បរទេស៖ យោងតាមតួលេខ ដែលត្រូវបានស្រាវជ្រាវ និងស្ទាបស្ទង់ដោយទូរទស្សន៍ CNN កាលពីពេលថ្មីៗនេះ បានរកឃើញថាក្រុមសមាជិក មកពីបក្សប្រជាធិបតេយ្យ និងក្រុមអ្នកកាន់លទ្ធិប្រជាធិបតេយ្យ ប្រមាណជា៧៥ភាគរយ ដែលត្រូវបានសាកសួរបង្ហាញថា ពួកគេមិនចង់ឲ្យលោកប្រធានាធិបតី Joe Biden ចូលរួមការប្រកួតប្រជែង តំណែងនេះម្តងទៀតឡើយ នាឆ្នាំ២០២៤។ មូលហេតុមួយចំនួនបូករួមទាំងវិធីសាស្ត្រ ក្នុងការគ្រប់គ្រងទៅលើសេដ្ឋកិច្ច របស់អាមេរិកផងនោះ នៅពេលនេះលោក Biden...
តូក្យូ៖ មន្ត្រីក្រសួងការពារជាតិអាមេរិក បានព្រមានកាលពីថ្ងៃអង្គារថា ការបង្កើនអាកប្បកិរិយាបង្កហេតុ ដោយប្រទេសចិន នៅក្នុងសមុទ្រចិនខាងត្បូង ដែលមានជម្លោះមា នន័យថា វាគ្រាន់តែជា “ពេលវេលា” មុនពេលឧបទ្ទវហេតុ ឬឧបទ្ទវហេតុធំមួយកើតឡើង នៅក្នុងតំបន់។ លោក Ely Ratner ជំនួយការរដ្ឋមន្ត្រីការពារជាតិ ទទួលបន្ទុកកិច្ចការសន្តិសុខឥណ្ឌូប៉ាស៊ីហ្វិកថា “ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ យើងបានឃើញការកើនឡើងយ៉ាងខ្លាំង នៃអាកប្បកិរិយាមិនមានសុវត្ថិភាព និងគ្មានវិជ្ជាជីវៈដោយកប៉ាល់...
តូក្យូ៖ អាជ្ញាធរថាមពលនុយក្លេអ៊ែរ ក្នុងប្រទេសជប៉ុន នាពេលថ្មីៗនេះបានអនុញ្ញាត ឱ្យមានផែនការដ៏ចម្រូងចម្រាសមួយ ដើម្បីបញ្ចេញទឹកសំណល់វិទ្យុសកម្ម ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ដែលខូចចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដែលជាមហាសមុទ្រ ដែលប៉ះពាល់ ដោយប្រទេស និងតំបន់ជាច្រើន។ ការសម្រេចចិត្តរបស់អាជ្ញាធរបទប្បញ្ញត្តិនុយក្លេអ៊ែរ គឺជាវិធានការដ៏គ្រោះថ្នាក់ និងគ្មានការទទួលខុសត្រូវ។ វាមិនយកចិត្តទុកដាក់ចំពោះសុខភាពសាធារណៈ និងសុខុមាលភាពរបស់ប្រជាជនខ្លួន និងអ្នកដែលនៅក្នុងប្រទេសជិតខាងនោះទេ។ វាបង្ហាញជាថ្មីម្តងទៀត នូវធម្មជាតិគ្មានមនសិការ របស់រដ្ឋាភិបាលជប៉ុន។ ឆ្លើយតបទៅនឹងការយល់ព្រមនៃផែនការនេះ...
កូឡុំបូ៖ សភារបស់ប្រទេសស្រីលង្កានៅថ្ងៃពុធនេះ បានបោះឆ្នោតអនុម័តលើការប្រកាស ដាក់ប្រទេសក្នុងភាពអាសន្ន កាលពីដើមខែកក្កដា ដោយប្រធានាធិបតីស្តីទីលោក Ranil Wickremesinghe ដែលអនុញ្ញាតឱ្យបន្ដភាពអាសន្ន។ នៅក្នុងការបោះឆ្នោតនោះ សមាជិកសភាចំនួន ១២០នាក់បានបោះឆ្នោត សម្រាប់ការដាក់បទបញ្ជាបន្ទាន់ ហើយ ៦៣សំឡេង បានបោះឆ្នោតជំទាស់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ភាពអាសន្នត្រូវបានប្រកាសដោយ Wickremesinghe ចាប់ពីថ្ងៃទី១៨ ខែកក្កដា...
ភ្នំពេញ៖ ក្នុងពិធីចុះអនុស្សារណៈ នៃការយោគយល់គ្នា រវាង ប.ស.ស. និង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃទី២៧ខែកក្កដា ឆ្នាំ២០២២នេះ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម ប.ស.ស. បានថ្លែងថា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ជាស្ថាប័ន ប្រតិបត្តិករតែមួយគត់ ដែលធ្វើប្រតិបត្តិការ របបសន្តិសុខសង្គម នៅប្រទេសកម្ពុជា។ លោកប្រតិភូ បានបន្តទៀតថា បច្ចុប្បន្ន ប.ស.ស. បាននឹងកំពុងអនុវត្តរបបសន្តិសុខសង្គម ចំនួន៣ផ្នែក រួមមាន៖...
ភ្នំពេញ ៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ ប ម) បានប្រកាសពីសំណើចងសម្ព័ន្ធភាព នយោបាយ ២០២៣ ជាមួយបក្សផ្សេងទៀត ដើម្បីប្រកួតប្រជែង ការបោះឆ្នោតថ្នាក់ជាតិ នៅឆ្នាំ២០២៣ខាងមុខ ជាពិសេស ដើម្បីឈានទៅកាត់បន្ថយ អំណាចគណបក្សប្រជាជនកម្ពុជា (CPP) ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថាមិនអាចយកឈ្នះបានទេ...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេច តែងតាំងសមាសភាពក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លី ក្នុងតំបន់រមណីដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រង របស់អាជ្ញាធរជាតិអប្សរា។ យោងតាមសេចក្ដីសម្រេចរបស់ រាជរដ្ឋាភិបាល នាពេលថ្មីៗនេះ បានឲ្យដឹងថា សមាសភាពក្រុមការងារតម្រង់ទិសនេះ មានលោក ជា សុផារ៉ា...
ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងថា ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជា បង្កើតនូវគំនិតផ្ដួចផ្ដើមមួយចំនួន ដើម្បីលើកកម្ពស់ ការធ្វើសមាហរណកម្ម ឌីជីថលអាស៊ាន។ នាឱកាសអញ្ជើញថ្លែងសុន្ទរកថាបើក សិក្ខាសាលារបស់ DEAL Group ក្រោមប្រធានបទ «ការពន្លឿនសមាហរណកម្ម សេដ្ឋកិច្ចឌីជីថលអាស៊ាន» នាថ្ងៃទី២៧ កក្កដា...
គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ថា កាលពីថ្ងៃអង្គារម្សិលមិញនេះ លោក Denys Shmyhal នាយករដ្ឋមន្ត្រីរបស់ប្រទេសអ៊ុយក្រែន បានប្រកាសថា ប្រទេសអ៊ុយក្រែន នឹងទទួលបានថវិកា ប្រមាណ១,៦ពាន់លានអឺរ៉ូ ស្មើនឹងប្រមាណ ១,៦២ពាន់លានដុល្លារអាមេរិក ពីធនាគារវិនិយោគសហភាពអឺរ៉ុប រឺហៅកាត់ថា EIB ។ លោក បានប្រាប់ដល់គណៈរដ្ឋមន្ត្រី...
បរទេស៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denis Shmigal កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការលើកឡើងថា អ៊ុយក្រែន នឹងធ្វើការស្នើសុំហ្គាសពីសហរដ្ឋអាមេរិក ដូចទៅនឹងគោលការដែលខ្លួន ធ្លាប់បានស្នើសុំជាអាវុធ ពីអាមេរិក យ៉ាងដូច្នោះដែរ ពីព្រោះថារដូវរងាជិតឈានចូល មកដល់អ៊ុយក្រែន ពិតជាត្រូវការ ថាមពលមួយនេះយ៉ាងខ្លាំង។ លោក Shmigal បានប្រកាសបែបនេះ នៅក្នុងពេលកំពុងថ្លែងការណ៍ ទៅកាន់សភាជាតិ កាលពីថ្ងៃអង្គារម្សិលមិញ...