ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវគោរពច្បាប់ចរាចរណ៍ និងអនុវត្តនូវវិធានការសុខាឲ្យបានខ្ជាប់ខ្ជួន ក្នុងពិធីបុណ្យចូលឆ្នាំថ្មី នាពេលនេះ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៣ មេសា សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២២។ សម្ដេចតេជោ...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden កំពុងសម្លឹងរកការកៀងគរ ឧស្សាហកម្មយោធា និងបញ្ជូនអាវុធពីឃ្លាំងរបស់មន្ទីរបញ្ចកោណមានតម្លៃ ៧៥០ លានដុល្លារបន្ថែមទៀត ទៅកាន់ប្រទេសអ៊ុយក្រែន នេះបើយោងតាមរបាយការណ៍ថ្មី ដែលដកស្រង់សម្តីមន្ត្រីអនាមិកនៅទីក្រុងវ៉ាស៊ីនតោន។ នេះគឺនៅលើកំពូលនៃទំនិញ ដែលមានតម្លៃ ១,៧ ពាន់លានដុល្លារ ដែលត្រូវបានបញ្ជូនទៅទីក្រុងគៀវ ដោយមានការអនុញ្ញាត ពីអ្នកជាប់ពន្ធអាមេរិក ចាប់តាំងពីជម្លោះបានកើនឡើង នៅថ្ងៃទី២៤ ខែកុម្ភៈ។...
បរទេស៖ មន្ត្រីជាន់ខ្ពស់របស់កងកម្លាំងយោធាអង់គ្លេស លោក James Heappey បានធ្វើការប្រកាសអះអាងកាលពីថ្ងៃអង្គារម្សិលមិញថាប្រទេសអង់គ្លេសនឹងទទួលហ្វឹកហ្វឺន កងកម្លាំងយោធារបស់ប្រទេសអ៊ុយក្រែន នៅក្នុងទឹកដីរបស់ខ្លួន។ លោកបន្តថា៖ កងកម្លាំងរបស់អ៊ុយក្រែនមួយចំនួន នឹងត្រូវធ្វើដំណើរមកដល់ទឹកដីអង់គ្លេស ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដើម្បីអាចចូលរួមធ្វើការហ្វឹកហាត់ពីរបៀប ធ្វើការជាមួយនឹងសព្វាវុធច្រើនប្រភេទ ដែលអង់គ្លេសគ្រោងនឹងផ្តល់ទៅ ឲ្យប្រទេសអ៊ុយក្រែន។ លោក Heappey បានថ្លែងប្រាប់ក្រុមអ្នកកាសែតរបស់វិទ្យុ LBC Radio ថា៖រថយន្តយោធាបំពាក់អាវុធ...
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានផ្ញើសារជូនពរដល់អតិថិជន នៅទូទាំងប្រទេស សូមជួបប្រទះតែសេចក្តីសុខ ចម្រើន និងសុភមង្គលជានិច្ចនិរន្តរ។ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនផលិតស្រាបៀរ កម្ពុជា ភេសជ្ជៈប៉ូវកម្លាំងវើក...
បរទេស៖ ប្រធានាធិបតីប្រទេសអ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការប្រកាសតាមរយៈបណ្តាញសង្គម ទាំងក្តីរីករាយថា បានឈានទៅដល់ការចាប់ខ្លួន មេដឹកនាំបក្សប្រឆាំងដ៏សំខាន់ម្នាក់ នៅក្នុងប្រទេស។ ប្រធានាធិបតីរូបនេះ បានធ្វើការចែករំលែករូបភាព នៃមេដឹកនាំគូប្រជែងដ៏ធំបំផុតរបស់ខ្លួន គឺលោក Viktor Medvedchuk នៅលើបណ្តាញសង្គម ទាំងដែលដៃរបស់គាត់ ជាប់ជាមួយនឹងខ្នោះដៃផង ដោយបានសរសេរថា captionថា៖...
បរទេស៖ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានអះអាងថា រដ្ឋាភិបាលទីក្រុងគៀវ បានដើរថយក្រោយ ទៅលើកិច្ចព្រមព្រៀងដែលមិនច្បាស់លាស់ ដែលធ្វើឡើងរវាងក្រុមចរចាអ៊ុយក្រែន និងរុស្ស៊ីនៅទីក្រុងអ៊ីស្តង់ប៊ុល កាលពីចុងខែមីនា។ យោងតាមប្រធានាធិបតីរុស្ស៊ី ការចរចាសន្តិភាពឥឡូវនេះ «បានវិលទៅរកភាពជាប់គាំងហើយ»។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា លោកពូទីនបានពន្យល់នៅឯ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ បានអញ្ជើញដល់ទីតាំងរង្វង់មូលរូបសំណាក «ព្រះថោង នាងនាគ» និងបានថតរូបអនុស្សាវរីយ៍ទុកឲ្យកូនចៅមេីល ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ពីរនាក់បានហើយ!...
ភ្នំពេញ៖ កម្លាំងជំនាញការិយាល័យ ប្រឆាំងគ្រឿងញៀន បានបេីកប្រតិបត្តិការ បង្ក្រាបមុខសញ្ញា ប្រេីប្រាស់និងជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ៤នាក់ រឹបអូសគ្រឿងញៀនជាង ៤៦គីឡូក្រាម ។ ប្រតិបត្តិការនេះធ្វេីឡេីង ដោយអនុវត្តតាមបទបញ្ជា ជាប្រចាំរបស់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ទាក់ទងនឹងការស្រាវជ្រាវ ដេីម្បីបង្ក្រាបមុខសញ្ញា ប្រេីប្រាស់និងជួញដូរគ្រឿងញៀន ជាក់ស្ដែងនៅថ្ងៃទី៨-១០...
បរទេស៖ ប្រធានាធិបតីប្រទេសរុស្សី លោក Vladimir Putin កាលពីថ្ងៃអង្គារម្សិលមិញនេះ បានថ្លែងថាប្រទេសរុស្សីទោះកំពុងជួបបញ្ហាក្តី ជាពិសេសទណ្ឌកម្មសេដ្ឋកិច្ចនានា ប៉ុន្តែរុស្សីនៅតែអាចមានសមត្ថភាព ក្នុងការឆ្លើយតបទៅនឹង បេសកកម្មរុករកទីអវកាសជាធម្មតា ហើយអះអាងថាប្រទេសរបស់លោកនឹងបន្តការងារ ក្នុងការវិលត្រឡប់ទៅកាន់ភពព្រះច័ន្ទសាជាថ្មី។ ថ្លែងទៅកាន់ពលរដ្ឋនៅក្នុងតំបន់ Vostochny Cosmodrome ជាមួយនឹងលោកប្រធានាធិបតីបេឡារូស Alexander Lukaschenko ដែលកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសរុស្សីនោះ លោក Putin បានបញ្ជាក់ថា៖ពួកយើងនឹងដំណើរការកម្មវិធី...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden ក្នុងអំឡុងសុន្ទរកថា ក្នុងរដ្ឋ Iowa កាលពីថ្ងៃអង្គារ បានចោទប្រកាន់រុស្ស៊ីពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅអ៊ុយក្រែន ខណៈដែលលោកកំពុងព្យាយាម ផ្សព្វផ្សាយអេតាណុល ដែលមានមូលដ្ឋានលើពោត ជាមធ្យោបាយមួយ ដើម្បីកាត់បន្ថយតម្លៃឧស្ម័ន ចំពេលអតិផរណា កំណត់ត្រារយៈពេល 40 ឆ្នាំ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែមេសា...