បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bùi Thanh Sơn បានជួបពិភាក្សាជាមួយបេសកជនពិសេស របស់អគ្គលេខាធិការអង្គការ សហប្រជាជាតិទទួលបន្ទុកប្រទេស មីយ៉ាន់ម៉ា លោកស្រី Noeleen Heyzer តាមរយៈ ប្រព័ន្ធវីដេអូ ពីទីក្រុងហាណូយកាលពីល្ងាចថ្ងៃសុក្រ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២...
បរទេស៖ ប្រទេសប៉ាគីស្ថាន នាពេលថ្មីៗនេះ បានចេញគោលនយោបាយសន្តិសុខជាតិ ទូលំទូលាយដំបូង ដែលខ្លួននិយាយថា ផ្តោតសំខាន់លើសន្តិភាព ក្នុងតំបន់និងការភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច និងសង្កត់ធ្ងន់ថា ខ្លួនចង់ឲ្យមានចំណងមិត្តភាព ប្រសើរឡើង ជាមួយសត្រូវជាយូររបស់ខ្លួន គឺប្រទេសឥណ្ឌា។ គោលនយោបាយសន្តិសុខជាតិ ដែលចំណាយពេល៧ឆ្នាំ ក្នុងការបង្កើតនេះ គឺជាមធ្យោបាយធ្វើចំណាត់ការ ជាទម្រង់ការងារដ៏ទូលំទូលាយមួយ ចង់ភ្ជាប់គ្នានូវគោលនយោបាយទាំងអស់ ក្នុងវិស័យផ្សេងគ្នា ហើយសន្តិសុខសេដ្ឋកិច្ច ត្រូវបានចុះបញ្ជីជាកំពូលអាទិភាព។...
បរទេស៖ ប្រទេសសឹង្ហបុរី ដែលជាប្រទេសមួយក្នុងចំនោមប្រទេស ដែលបានចាក់វ៉ាក់សាំងច្រើនជាងគេបំផុត លើពិភពលោកប្រឆាំងនឹង Covid-19 បានដាក់ចេញនូវការដាក់កំហិតថ្មី ដែលផ្តោតលើអ្នកដែលមិនបាន គេចាក់វ៉ាក់សាំងបង្ការវីរុស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា សាធារណរដ្ឋសិង្ហបុរីបានហាមឃាត់ជាផ្លូវការ នូវនិយោជិតដែលមិនបានចាក់វ៉ាក់សាំង មិនឱ្យធ្វើការដោយផ្ទាល់ ដោយដកគោលការណ៍ពីមុន ដែលអនុញ្ញាតឱ្យពួកគេធ្វើការ ប្រសិនបើពួកគេបានធ្វើតេស្តអវិជ្ជមាន វិរុសកូវីដ១៩។...
បរទេស៖ ប្រទេសចិន តាមសេចក្តីរាយការណ៍ នាពេលថ្មីៗនេះ បានធ្វើការហាមឃាត់ជើងហោះហើរ ពីសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ស្របពេលដែលខ្លួនប្រឹងប្រែង ធ្វើការទប់ស្កាត់ជម្ងឺកូវីដ១៩ នៅមុនថ្ងៃបុណ្យចូលឆ្នាំចិន និងការប្រកួតកីឡាអូឡាំពិកខាងមុខនេះ។ រដ្ឋាភិបាលរបស់សាធារណរដ្ឋ ប្រជាមានិតចិន បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសុក្រម្សិលមិញនេះ ធ្វើបច្ចុប្បន្នភាពគោលការណ៍ហោះហើរ។ អាជ្ញាធរអាកាសចរណ៍ចិន នាពេលបច្ចុប្បន្ន កំពុងតែធ្វើការហាមឃាត់ ជើងហោះហើរ ដែលមកពីប្រទេសបារាំង ឥណ្ឌូនេស៊ី...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ បានទទួលជួបពិភាក្សាការងារបន្ត តាមរយៈប្រព័ន្ធ Zoom ជាមួយទីភ្នាក់ងារបារាំង សម្រាប់អភិវឌ្ឍន៍ (AFD) ប្រចាំកម្ពុជា និងទីក្រុងបាងកក ប្រទេសថៃ...
