ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសកែសម្រួលលក្ខខណ្ឌមួយចំនួន ចំពោះអ្នកដំណើរមកពីបរទេស ពេលមកដល់ប្រទេសកម្ពុជា។ ការប្រកាសនេះ យោងចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានឲ្យដឹងថា លុបចោលលក្ខខណ្ឌតម្រូវឱ្យអ្នកដំណើរ...
នាយប់ថ្ងៃទី ១៣ ខែមីនា ការប្រកួតកីឡាប៉ារ៉ាឡាំពិក រដូវរងាក្រុងប៉េកាំង ឆ្នាំ២០២២ បានបិទបញ្ចប់ នៅពហកីឡដ្ឋានជាតិចិន។ ការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងា ដ៏អស្ចារ្យមួយលើកនេះ បានផ្តល់វេទិកានិងឆាក សម្រាប់អត្តលិក បណ្តាប្រទេសនានា ប្រកួតប្រជែងគ្នា និងបង្ហាញពីភាពអស្ចារ្យនៃជីវិត ដែលបានរួមចំណែកថ្មី សម្រាប់បុព្វហេតុកីឡាសកល បង្ហាញដោយពេញលេញ នូវទំនួលខុសត្រូវសកល និងការរួមចំណែកដ៏ឆ្នើម របស់ប្រទេសធំទិសបូព៌ា ក៏ដូចជាជាការអនុវត្តជាក់ស្តែង...
ថ្ងៃទី១៤ ខែ មីនា តាមម៉ោងក្នុងតំបន់ កិច្ចជំនួបជាន់ខ្ពស់រវាងចិន និងអាមេរិកមួយលើកទៀត បានបើកធ្វើនៅក្រុងរ៉ូម រដ្ឋធានីអ៊ីតាលី ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរ ប្រកបដោយភាពស្មោះត្រង់ ស៊ីជម្រៅនិងចរចា ជាលក្ខណៈស្ថាបនា អំពីទំនាក់ទំនង រវាងចិននិងអាមេរិក ព្រមនិងបញ្ហាក្ដៅគគុក របស់អន្តរជាតិ ហើយបានឯកភាពគ្នាថា នឹងរួមគ្នាអនុវត្តគំនិតឯកភាពរួម របស់ប្រមុខរដ្ឋប្រទេសទាំងពីរ ក្នុងន័យបង្កបង្កើត ជាលក្ខណៈសម្បតិ្ត ដើម្បីជំរុញឱ្យទំនាក់ទំនងរវាងចិន...
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) បានអនុញ្ញាតឱ្យសមាគម និងអង្គការក្រៅរដ្ឋាភិបាលចំនួន៤ បានដាក់ពាក្យស្នើសុំ ជាអ្នកសង្កេតការណ៍ សរុបចំនួន ៧,៤០០នាក់ ដើម្បីចូលរួមសង្កេតដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ គ.ជ.ប នាថ្ងៃទី១៦...
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាព ការងារសម្រេចបាន ព្រមទាំងដោះស្រាយបញ្ហាប្រឈមផ្សេងៗ ប្រចាំខែកុម្ភៈ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានលើកឡើងថា ការដោះស្រាយបញ្ហាប្រឈមផ្សេងៗ គឺជាគន្លឹះស្នូល ដែលថ្នាក់ដឹកនាំនាយកដ្ឋាន និងប្រធានសាខា ប.ស.ស. ខេត្ត-ខណ្ឌ ទាំងអស់ នៃ ប.ស.ស. ត្រូវបន្តដោះស្រាយ...
រ៉ាម៉ាឡា៖ នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោក Mohammed Ishtaye បានឲ្យដឹងថា ចាំបាច់ត្រូវបន្តធ្វើឱ្យមាន វឌ្ឍនភាពនយោបាយ ដើម្បីបំបែកភាពជាប់គាំង រវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល។ យោងតាមសេចក្តីថ្លែងការណ៍មួយ នៅពេលជួបជាមួយឧបការីរង រដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអ៊ីស្រាអែល និងប៉ាឡេស្ទីន Hady Amr លោកនាយករដ្ឋមន្ត្រី បានជំរុញឱ្យក្រុងវ៉ាស៊ីនតោន “ដាក់សម្ពាធលើអ៊ីស្រាអែល ឱ្យគោរពតាមកិច្ចព្រមព្រៀង...
អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ថា លោក Antonio Guterres អគ្គលេខាធិការអង្គការ សហប្រជាជាតិ (UN) កាលពីថ្ងៃចន្ទ បានប្រកាសបញ្ចេញថវិកា ចំនួន៤០លានដុល្លារអាមេរិក ពីមូលនិធិឆ្លើយតប គ្រោះអាសន្នកណ្តាល របស់អង្គការពិភពលោក ដើម្បីជួយបង្កើនជំនួយមនុស្សធម៌សំខាន់ៗ នៅក្នុងប្រទេសអ៊ុយក្រែន ។ លោកបានថ្លែងនៅឯកិច្ចប្រជុំ សារព័ត៌មានមួយថា...
បរទេស៖ សំណើរបស់រុស្ស៊ី ទៅកាន់ប្រទេសចិន សម្រាប់ជំនួយផ្នែកយោធា និងហិរញ្ញវត្ថុ ចំពេលដែលការវាយលុករបស់ខ្លួន លើអ៊ុយក្រែន ហើយបើតាមសេចក្តីរាយការណ៍ សំណើនោះក៏បានរួមបញ្ចូលអាហារ សម្រាប់បុគ្គលិករបស់ខ្លួនផងដែរ ដោយបង្ហាញពីបញ្ហាលើផែនការ ដែលយោធារបស់លោក វ្ល៉ាឌីមៀ ពូទីន កំពុងប្រឈមមុខ។ យោងតាមសារព័ត៌មាន INDEPENDENT ចេញផ្សាយនៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២ បានឱ្យដឹងថា រុស្ស៊ីបានស្នើឱ្យចិន...
មហាសន្និបាត នៃសភាទាំងពីររបស់ប្រទេសចិន ប្រចាំឆ្នាំ២០២២ បានបិទបញ្ចប់ដោយគាប់ប្រសើរ នាពេលកន្លងនេះ។ ក្នុងអំឡុងពេលមហាសន្និបាត លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិន បានផ្លាស់ប្តូរមតិយោបល់ ជាមួយតំណាងប្រជាជន និងសមាជិកសភា ប្រឹក្សានយោបាយ ប្រជាជនអំពីការងារ ដែលពាក់ព័ន្ធនឹងជីវភាពរស់នៅ របស់ប្រជាជន។ ការពង្រឹងទស្សនៈសហគមន៍រួមវាសនា នៃប្រជាជាតិចិន ត្រូវផ្តោតលើការងារធំៗ...
កុមារតូចៗនៅកម្ពុជា អាយុចាប់ពី៣ឆ្នាំឡើងទៅ បាននិងកំពុងទទួលការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ដែលផលិត និងផ្តល់ដោយប្រទេសចិន។ វ៉ាក់សាំង ស៊ីណូវ៉ាក់ បានជួយសង្គ្រោះជីវិតកុមារកម្ពុជា ទាន់ពេលវេលាពីវីរុសកូវីដ១៩ បំប្លែងថ្មី អូមីក្រុង ព្រោះថា ចាប់តាំងពីមានការចាប់ផ្តើម ចាក់វ៉ាក់សាំងដល់កុមារតូចៗមក អត្រាឆ្លងលើក្រុមវ័យទាំងនេះ មានការធ្លាក់ចុះច្រើន ហើយបើទោះបីជាឆ្លង ក៏ជាអាការៈស្រាលៗដែរ ពុំមានការធ្វើទុក្ខខ្លាំងទេ នេះបើតាមមន្ត្រីសុខាភិបាលកម្ពុជា។ លោក...