បរទេស៖ យោងតាមការបញ្ជាក់ ដោយក្រសួងការបរទេសហ្វាំងឡង់ លោក Pekka Haavisto ដែលបានថ្លែងទៅកាន់ក្រុមអ្នកកាសែតកាលពីថ្ងៃពុធម្សិលមិញថា ប្រទេសហ្វាំងឡង់កំពុងចាប់ផ្តើមអនុវត្ត នូវគោលការណ៍ច្បាប់ថ្មី ដែលនឹងចាប់ផ្តើមរឹតបន្តឹង ក្នុងការហាមប្រាមមិនឲ្យជនជាតិរុស្សីទាំងអស់ ក្នុងការធ្វើដំណើរចូលប្រទេសឡើយ។ លោក Haavisto បានថ្លែងថា៖ហ្វាំងឡង់ នឹងមិនទទួលឬសូម្បីតែជាទីកន្លែងស ម្រាប់ចូលចតប្តូរជើងយន្តហោះ (transit) ឡើយសម្រាប់លិខិតឆ្លងដែនរបស់រុស្សី ហើយហ្វាំងឡង់បានចូលរួមនូវកិច្ចការងារមួយដែលធ្វើឡើង ដើម្បីអាចគ្រប់គ្រងទៅលើចរាច ររបស់ជនជាតិរុស្សី។...
បរទេស៖ អគ្គលេខាធិកាអង្គការណាតូលោក Jens Stoltenberg កាលពីថ្ងៃពុធម្សិលមិញនេះ បានថ្លែងប្រាប់ទៅបណ្តាញសារព័ត៌មានបរទេសថាអង្គការណាតូ បានបញ្ជាក់ប្រាប់ ទៅកាន់រដ្ឋាភិបាលទីក្រុងមូស្គូ រួចរាល់ហើយយ៉ាងច្បាស់ថា រុស្សីនឹងមិនអាចយកជ័យជំនះ លើសង្គ្រាមដោយប្រើប្រាស់គ្រាប់នុយក្លេអ៊ែរឡើយ ហើយណាតូ ក៏បានដកទ័ពជាច្រើនចេញពី តំបន់ព្រំដែនភាគខាងកើតរបស់ខ្លួនផងដែរ ដើម្បីបញ្ចៀសការយល់ច្រឡំណាមួយរវាងគ្នា។ លោក Stoltenberg បានបន្តថា៖នេះ ជាសេណារីយូ នុយក្លេអ៊ែរ ដ៏ គ្រោះថ្នាក់...
បរទេស៖ យោងតាមការប្រកាសដោយក្រសួងការបរទេស របស់ប្រទេសអារ៉ាប៊ីសាអូឌីត បានឲ្យដឹងថាក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ព្រះអង្គម្ចាស់ Mohammed bin Salman ទីបំផុតរុស្សីបានសម្រេចចិត្ត ក្នុងការដោះលែងទាហានស៊ីឈ្នួល ចំនួន១០នាក់ដែលពួកគេកន្លងមកបានពាក់ព័ន្ធទៅនឹង ជម្លោះជាមួយនឹងអ៊ុយក្រែន។ ក្រុមទាហានស៊ីឈ្នួលដែលត្រូវបានគេដឹងថា មានប្រភពមកពីប្រទេសមួយចំនួន មានដូចជាប្រទេសក្រូអាតប្រទេសម៉ារ៉ុកប្រទេសស៊ុយអែតប្រទេសអង់គ្លេស និងប្រទេសអាមេរិកផងដែរហើយ ពួកគេត្រូវបានបញ្ជូនទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត បណ្តោះអាសន្នជាមុនសិន។ គួរឲ្យដឹងដែរថាព្រះអង្គម្ចាស់ Bin Salman គឺជាអ្នកចរចាសុំឲ្យមានការដោះលែង ដោយទ្រង់ផ្ទាល់តែម្តង...
ដើម្បីអបអរពិធីបុណ្យភ្ជុំបិណ្ឌ ដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ទឹកក្រូចអាយស៍ IZE នឹងមាន កម្មវិធីប្រម៉ូសិនពិសេសជាមួយនឹងការថែមជូនអាវយឺត និងកែវទឹកយ៉ាងស្រស់ស្អាតភ្លាមៗ រាល់ពេលអតិថិជនទិញទឹកក្រូចអាយស៍ IZE កំប៉ុងចំណុះ២៥០មីលីលីត្រចាប់ពី១កេសឡើង ទៅពីស្តង់សរុបចំនួន៦៦ស្តង់ ក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តទូទាំងប្រទេស។ រាល់ការទិញទឹកក្រូចអាយស៍ IZE កំប៉ុងចំណុះ២៥០មីលីលីត្ររសជាតិ អាយស៍ កូឡា ឬអាយស៍ ក្រូចឆ្មារ ឬអាយស៍ រសជាតិផ្លែឈើចម្រុះចំនួន១កេស លោកអ្នកនឹងទទួលបាន អាវយឺតដ៏ស្រស់ស្អាតមួយ ឬទិញ២កេស លោកអ្នកនឹងទទួលបានកែវទឹកយ៉ាងឡូយមួយភ្លាមចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី...
