បរទេស៖ កាសែត New York Times បានរាយការណ៍កាលពីថ្ងៃអង្គារថា សេតវិមានរបស់អាមេរិក បានបង្ហាញក្តីបារម្ភថា ការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី អាចធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ខ្លួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមប្រភពរបស់កាសែត គឺថា មន្ត្រីកំពូលនៅក្នុងរដ្ឋបាល របស់ប្រធានាធិបតី Joe Biden ជឿថា ការរឹបអូសទ្រព្យសម្បត្តិ នឹងខុសច្បាប់ ហើយអាចបង្អាក់ប្រទេសផ្សេងទៀត ពីការពឹងផ្អែកលើសហរដ្ឋអាមេរិក និងប្រាក់ដុល្លារជាជម្រកសុវត្ថិភាព សម្រាប់ការវិនិយោគ។ ការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី និងប្រើប្រាស់វាដើម្បីកសាងអ៊ុយក្រែនឡើងវិញ គឺជាប្រធានបទសំខាន់ នៅក្នុងកិច្ចប្រជុំរបស់មន្ត្រីសេដ្ឋកិច្ចកំពូល មកពីប្រទេស G7 កាលពីពីរសប្តាហ៍មុន។ ប្រទេសកាណាដា អាល្លឺម៉ង់ និងបណ្តាប្រទេសនៅអឺរ៉ុបខាងកើតមួយចំនួន គាំទ្រគំនិតនេះ ដែលត្រូវបានលើកឡើងដំបូង ដោយប្រធានគោលនយោបាយការបរទេស របស់សហភាពអឺរ៉ុប លោកJosep Borrell ។ រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកបានប្រុងប្រយ័ត្ន។ ប្រធានរតនាគារជាតិអាមេរិក លោកស្រី Janet Yellen បាននិយាយកាលពីខែមុនថា ការរឹបអូសមូលនិធិរុស្ស៊ីជាជំនួយដល់អ៊ុយក្រែននឹងខុសច្បាប់។ យោងតាមកាសែត New York Times , មន្ត្រីនៅក្នុងរដ្ឋបាលលោក Biden កំពុងជជែកវែកញែកថា តើការរឹបអូសបែបនេះនឹង “លើកទឹកចិត្តប្រទេសផ្សេងទៀត ឱ្យដាក់ទុនបម្រុងធនាគារកណ្តាលរបស់ពួកគេ នៅក្នុងរូបិយប័ណ្ណផ្សេងទៀត ហើយរក្សាវាឱ្យនៅក្រៅដៃអាមេរិក ឬយ៉ាងណា”។ មិនទាន់មានការសម្រេចចិត្តនៅឡើយទេ លើបញ្ហានេះ៕ ប្រែសម្រួលៈ ណៃ តុលា
ភ្នំពេញ៖ សមត្ថកិច្ចនគរបាលស្រុកថ្មគោល កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២នេះ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ ដែលបានបន្លំខ្លួនធ្វើជាសង្ឃ ព្រមទាំងបានពាក់ស្បង់ចីវរក្លែង ដើរបិណ្ឌបាតដើម្បីស្វែងរកបច្ច័យពីអ្នកភូមិ និងដកហូតបានគ្រឿងញៀន ចំនួន ១ កញ្ចប់ ប្រព្រឹត្តនៅភូមិហៃសាន ឃុំជ្រៃស្រុកថ្មគោល ខេត្តបាត់ដំបង ។ សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យដែលបន្លំខ្លួនធ្វើជាសង្ឃរូបនេះ មានឈ្មោះ លឹម ចាន់វិបុល...
ភ្នំពេញ ៖ លោក Chrlstian Bergr ឯកអគ្គរដ្ឋទូតអាល្លឺម៉ង ប្រចាំកម្ពុជា បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងហិរញ្ញប្បទាន សហប្រតិបត្តិការចំនួន ៣០លានអឺរ៉ូ សម្រាប់គម្រោងប្រសិទ្ធភាពថាមពល ដើម្បីផ្គត់ផ្គង់អគ្គិសនីជនបទ នៅប្រទេសកម្ពុជា។ នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្នុងជំនួបពិភាក្សារវាង លោក អូន ព័ន្ធមុនីរ័ត្ន...
