្យមនុស្សជាង២០០នាក់ បានធ្លាក់ខ្លួនឈឺដែលវាមានលក្ខណៈ ស្រដៀងទៅនឹងជំងឺអាសន្នរោគដែរ៕ ប្រែសម្រួល៖ស៊ុនលី

To Top