ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលចិន ជំរុញអាមេរិក ឲ្យដកពន្ធបន្ថែមទាំងអស់ លើទំនិញរបស់ចិន

ប៉េកាំង៖ ប្រទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិក ដកពន្ធបន្ថែមទាំងអស់ លើទំនិញរបស់ចិន ដើម្បីទទួលបានទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ត្រឡប់មកវិញនៅលើផ្លូវត្រូវ ឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

អត្ថាធិប្បាយ លើសហរដ្ឋអាមេរិកលោកស្រី Shu Jueting អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់សន្និសីទសារព័ត៌មានថា ការផ្លាស់ប្តូរនេះគឺអំណោយផលដល់ ការធ្វើពាណិជ្ជកម្មធម្មតា នៃទំនិញទាំងនេះ។

ប្រទេសចិន តែងតែប្រកាន់ជំហរថា សកម្មភាពឯកតោភាគី នៃការដំឡើងពន្ធបន្ថែម ដោយសហរដ្ឋអាមេរិក លោកស្រី Shu បានលើកឡើងថា ភាគីមិនល្អ ចំពោះប្រទេសទាំងពីរ និងពិភពលោកនោះទេ។

អ្នកនាំពាក្យរូបនេះ បន្ថែមថា “នៅពេលដែលពិភពលោកប្រឈមមុខ នឹងការកើនឡើងអតិផរណា និងបញ្ហាប្រឈមលើការងើបឡើងវិញ នៃសេដ្ឋកិច្ច ប្រទេសចិន សង្ឃឹមថាសហរដ្ឋអាមេរិក ក្នុងផលប្រយោជន៍ ជាមូលដ្ឋានរបស់អ្នកប្រើប្រាស់ និងអ្នកផលិត នៅក្នុងប្រទេសទាំងពីរ នឹងលុបចោលពន្ធបន្ថែមទាំងអស់ ដែលខ្លួនបានដាក់លើផលិតផលចិន ក្នុងពេលឆាប់ៗនេះ ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ត្រឡប់មកលើផ្លូវត្រូវវិញ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន”៕​ ប្រែសម្រួល ឈូក បូរ៉ា

To Top