ភ្នំពេញ៖ ក្រុមហ៊ុនចំនួន ៥បន្ថែមទៀត បានសម្រេចបោះទុនវិនិយោគចំនួន ២៩,២លានដុល្លារ ដើម្បីបង្កើតរោងចក្រ នៅប្រទេសកម្ពុជា ព្រងទាំងអាចបង្កើតឱកាសការងារជិត ៤ពាន់កន្លែង ។ យោងតាមហ្វេសប៊ុក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី១២ តុលា បានឲ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១-“GORGEOUS LIGHTS...
បរទេស៖ យោងតាមការបញ្ជាក់ របស់លោករដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto នៅក្រោយជំនួបជាមួយនឹង រដ្ឋមន្ត្រីកិច្ចការងារថាមពលរបស់អឺរ៉ុប ជាច្រើនរូបរួចមកបានឲ្យដឹងថាវិបត្តិថាមពល ដែលកំពុងបន្តកើតមានឡើង នៅក្នុងប្លុកអឺរ៉ុប ទំនងជានឹងអូសបន្លាយរយៈពេលយ៉ាងយូរ ហើយបន្តទៅដល់ឆ្នាំ២០២៣ និង២០២៤ ឬលើសនេះជាមិនខាន។ លោក Szijjarto បានបន្តបែបនេះថា៖ ពួកយើងនៅពេលនេះ កំពុងមើលឃើញទាំងអស់គ្នា ហើយនូវអ្វីដែលជាវិបត្តថាមពល ជាប្រវត្តិសាស្ត្រ...
បរទេស៖ប្រទេសអ៊ុយក្រែន កាលពីថ្ងៃពុធម្សិលមិញនេះ បានឈានទោដល់ការសម្រេចចិត្ត ក្នុងការបញ្ឈប់ការផ្គត់ផ្គង់អគ្គិសនី ទៅឲ្យរោងចក្រនុយក្លេអ៊ែរ The Zaporozhye និងបានបង្ខំឲ្យរោងចក្រនេះ ត្រូវដំណើរការចាំបាច់ជាមួយនឹងម៉ាស៊ីនភ្លើង ដែលដើរដោយថាមពលម៉ាស៊ូតជំនួសវិញ។ ការបញ្ជាក់អះអាងដោយអជ្ញាធរក្នុងតំបន់ ក៏បានបន្ថែមទៀតដែរថា រោងចក្របានប្តូរមកប្រើប្រាស់ថាមពលបន្ទាន់ ដើម្បីអាចដំណើរការរោងចក្រ ឲ្យបានតាមធម្មតា ខណៈដែលបច្ចុប្បន្ននេះម៉ាស៊ីនរ៉េអាក់ទ័រចុងក្រោយមួយ ត្រូវបានបិទដំណើរការតាំងតែពីខែកញ្ញាមកម្ល៉េះ។ គួរឲ្យដឹងដែរថារោងចក្រនុយក្លេអ៊ែរ Zaporozhye គឺជារោងចក្រដែលកាន់កាប់ដោយប្រទេសរុស្សី ហើយព្រមទាំងតំបន់មួយចំនួន នៅក្បែរនោះផងដែរតាំងតែពីគ្រាដំបូង...
ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានកំណត់ យកថ្ងៃទី១៤តុលា បើកសម័យប្រជុំពេញអង្គរដ្ឋសភា ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ចំពោះលោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ជំនួសលោក វេង សាខុន ដែលត្រូវដកចេញពីតួនាទី។ ការកំណត់របស់គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា បន្ទាប់ពីបានបើកកិច្ចប្រជុំ ក្រោមអធិបតីភាព សម្ដេចហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី១៣...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃពុធម្សិលមិញនេះ បានថ្លែងបញ្ជាក់ច្បាស់ៗថា លោកគ្មានបំណងចង់ជួបជាមួយ នឹងលោកប្រធានាធិបតីរុស្សី Vladimir Putin ដោយផ្ទាល់នៅឯកិច្ចប្រជុំ G20 ឡើយ។ លោកប្រធានាធិបតីរូបនេះ បានបន្តទៀតថា នៅឯកិច្ចប្រជុំ G20 នៅកោះបាលីប្រទេសឥណ្ឌូនេស៊ី លោកនឹងមិនជួបជាមួយនឹងលោក Putin ឡើយប្រសិនបើមេដឹកនាំរុស្សីរូបនេះ នឹងមិនមករកលោកមុនទេនោះ...
បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron កាលពីថ្ងៃពុធម្សិលមិញនេះ បានប្រកាសអំពាវនាវ ឲ្យរដ្ឋាភិបាលក្រុងមូស្គូ ដើម្បីត្រឡប់មករកតុចចាវិញ ដើម្បីអាចបញ្ចប់ជម្លោះនៅអ៊ុយក្រែន។ ទោះបីជាយ៉ាងណាក្តីយោងតាមការបញ្ជាក់ និងចេញផ្សាយដោយ rt.com បានឲ្យដឹងទៀតដែរថា ក្នុងពេលជាមួយគ្នានេះ មេដឹកនាំបារាំងរូបនេះ ក៏បានសន្យាក្នុងការបន្ត ផ្តល់ជំនួយជាយោធាបន្ថែមទៀត ទៅឲ្យប្រទេសអ៊ុយក្រែន ក្នុងគ្រាដែលកំដៅនៅតែមាននៅឡើយ រវាងអ៊ុយក្រែននិងរុស្សី។ ថ្លែងទៅកាន់បណ្តាញផ្សព្វផ្សាយព័ត៌មាន The...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានឱ្យដឹងថា នៅកម្ពុជា បញ្ហាពិការភ្នែក និងគំហើញចុះខ្សោយ គឺកំពុងស្ថិតនៅជាបញ្ហាសុខភាពសាធារណៈ តម្រូវឱ្យគ្រប់គ្នាយកចិត្តទុកដាក់ កាត់បន្ថយឱ្យនៅកម្រិតទាបបំផុត តាមតែអាចធ្វើទៅបាន។ តាមរយៈសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានបញ្ជាក់ថា ភ្នែក គឺអាយតនៈ សម្រាប់មើលមានមុខងារសំខាន់ សម្រាប់មនុស្សគ្រប់រូប ដែលមិនអាចខ្វះបាន។...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអាស៊ាន នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ សង្គម វប្បធម៌អាស៊ានលើកទី២៨ ដែលកិច្ចប្រជុំនេះ ធ្វើឡើងនៅសណ្ឋាគារ សុខាភ្នំពេញ។ សូមបញ្ជាក់ថា កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួម ពីសំណាក់រដ្ឋមន្ត្រីសហគមន៍សង្គម...
ភ្នំពេញ៖ ក្រសួអប់រំយុវជន និងកីឡាបានបញ្ជ្រាបការយល់ដឹង ពីផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងស្រវឹង ដល់យុវជន ដើម្បីឱ្យពួកគេចៀសឆ្ងាយ ពីគ្រឿងស្រវឹងគ្រប់ប្រភេទ ។ នេះបើតាមការបញ្ជាក់ពី លោកស្រីបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ នៅពេលដែលលោកស្រី អញ្ជើញជាគណៈអធិបតី និងជាមេប្រយោគផ្តល់ពិន្ទុ ដល់បក្ខជនបក្ខនារី...
ប្រទេសចិន ឈានចូលប្រទេសបែបនវានុវត្តន៍ កម្លាំងចលករមកពីនវានុវត្តន៍ កាន់តែខ្លាំងក្លាវិទ្យាសាស្រ្ត និងបច្ចេកវិទ្យារុងរឿង នោះប្រជាជាតិរុងរឿង វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាខ្លាំងក្លា នោះប្រទេសជាតិខ្លាំងក្លា។ តាំងពីសមាជកបក្សកុម្មុយនីស្តចិន លើកទី១៨មក មជ្ឈិមបក្សដែលមានលោក Xi Jinping ជាប្រមុខស្នូល បានចាត់ទុកភាពឯករាជ្យម្ចាស់ការ ខាងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ជាសសរទ្រទ្រង់ជាយុទ្ធសាស្ត្រ នៃការអភិវឌ្ឍប្រទេស ជំរុញឱ្យអនុវត្តយុទ្ធសាស្រ្ត អភិវឌ្ឍប្រទេស តាមរយៈការអប់រំ និងវិទ្យាសាស្រ្ត...