ភ្នំពេញ៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារសម្រេចបាន និងបញ្ហាប្រឈមផ្សេងៗ ដែលមានសេសសល់ខ្លះៗប្រចាំខែមេសាកន្លងមក នាព្រឹកមិញនេះ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកប.ស.ស. បានថ្លែងថា ៖ ក្នុងនាមជាអ្នកផ្ដល់សេវាសាធារណៈ ទាំងថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកទាំងអស់នៃ ប.ស.ស. ត្រូវតែខិតខំរិះរកគ្រប់មធ្យោបាយ ក្នុងការសហការដោះស្រាយនូវរាល់បញ្ហាប្រឈមទាំងឡាយដែលបានកើតឡើង ដើម្បីជំរុញការផ្តល់អត្ថប្រយោជន៍របបសន្ដិសុខសង្គមជូនដល់សមាជិករបស់ខ្លួនឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។ លោកអគ្គនាយក ប.ស.ស. បានថ្លែងទៀតថា៖ បច្ចុប្បន្នជាមួយគ្នានិងស្ថានភាពកូវីដនៅកម្ពុជាកំពុងមានលក្ខណៈកាន់តែល្អប្រសើរហើយនោះ តែយ៉ាងណាយើងក៏មិនភ្លេចការរក្សាសុខភាពដោយខ្លួនឯង តាមវិធានសុខាភិបាលផងដែរ ។ ក្នុងន័យនេះថ្នាក់ដឹកនាំប.ស.ស. ក៏ដូចជាប្រធានអង្គភាពចំណុះ ប.ស.ស. ទាំងអស់ ដាច់ខាតត្រូវបន្ដយកចិត្តទុកដាក់ពិនិត្យ តាមដាននូវរាល់កិច្ចការរបស់ខ្លួន ប្រកបដោយភាពទទួលខុសត្រូវ ដើម្បីការពារអត្ថប្រយោជន៍ និងសិទ្ធិទទួលបានការប្រើប្រាស់សេវានៅតាមមូលដ្ឋានសុខាភិបាលប្រកបដោយភាពច្បាស់លាស់ របស់បងប្អូនកម្មករនិយោជិតជាសមាជិក ប.ស.ស. ជាពិសេសកម្មករនិយោជិតជាស្ដ្រីមានផ្ទៃពោះ។ ជាមួយគ្នានេះដែរ លោកអគ្គនាយក ប.ស.ស. ក៏បានថ្លែងការកោតសរសើរ និងលើកទឹកចិត្ត ចំពោះថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តី និងបុគ្គលិក ប.ស.ស. ទាំងអស់ ចំពោះកិច្ចសហការផ្ទៃក្នុងអង្គភាពបានយ៉ាងល្អប្រសើរផងដែរ ដែលកន្លងមកបានអនុវត្ត និងបំពេញការងាររបស់ខ្លួនប្រកបដោយទំនួលខុសត្រូវ ទន់ភ្លន់ និងម៉ឺងម៉ាត់ ក្នុងការអនុវត្តការងារផ្ដល់សេវា និងអត្ថប្រយោជន៍ជូនដល់សមាជិក ប.ស.ស. ទទួលបានលទ្ធផលដ៏ប្រសើរ និងមានប្រសិទ្ធភាពខ្ពស់គួរឱ្យកត់សម្គាល់។ សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ នៅសាលប្រជុំធំស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំ ព្រមទាំងលោក លោកស្រី ដែលជាប្រធាន អនុប្រធានសាខា ប.ស.ស. ខេត្ត-ខណ្ឌ លោក លោកស្រី ដែលជាប្រធានការិយាល័យ សរុបប្រមាណជាង ១០០នាក់ តាមរយៈប្រព័ន្ធ Hybrid ៕
បរទេស៖ សហរដ្ឋអាមេរិកនឹងបញ្ជូនទាហានបន្ថែមជាង 10 000 នាក់ទៅកាន់ទ្វីបអឺរ៉ុប ដែលត្រូវបានគេរំពឹងថា នឹងជំនួសកងកម្លាំង ដែលបានដាក់ពង្រាយនៅក្នុងតំបន់ បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន ដែលភាគច្រើនស្ថិតនៅតាមបណ្តោយ “ផ្នែកខាងកើត” នៃប្លុកយោធាណាតូ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក John Kirby បានបញ្ជាក់ពីការដាក់ពង្រាយនេះក្នុងអំឡុងសន្និសីទសារព័ត៌មាន...
បរទេស៖ រដ្ឋាភិបាលបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសហ្វាំងឡង់ បានប្រកាសជាផ្លូវការនូវចេតនារបស់ខ្លួន ក្នុងការចូលរួមជាមួយ សម្ព័ន្ធមិត្តយោធាណាតូ។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោកប្រធានាធិបតីហ្វាំងឡង់លោក Sauli Niinistö និងរដ្ឋមន្ត្រីនានា “បានយល់ស្របថា ប្រទេសហ្វាំងឡង់នឹងដាក់ពាក្យចូលជាសមាជិកក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO)”។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ការចូលប្រទេសហ្វាំងឡង់ទៅក្នុងសម្ព័ន្ធភាព ដែលដឹកនាំដោយសហរដ្ឋអាមេរិក...
