ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានបោះដៃបន្ថែមហៅលោក សម រង្ស៊ី ឲ្យចូលស្រុកវិញ បើក្លាហានអួតថាចូល កុំចាំបាច់ឲ្យរាជរដ្ឋាភិបាលបើកផ្លូវ។ ការបោះដៃហៅរបស់អ្នកនាំពាក្យ បក្សកាន់អំណាចនេះ បន្ថែមពីលើសំដីរបស់លោក សម រង្ស៊ីដែលបានអះអាងថា នឹងចូលស្រុកវិញ ដើម្បីចូលខ្លួនបំភ្លឺក្នុងតុលាការ លើបណ្តឹងថ្មីចុងក្រោយ របស់លោកមួយទៀត នាថ្ងៃទី១៥...
ក្នុងខណៈពេលដែលភាពតានតឹង នៅច្រកសមុទ្រតៃវ៉ាន់ ដែលបណ្តាលមកពីការបង្កហេតុ របស់ភាគីអាមេរិក នៅមិនទាន់បានធូរស្រាលផង លោក Burns ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅប្រទេសចិន បែរជាបានអះអាង នៅពេលផ្តល់បទសម្ភាសន៍ ជាមួយប្រព័ន្ធសារព័ត៌មាន CNN កាលពីពេលថ្មីៗកន្លងទៅនេះថា ប្រទេសចិនមានប្រតិកម្មជុ្រល ចំពោះរឿងដែលលោកស្រី Pelosi ប្រធានសភាតំណាងរាស្ត្រអាមេរិក ទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់ ដែលក្លាយទៅជាកក្តាអស្ថិរភាព នៅច្រកសមុទ្រតៃវ៉ាន់ ព្រមទាំងបណ្តាលឱ្យទំនាក់ទំនង...
អតិផរណា ដែលសំដៅលើការរឡើងថ្លៃទំនិញ ឬសំដៅលើការបន្ថយអំណាចទិញ របស់អ្នកប្រើប្រាស់ ព្រោះទំនិញឡើងថ្លៃនោះ កំពុងកើតមាននៅបណ្តាប្រទេសជាច្រើន នៅលើពិភពលោក ចូលមកដល់ឆមាសទី២ នៃឆ្នាំ២០២២នោះ ក៏ប៉ុន្តែប្រទេសចិន ត្រូវបានមើលឃើញថា មានអតិផរណាតិចតួច បើធៀបនឹងបណ្តាប្រទេស នៅលោកខាងលិច ក៏ដូចជា សហរដ្ឋអាមេរិក ជាដើមនោះ។ បញ្ហាជំងឺរាតត្បាតជាសកល រយៈពេលប្រមាណ ២ឆ្នាំចុងក្រោយ និងបញ្ហាសាំងឡើងថ្លៃ ព្រោះតែបញ្ហារវាងរុស្ស៊ី...
ពេលថ្មីៗកន្លងទៅនេះ ស្ថានទូតអង់គ្លេស ប្រចាំនៅអាហ្សង់ទីន បានរៀបចំធ្វើការប្រកួតវីដេអូខ្នាតខ្លីអនឡាញ ដែលសំដៅចំពោះនិស្សិត ក្នុងដែនអាហ្សង់ទីន ដោយបានអះអាងថា អ្នកទទួលរង្វាន់អាចទៅធ្វើទេសចរណ៍ រយៈពេលមួយសប្តាហ៍ ដោយមិនគិតថ្លៃនៅប្រជុំកោះ Malvinas ។ ចំពោះការនេះ ក្រសួងការបរទេសអាហ្សង់ទីន បានចេញផ្សាយសេចក្តីប្រកាស សម្តែងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ ដោយលើកឡើងថា អង់គ្លេស ធ្វើអ៊ីចឹង គឺមានគោលបំណងឃោសនាពី “ការកាន់កាប់” យ៉ាងពិតប្រាកដ...