ភ្នំពេញ៖ គណៈបញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍ សម្រាប់ការបោះឆ្នោត (គ.ស.អ) និងគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានហាមគណបក្សនយោបាយ មិនត្រូវធ្វើសកម្មភាពកៀរគរ ប្រមូលកម្លាំង ដើម្បីទៅធ្វើសកម្មភាព នៅរាជធានី ឬខេត្តផ្សេង ក្នុងចេតនាបង្ក អសន្តិសុខនោះឡើយ។ យោងតាមសេចក្ដីណែនាំរបស់ គណៈបញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍ និង គ.ជ.ប នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២...
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅថ្ងៃទី០២ ខែមិថុនា បានចេញផ្សាយវីដេអូខ្លី បង្ហាញនូវសកម្មភាពនៃការជួយគ្នា នៅក្នុងសង្គម ដោយចែករំលែកគ្នាទៅវិញទៅមក នូវភាពកក់ក្តៅ ស្នាមញញឹម និងកម្លាំងចិត្ត ដែលធ្វើឲ្យអ្នកទស្សនា មានអារម្មណ៍ក្តុកក្ដួល រំជួលចិត្ត និងរំភើបចំពោះទឹកចិត្តដ៏ល្អនេះ។ អ្នកស្រី គង់ កុសល នាយិកាទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស...
បរទេស៖ អធិការបតីអាល្លឺម៉ង់ គឺលោក Olaf Scholz បានប្រាប់សភាកាលពីថ្ងៃពុធថា ប្រទេសអាល្លឺម៉ង់ នឹងបញ្ជូនអាវុធទំនើបបន្ថែមទៀត ទៅកាន់អ៊ុយក្រែន។ លោកបាននិយាយថា ក្នុងចំណោមរបស់ផ្សេងទៀត រដ្ឋាភិបាលបានសម្រេច ផ្តល់ប្រព័ន្ធការពារដែនអាកាស IRIS-T ដល់ប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា មីស៊ីលនេះដើមឡើយ...
បរទេស៖ ប្រទេសចិន បានថ្កោលទោសការអត្ថាធិប្បាយថ្មីៗ របស់ប្រធានាធិបតីអាមេរិក លោក Joe Biden និងនាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី Jacinda Ardern ទាក់ទងនឹងការកើនឡើងសកម្មភាព របស់រដ្ឋាភិបាលទីក្រុងប៉េកាំង នៅក្នុងតំបន់ប៉ាស៊ីហ្វិក ដោយបានហៅការអត្ថាធិប្បាយនោះថា ជាការជ្រៀតជ្រែកទាំងស្រុង នៅក្នុងកិច្ចការផ្ទៃក្នុង របស់ប្រទេសចិន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា...
បរទេស៖ រុស្ស៊ី និងចិនកំពុងបន្តលុបបំបាត់ ប្រាក់ដុល្លារអាមេរិក ពីការជួញដូរទៅវិញទៅមក ខណៈដែលបរិមាណប្រចាំខែ លើការដោះដូររូបិយបណ្ណ និងប្រាក់យន់ ត្រូវបានគេរាយការណ៍ថា បានកើនឡើង ១ ០៦៧ភាគរយ ដល់ជិត ៤ពាន់លានដុល្លារ ក្នុងរយៈពេលបីខែកន្លងមកនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមការគណនារបស់សារព័ត៌មាន...
បរទេស៖ ប្រទេសអាល្លឺម៉ង់គ្រោងនឹងចំណាយ 100 ពាន់លានអឺរ៉ូ (107 ពាន់លានដុល្លារ) ដើម្បីបង្កើនកម្លាំងយោធារបស់ខ្លួន។ ទស្សនាវដ្ដី Der Spiegel បានផ្សាយថា ខ្លួនបានទទួលផែនការចំណាយ ហើយបានរាយការណ៍ កាលពីថ្ងៃអង្គារថា ថវិកាភាគច្រើន នឹងឆ្ពោះទៅរកការពង្រឹង កម្លាំងទ័ពអាកាសរបស់ប្រទេស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២...
គៀវ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ថា លោក Zelensky ប្រធានាធិបតីអ៊ុយក្រែន បានស្តីបន្ទោសទីក្រុងម៉ូស្គូ ជុំវិញការវាយប្រហារ មកលើរោងចក្រគីមីនៅក្រុង Severodonetsk ដោយហៅការវាយប្រហារនេះថា ជាសកម្មភាព “ឆ្កួតលីលា” ។ អ្នកដែលរស់នៅក្រុង Severodonetsk ត្រូវបានព្រមានកុំឱ្យចាកចេញ ពីទីជម្រកគេចពីគ្រាប់បែក និងរៀបចំរបាំងដើម្បីការពារ...