អត្ថបទ

សិស្សសាលាជាច្រើន ចូលរួមប្រកួតថតរូប ពេញហ្វ៊េសប៊ុក ក្នុងកម្មវិធីតោះចេញលេង ផឹកIZE

សិស្សានុសិស្សនៅវិទ្យាល័យជាច្រើន ក្នុងរាជធានីភ្នំពេញ បានចូលរួមប្រកួតថតរូប ក្នុងកម្មវិធីតោះចេញលេងផឹកIZE ពេញហ្វ៊េសប៊ុក យ៉ាងសប្បាយរីករាយ និងឈ្នះរង្វាន់ស្អាតៗ ពីទឹកក្រូចអាយស៍ថែមទៀតផង។

ហ្វ៊េនៗទឹកក្រូចអាយស៍មកពីវិទ្យាល័យ បាក់ទូក វិទ្យាល័យ ស៊ីសុវត្ថិ វិទ្យាល័យ ទួលទំពូង វិទ្យាល័យ ទួលអំពិល និងវិទ្យាល័យជាច្រើនទៀត ក្នុងរាជធានីភ្នំពេញ បានចូលរួមថតរូបបញ្ចេញស្តាយ បែបឡូយកាលីបរួចបង្ហោះក្នុងគណនីហ្វ៊េសប៊ុករបស់ខ្លួន ដោយភ្ជាប់ជាមួយពាក្យពេចន៍ថា «ម៉ោង ១០ ព្រឹក ឬម៉ោង ២ រសៀលហើយតោះផឹក IZE»។

អ្នកទទួលបាន Like Comment និង Share បូកបញ្ចូលគ្នាចាប់ពី ២០០ ឡើងទៅនឹងទទួលបានកាបូបសិក្សាយ៉ាងស្រស់ស្អាត ឬកែវទឹកបែបឃ្យូតៗ ពីទឹកក្រូចអាយស៍ភ្លាមៗ នៅសាលាដែលមានរៀបចំ កម្មវិធីតោះចេញលេងផឹកIZE។

កម្មវិធីតោះចេញលេង ផឹកIZEនឹងធ្វើដំណើរទៅកាន់ សាលាចំនួន១៦នៅរាជធានីភ្នំពេញ រហូតដល់ថ្ងៃទី២៥ ខែមិថុនាដើម្បីផ្តល់ភាពសប្បាយរីករាយ និងឱកាសដល់សិស្សានុសិស្ស ក្នុងការជួបជាមួយតារាង ក្នុងដួងចិត្ត Linda Vee និងNaro Vee ពិសេសចូលរួមលេងហ្គេម បង្វិលកងយករង្វាន់ ដោយគ្រាន់តែទិញទឹកក្រូចអាយស៍ចំនួន២ដប ឬ ២ កំប៉ុងតែប៉ុណ្ណោះ។

បានថតរូបស្អាតៗ ជួបជាមួយអាយដល និងមានឱកាសឈ្នះរង្វាន់ឃ្យូតៗ ពីទឹកក្រូចអាយស៍បែបនេះ តើចាំអ្វីទៀតចូលរួមកម្មវិធីតោះចេញលេង ផឹកIZEនៅរៀងរាល់ម៉ោង ៧ ព្រឹក ដល់ម៉ោង ៥ រសៀលទាំងអស់គ្នា។

តាមដានផេកទឹកក្រូចអាយស៍ IZE ដើម្បីទទួលបានព័ត៌មានថ្មីៗ។

https://www.facebook.com/izecolakhmerbeverages

To Top