បរទេស៖ រដ្ឋាភិបាលទីក្រុង Helsinki នឹងពង្រឹងអង្គការណាតូ និងនាំមកនូវ “តម្លៃបន្ថែម” ជាច្រើនដល់សម្ព័ន្ធមិត្តយោធាដឹកនាំដោយសហរដ្ឋអាមេរិកមួយនេះ។ នេះបើតាមរដ្ឋមន្ត្រីហ្វាំងឡង់ ទទួលបន្ទុកកិច្ចការអឺរ៉ុប លោកស្រី Tytti Tuppurainen បានអះអាងនៅក្នុងបទសម្ភាសន៍ជាមួយ Sky News កាលពីថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា...
ភ្នំពេញ៖ លោក ឡី សុភាព ប្រធានសមាគមសហព័ន្ធវេជ្ជសាស្ត្រ ឱសថសាស្ត្រ និងទន្តសាស្ត្រកម្ពុជា និងជាប្រធានសមាគមអ្នកលក់ឱសថកម្ពុជា បានណែនាំនូវគន្លឹះល្អៗជាច្រើន ដល់សមាជិក-សមាជិការបស់ខ្លួន ដើម្បីជួយឱ្យអ្នកប្រកបវិជ្ជាជីវៈ ជាអ្នកលក់ឱសថរួមគ្នា បម្រើផលប្រយោជន៍ជូនប្រជាជន ពិសេសត្រូវមានបដិសណ្ឋារកិច្ចចំពោះប្រជាជន ជៀសវាងការប៉ះពាល់សតិអារម្មណ៍អ្នកជំងឺ។ លោក ឡី សុភាព លើកឡើងយ៉ាងដូច្នេះ គឺធ្វើឡើងក្នុងពិធីប្រគល់វិញ្ញាបនបត្រ មូលដ្ឋានសម្រាប់អ្នកលក់ឱសថនៅតាមឱសថស្ថាន ដែលជាសមាជិក-សមាជិកាសមាគម អ្នកលក់ឱសថកម្ពុជាប្រមាណ៥០០នាក់ នាព្រឹកថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២២។ នាឱកាសនោះ លោកប្រធានបានលើកឡើងថា នៅតាមបណ្ដាខេត្តនីមួយៗ បានចាប់ផ្ដើមឃើញពីតម្លៃនៃការអប់រំ លើផ្នែកលក់ឱសថនេះ។ ចំពោះសមាគមអ្នកលក់ឱសថកម្ពុជា គឺតែងផ្ដល់ការបណ្ដុះបណ្ដាល ហើយមានការប្រគល់ជ័យលាភី ជូនសិក្ខាកាមដែលអ្នកលក់ឱសថ ក៏ដូចជាអ្នកបម្រើសេវាសុខភាពទូទៅ ដើម្បីបញ្ជាក់ពីការទទួលបាន ការអប់រំបណ្ដុះបណ្ដាល និងមានចំណេះ ជំនាញត្រឹមត្រូវ។ លោកថា វិញ្ញាបនបត្រទាំងនេះគឺមានតម្លៃស្មើនឹងលិខិតបទដ្ឋានគតិយុត្ត។ លោកបានបន្តថា ការបណ្ដុះបណ្ដាលខាងលើនេះ គឺនឹងផ្ដល់ឱ្យសិក្ខាកាម ដែលជាអ្នកលក់ឱសថបានយល់ពី ផលប៉ះពាល់សុខភាពទាំងខាងក្រៅ និងខាងក្នុងរបស់អ្នកប្រើប្រាស់ ភាពស្របច្បាប់ នៃផលិតផលដែលពួកគេ យកមកលក់ជូនអ្នកប្រើប្រាស់។ លោកបានស្នើដល់ឱសថការី គិលានុបដ្ឋ-គិលានុបដ្ឋយិកា វេជ្ជបណ្ឌិត ឆ្មប ទន្ដពេទ្យ ជំនួយការវេជ្ជបណ្ឌិត អ្នកលក់គ្រឿងសម្អាង អ្នកបម្រើការទូទៅជាដើម ត្រូវតែឆ្លងកាត់ការអប់រំការបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ លោកបានអំពាវនាវ ដល់គ្រប់ភាគីពាក់ព័ន្ធ ពិសេសអ្នកលក់ឱសថ នៅតាមឱសថស្ថាន អ្នកលក់គ្រឿងសម្អាងម្ហូបអាហារនិងភេសជ្ជៈ ត្រូវចូលខ្លួនមកទទួលការបណ្ដុះបណ្ដាល ជាមួយសមាគមសហព័ន្ធអ្នកលក់ឱសថកម្ពុជា ដើម្បីធានាការប្រើប្រាស់ ចែកចាយត្រឹមត្រូវ ប្រកបដោយសុវត្ថិភាព សុខភាព ឱ្យយល់អំពីច្បាប់នៃការគ្រប់គ្រង។ ត្រូវយល់ដឹងអំពីការថែទាំសុខភាពឱ្យបានល្អ។ ត្រូវតែបម្រើប្រជាជនដោយក្ដីស្រលាញ់ គួរតែគិតអំពីម៉ោងពេលវេលា លោកបានបន្តស្នើដល់សមាជិក-សមាជិកាត្រូវតែ មានបដិសណ្ឋារកិច្ចចំពោះអ្នកជំងឺ ពីព្រោះអ្នកឈឺមានសតិអារម្មណ៍ ភ័យព្រួយណាស់ទៅហើយ និងត្រូវយកចិត្តទុកដាក់ ចំពោះប្រជាជនពលរដ្ឋ ដែលមកទទួលសេវាសុខភាព។ កិច្ចការទាំងនេះជារឿងចាំបាច់ ក្នុងនាមជាអ្នកបម្រើសេវាសុខភាពជូនប្រជាជន។ លោក ឡី សុភាព បានបន្តអំពាវនាវ ដល់សមាជិក-សមាជិក ត្រូវសហការឱ្យបានជិតស្និទ្ធ ជាមួយអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់លើ ការសហការបម្រើប្រជាជន។ លោកបន្តណែនាំទៀតថា ការលក់ដូរឱសថជូនប្រជាជន ត្រូវមានរបៀបរបប ក្រោយពីការទទួលបានវិញ្ញាបនបត្រនេះ។ ត្រូវមានការគ្រប់ហិរញ្ញវត្ថុ ផែនការចំណូល-ចំណាយ ពីព្រោះប្រសិនបើ អ្នកផ្ដល់សេវាមានជីវភាពខ្វះខាត ការផ្ដល់សេវាជូនអ្នកប្រើប្រាស់ក៏ពិបាកដែរ ពោលគឺត្រូវតែមានជីវភាពសមរម្យ។ លោកក៏បានលើកទឹកចិត្តឱ្យសមាជិកសមាគម ពង្រីកលទ្ធភាពនៃការផ្ដល់សេវាជូន ប្រជាជនប្រកបដោយវិជ្ជាជីវៈ និងចេះជួយអ្នកដែលខ្វះខាតពិតប្រាកដ ដើម្បីទទួលបានកិត្តិយស ប្រសើរសម្រាប់ខ្លួន គ្រួសារ សង្គម ក៏ដូចជាសមាគមសហព័ន្ធអ្នកឱសថកម្ពុជា៕
ភ្នំពេញ: លោកបណ្ឌិត ហ៊ុន ម៉ាណែត ចូលរួមពិសាអាហារសាមគ្គី ជាមួយគ្រូពេទ្យសម្ដេចតេជោ ប្រឆាំង-១៩ នៅល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌អន្តរជាតិ ជ្រោយចង្វារ។ លោក សូមថ្លែងអំណរគុណ និងអបអរសាទរក្រុមការងារ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ដែលបានចូលរួមប្រយុទ្ធប្រឆាំងជំងឺ covid-19 បានជោគជ័យ ធ្វើឱ្យប្រទេសកម្ពុជា ទទួលបានចំណាត់ថ្នាក់ទី២...
កំពង់ចាម ៖ ប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាល និងប្រកាស បញ្ចូលសមាជិកថ្មី នៃគណបក្សប្រជាជនកម្ពុជា សង្កាត់ បឹងកុក និងសង្កាត់វាលវង់ ក្រុងកំពង់ចាម ចំនួន ១,៥៣៣នាក់ ធ្វើឡើងនៅសាលប្រជុំសសរ ១០០...
តាកែវ ៖ លោក អ៊ុក សំអូន ប្រធាននាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ និងជាសមាជិកក្រុមការងារ ទប់ស្កាត់ករណីសន្លប់ និងបង្កាគ្រោះថ្នាក់ការងារ របស់កម្មករនិយោជិត (ទ.ស.ប.ក) បានបញ្ជាក់ឲ្យដឹងថា ការផ្សព្វផ្សាយអំពីលក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ លក្ខខណ្ឌការងារ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម ជូនបងប្អូនកម្មករនិយោជិត វាគឺជារឿងសំខាន់ណាស់ ដែលបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) តែងតែយកចិត្តទុកដាក់ខ្ពស់...
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងមូលនិធិគន្ធបុប្ផាកម្ពុជា នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២នេះ បានចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា ស្តីពីការប្រើប្រាស់សេវាកម្ម របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សម្រាប់កៀងគរ និងទទួលវិភាគទានសប្បុរសធម៌ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលធ្វើឡើងនៅស្នាក់ការធនាគារ ARDB ក្រោមអធិបតីភាព លោកបណ្ឌិត កៅ ថាច...