ភ្នំពេញ៖ លោក បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារ ARDB អមដោយ អគ្គនាយរង និងសហការី នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ជាមួយ លោកស្រី Lingshu Liu, Principal Investment Officer of Financial Institution Group (FIG), East Asia & Pacific និង លោកស្រី Phally Puth, Investment Officer of International Finance Cooperation (IFC)។...
បរទេស៖ ប្រធានប្រតិបត្តិក្រុមហ៊ុនរដ្ឋរុស្សី អ្នកផ្គត់ផ្គង់រ៉ែនិងជីកសិកម្មធំបំផុត Uralchem លោក Dmitry Konyaev បានប្រកាសកាលពីថ្ងៃចន្ទម្សិលមិញនេះថា នឹងផ្តល់ផលិតផលកសិកម្មរបស់ខ្លួនមួយចំនួន ទៅឲ្យអាហ្វ្រិកដោយមិនគិតថ្លៃឡើយ។ លោក Konyaev បានថ្លែងនៅអំឡុងពេលសន្និសិទកាសែតមួយស្តីអំពីម្ហូបអាហារ នៅក្នុងទីក្រុង Sochi បានបញ្ជាក់ដូច្នេះថា៖ស្ថានភាពពិភពលោក បច្ចុប្បន្នកំពុងអាក្រក់ខ្លាំងមែនទែន។អាហ្វ្រិកកំពុងរងភាពអត់ឃ្លាន និងបន្តរងគ្រោះថ្នាក់នេះកាន់តែអាក្រក់ឡើងប៉ុន្តែអ្នកត្រូវដឹងថាយើងមិនមែនផ្តល់ឲ្យផលិតផលរបស់យើងទៅអាហ្វ្រិកដោយឥតគិតថ្លៃ ក្នុងគោលបំណងអ្វីនោះទេ ប៉ុន្តែក្នុងនាមយើងជាផ្នែកមួយ នៃពិភពលោកនិងជាផ្នែកមួយ នៃសង្វាក់ផលិតកម្មពិភពលោកប៉ុណ្ណោះ។ គួរឲ្យដឹងដែរថាកញ្ចប់ជំនួយ...
ភ្នំពេញ ៖ សមាគមធនាគារនៅកម្ពុជា, សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា, សមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ នៅសណ្ឋាគារ រ៉ូសវូត ភ្នំពេញ បានចុះហត្ថលេខាលើ អនុស្សរណៈយោគយល់ ដើម្បីធ្វើឲ្យប្រសើរឡើង នូវកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តរវាងសមាគមទាំងបី ដើម្បីលើកកម្ពស់បច្ចេកវិទ្យាហិរញ្ញវត្ថុ នៅកម្ពុជា បរិយាបន្នហិរញ្ញវត្ថុ ការកសាងសមត្ថភាព និងការលើកកម្ពស់ប្រព័ន្ធអេកូ-បច្ចេកវិទ្យាហិរញ្ញវត្ថុ នៅកម្ពុជា...
តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ថា ព្យុះទីហ្វុង Nanmadol បានបោកបក់ភាគខាងលិចប្រទេសជប៉ុន ដោយនាំមកជាមួយនឹងភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកខ្លាំងនៅថ្ងៃចន្ទនេះ ដោយបង្ខំឱ្យក្រុមហ៊ុនអាកាសចរណ៍នានា លុបចោលជើងហោះហើរ ប្រតិបត្តិការរថភ្លើង និងធ្វើឱ្យមនុស្សជាង ៣០០.០០០គ្រួសារអគ្គិសនីប្រើប្រាស់ ។ អាជ្ញាធរបានព្រមានអំពីគ្រោះទឹកជំនន់ និងគ្រោះបាក់ដី ខណៈដែលព្យុះទីហ្វុងទី១៤...
ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ថា ចក្រភពអង់គ្លេស មេដឹកនាំពិភពលោក និងសែរាជវង្សមកពីជុំវិញពិភពលោក នឹងធ្វើពិធីលាគ្នានៅថ្ងៃចន្ទនេះដល់ម្ចាស់ក្សត្រី Elizabeth II ដែលជាឥស្សរជនដ៏ខ្ពស់ចុងក្រោយ នៃយុគសម័យរបស់ព្រះនាង ក្នុងពិធីបុណ្យសពរដ្ឋ ។ នៅម៉ោង៦និង៣០ព្រឹក ត្រូវនឹងម៉ោង១និង៣០រសៀល ម៉ោងនៅក្នុងប្រទេសសិង្ហបុរី រយៈពេលនៃព្រះរាជពិធីរដ្ឋជាផ្លូវការបានបញ្ចប់បន្ទាប់ពីរយៈពេល៤ថ្ងៃ...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ថា លោក ចូ បៃដិនប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងថា កងកម្លាំងសហរដ្ឋអាមេរិក នឹងការពារកោះតៃវ៉ាន់ នៅក្នុងព្រឹត្តិការណ៍នៃការឈ្លានពានរបស់ប្រទេសចិន ដែលជាសេចក្តីថ្លែងការណ៍ដ៏ច្បាស់លាស់បំផុតរបស់លោក រហូតមកដល់ពេលនេះ អំពីបញ្ហានេះ ដែលប្រាកដថា នឹងធ្វើឱ្យក្រុងប៉េកាំងខឹងសម្បារ ។ នៅគ្រាដែលមានការចោទសួរ...