នៅថ្ងៃទី ២១ ខែសីហា រថភ្លើងចិន-អឺរ៉ុប(ពីក្រុងXi’an ទៅក្រុង Hamburg )បានបើកបរចេញពីស្ថានីយ៍អន្តរជាតិ Xi’an ។ នេះជារថភ្លើងចិន-អឺរ៉ុបគ្រឿងទី ១ ម៉ឺនក្នុងឆ្នាំនេះ ដែលបានសម្រេចការបើកបររថភ្លើងចិន-អឺរ៉ុបចំនួន ១ ម៉ឺនលើកមុនកាលកំណត់ ១០ ថ្ងៃបើប្រៀបធៀបនឹងឆ្នាំ ២០២១ ។ នាថ្ងៃដដែលនោះ រថភ្លើងល្បឿនលឿនមួយក្រុម និងរថភ្លើងធ្វើតេស្តចម្រុះមួយក្រុម...
ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ណាហ្គាវើលដ៍បេះដូងសប្បុរស ជាផ្នែកការងារសង្គម របស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានដំណើរការកម្មវិធីកសិកម្មសហគមន៍ ជាមួយប្រជាកសិករជាច្រើនគ្រួសារ នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ដោយកម្មវិធីនេះ បានដំណើរការរួមមាន បច្ចេកទេសចិញ្ចឹមជន្លេន និងការបរិច្ចាគគ្រាប់ពូជបន្លែ។ កម្មវិធីទីមួយ គឺការផ្តល់សិក្ខាសាលា ស្តីពីបច្ចេកទេសចិញ្ចឹមជន្លេន។ នៅពេលជន្លេនស៊ីរូបធាតុរលួយ (ដែលយកមកពីផ្ទះបាយ) លាមកគោ ឬចំបើងជាដើម...
ភ្នំពេញ៖ ក្រសួងទេសចរណ៍ ទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់បំផុត ជាគោលការណ៍ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ ក្រុមការងារទេសចរណ៍មហាអនុតំបន់មេគង្គ លើកទី៥១ (51th GMS TWG) និងវេទិកាទេសចរណ៍មេគង្គ ឆ្នាំ២០២៣ (Mekong Tourism 2023) ចាប់ពីថ្ងៃទី១៦-២១ ខែមីនា...
ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.)បានប្រកាសរកឃើញ សាធាតុអាបេស្តូស នៅក្នុងផលិតផលម្សៅលាបទារក និងកុមារចំនួន១២ប្រភេទ ដែលនាំឲ្យមានជំងឺមហារីក។ យោងតាមសេចក្តីជូនដំណឹង ស្តីពីការរកឃើញសារធាតុអាបេស្គូស នៅក្នុងផលិតផលម្សៅលាបទារក និងកុមារ (Baby Talcum Powders) របស់ ក.ប.ប. នាថ្ងៃ២៣ សីហា បានឲ្យដឹងថា អគ្គនាយកដ្ឋាន...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានបន្តចុះជួបសហគមន៍កសិកម្ម នៅភូមិជើងទាន ឃុំជើងទាន ស្រុកសំរោង ខេត្តឧត្តរមានជ័យ ដើម្បីស្វែងយល់ ពីស្ថានភាពដាំដុះស្រូវ, ដាំដុះបន្លែ, ចិញ្ចឹមសត្វ, និងសិក្សាពីលទ្ធភាព ផ្តល់ឥណទាន មានការប្រាក់ទាបរបស់ធនាគារ ដល់សហគមន៍កសិកម្ម នៅភូមិជើងទាន...
ពោធិ៍សាត់៖ គិតត្រឹមថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ មានខេត្តចំនួន ១៣ហើយ ដែលបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានបន្តចុះបើកពិធីផ្សព្វផ្សាយរបស់ខ្លួន ស្តីពីការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់វិស័យឯកជន ហើយខេត្តពោធិ៍សាត់ គឺជាភូមិសាស្រ្តទី១៣ ដែលទទួលបានការចុះបើកយុទ្ធនាការ ផ្សព្វផ្សាយខាងលើ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក...