ភ្នំពេញ៖ ប្រធានគណៈកម្មាធិការជាតិរៀបចំ (គ.ជ.ប)ការបោះឆ្នោតលោក ប្រាជ្ញ ចន្ទ បានបញ្ជាក់ថា មានគណបក្សនយោបាយមួយ មានគម្រោងអុកឡុកក្នុងដំណើរការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ប៉ុន្តែមិនមានសម្រេច។ ក្នុងសន្និសីទសារព័ត៌មាន ល្ងាចថ្ងៃ៥មិថុនា លោក ប្រាជ្ញ ចន្ទបានលើកឡើងថា តាមទទួលព័ត៌មាន គ.ជ.ប ដឹងមានគណបក្សនយោបាយមួយ មានគម្រោងចង់ធ្វើការរំខានអុកឡុក ក្នុងអំឡុងដំណើរការបោះឆ្នោតឃុំ សង្កាត់អាណត្តិទី៥...
ភ្នំពេញ៖ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត(គ.ជ.ប) លោក ប្រាជ្ញ ចន្ទ បានគូសបញ្ជាក់ថា ពលរដ្ឋចូលរួមបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ដែលមានឈ្មោះនៅក្នុងបញ្ជីបោះ ឆ្នោតជាង៧លាននាក់ ក្នុងចំណោមអ្នកមានឈ្មោះ នៅក្នុងបញ្ជីជាង៩លាន២សែននាក់។ លោក ប្រាជ្ញ ចន្ទ បានលើកឡើងក្នុងសន្និសីទសារព័ត៌មាន នៅឭល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ថា...
ភ្នំពេញ៖ លោកបណ្ឌិត ឡី សុភាព ប្រធានសមាគមសម្ពន្ធភាព អង្គការ-សមាគម និងវិស័យឯកជន នៅកម្ពុជា និងជាប្រធានសមាគម សហពន្ធវិនិយោគិនកម្ពុជា ដែលបានដឹកនាំសមាជិកជាង១ពាន់នាក់ ចូលរួមសង្កេតការណ៍ ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាថ្ងៃទី៥ មិថុនា ឆ្នាំ២០២២នេះ បានឲ្យដឹងថា ការបោះឆ្នោត បានប្រព្រឹត្តិទៅដោយរលូន និងមានភាពប្រក្រតីល្អប្រសើរ ស្របតាមការរៀបចំ...
ភ្នំពេញ ៖ អង្គការលីកាដូ បានបង្ហាញរបាយការណ៍អំពីរាជធានី-ខេត្ត ចំនួន១៦ផ្សេងគ្នា ចំពោះវត្តមាន របស់អាជ្ញាធរមូលដ្ឋាន អង្គុយចាំនៅក្នុង ឬក្រៅទីតាំងបោះឆ្នោត ឬជួយសម្របសម្រួលឲ្យពលរដ្ឋ បានចូលទៅកាន់ ការិយាល័យបោះឆ្នោត ក្នុងនោះមានមេភូមិ មេឃុំ ឬចៅសង្កាត់ ឬចៅហ្វាយស្រុក ក៏ដូចជាអាជ្ញាធរផ្សេងទៀត ។ នេះបើតាមហ្វេសប៊ុក របស់លីកាដូនារសៀលថ្ងៃ៥ មិថុនា។ លីកាដូបន្តថា...
ភ្នំពេញ ៖ លោក ញឿន រ៉ាដែន អ្នកនាំពាក្យ គណបក្សហ៊្វុនស៊ិនប៉ិច បានលើកឡើងថា ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច មិនអាចយាងទៅបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះបានទេ ដោយសារមិនបានចុះព្រះនាម នៅក្នុងបញ្ជីឈ្មោះបោះឆ្នោត ។ ឆ្លើយតបទៅនឹងសំណួរ របស់មជ្ឈមណ្ឌលព័ត៌មាន...
បរទេស៖ លោក Mike DeWine អភិបាលរដ្ឋ Ohio របស់សហរដ្ឋអាមេរិក បាននិយាយថា លោកនឹងចុះហត្ថលេខា លើសេចក្តីព្រាងច្បាប់មួយ ដែលនឹងអនុញ្ញាតឱ្យគ្រូបង្រៀន និងមនុស្សពេញវ័យផ្សេងទៀត នៅក្នុងសាលារៀន មានអាវុធ ដរាបណាពួកគេបញ្ចប់ការហ្វឹកហ្វឺន ជាមួយនឹងអាវុធរហូតដល់ 24 ម៉ោង។ សេចក្តីព្រាងច្បាប់ នេះត្រូវបានអនុម័តនៅសប្តាហ៍នេះ ដោយព្រឹទ្ធសភារដ្ឋ Ohio...
បរទេស៖ សារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃសុក្រដោយដកស្រង់ការស្ទង់មតិ ដែលធ្វើឡើងសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ សាធារណៈ ARD ថា ស្ទើរតែពាក់កណ្តាល នៃពលរដ្ឋអាល្លឺម៉ង់ មិនអាចរក្សាបាន នូវរបៀបរស់នៅពីមុនរបស់ពួកគេ ចំពេលមានអតិផរណាខ្ពស់បំផុត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ទិន្នន័យស្ទង់មតិបង្ហាញថា ពលរដ្ឋអាមេរិក ប្រមាណ...
ភ្នំពេញ ៖ ខណៈដំណើរបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់បានប្រព្រឹត្តទៅ អស់រយៈពេលមួយព្រឹកទៅហើយនោះ លោក កឹម សុខាដែលកំពុងជាប់ក្តីក្តាំង នៅក្នុងតុលាការកម្ពុជា បានសម្រេចចិត្តយ៉ាងច្បាស់លាស់ថា លោកមិនទៅបោះឆ្នោតទេ ព្រោះគ្មានជម្រើសណាមួយសម្រាប់គាត់ជ្រើសរើស។ លោក មុត ចន្ថា មនុស្សជំនិតរបស់លោក កឹម សុខា បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល យ៉ាងខ្លីនាថ្ងៃ៥ មិថុនា...
ភ្នំពេញ ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត(គ.ជ.ប) លោក ហង្ស ពុទ្ធា បាន ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលមុននេះបន្តិចថា គិតមកដល់ម៉ោង១១ ព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ដែលជាថ្ងៃបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ មានប្រជាពលរដ្ឋអញ្ជើញចូលរួមបោះឆ្នោត នៅទូទាំងប្រទេសចំនួន៥ ១៧០ ៤៦៦នាក់ នៃចំនួនពលរដ្ឋសរុប មាននៅក្នុងបញ្ជីបោះឆ្នោតជាង៩លាននាក់ ដែលគិតជាភាគរយ មានចំនួន៥៦,១៧ភាគរយ។...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត(គ.ជ.ប) នឹងផ្សាយលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ចាប់ពីល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដល់ម៉ោង១២យប់ និងបន្តផ្សាយ ចាប់ពីម៉ោង៨ព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ ដល់ម៉ោង ១២ថ្ងៃត្រង់ ៕