ភ្នំពេញ៖ បច្ចុប្បន្នស្ថានភាពជំងឺកូវីដ១៩ បំប្លែងថ្មីអូមីក្រុងកំពុងធ្វើឲ្យប្រជាជន តាមបណ្តាប្រទេសមួយចំនួន លើសកលលោក នូវតែមានការភ័យខ្លាច ពីការឈឺស្លាប់ដោយសារការឆ្លងរីករាលដាល នូវជំងឺដ៏កំណាចមួយនេះ មិនថាប្រទេសនោះធំ តូច មានក្រនោះឡើយ។ នេះបើតាមអនុសាសន៍លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកបេឡាជាតិ សន្តិសុខសង្គម បានថ្លែងឡើង នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ និងដាក់ចេញនូវផែនការ អនុវត្តការងារបន្តជាមួយថ្នាក់ដឹកនាំនាយកដ្ឋាននិងប្រធានសាខា ប.ស.ស. ខេត្ត-ខណ្ឌ ទាំងអស់នៃ ប.ស.ស. នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នេះ។ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គមបានថ្លែងបញ្ជាក់ថា៖ យើងទាំងអស់គ្នាពិតជាមានសំណាងណាស់ មានមគ្គុទ្ទេសក៍ដឹកនាំប្រទេសប្រកបដោយ គតិបណ្ឌិតដ៏ឈ្លាសវៃខ្ពង់ខ្ពស់បំផុតពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាដែលបានដាក់ចេញនូវយុទ្ធសាស្រ្ត ចាក់ស្រោចវ៉ាក់សាំងជូនពលរដ្ឋទូទាំងប្រទេស ដើម្បីទប់ស្កាត់នៃការរីករាលដាល នៃជំងឺកូវីដ-១៩ នេះ រហូតកម្ពុជាទទួលបានជោគជ័យ និងបានកំពុងដាក់ឲ្យបើកដំណើរការឡើងវិញ លើគ្រប់វិស័យផងដែរ។ លោកប្រតិភូរាជរដ្ឋាភិបាល បានបន្តថា៖ដូច្នេះក្នុងនាមយើងជាអ្នកបម្រើសេវា ជូនប្រជាជនពិសេស សមាជិករបស់ខ្លួន ទាំងថ្នាក់ដឹកនាំមន្រ្តី បុគ្គលិកទាំងអស់ ពិតជាមានកិត្តិយសនិងមិនអាចភ្លេចពីការដឹងគុណបំផុត ចំពោះមគ្គុទ្ទេសក៍ដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ដ៏ឈ្លាសវៃខ្ពង់ខ្ពស់បំផុតនៃយើងបានឡើយ ។ ឆ្លើយតបទៅនិងគុណូបការគុណដ៏ថ្លៃថ្លានេះ យើងទាំងអស់គ្នាគប្បី ប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ ក្រមសីលធម៌ល្អ ក្នុងការដឹកនាំអនុវត្តការងារ ប្រកបដោយភាពទន់ភ្លន់ ម៉ឺងមាត់ ក្នុងការបំពេញកិច្ចការ ដោយធ្វើយ៉ាងណាឲ្យការអនុវត្តការងារ កាន់តែមានប្រសិទ្ធភាព ទទួលបានលទ្ធផលខ្ពស់ និងបានអំពាវនាវឲ្យមន្ត្រី និងបុគ្គលិក បន្តរស់នៅតាមគន្លងប្រក្រតីថ្មី ដោយត្រូវគោរពអនុវត្ត នូវវិធានសុខាភិបាល ក្រោមការដាក់ចេញ ពីសំណាក់ប្រមុខដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជា ពិសេសត្រូវអនុវត្តនូវវិធាន៣ការពារ និង ៣កុំ ឲ្យបានជាប់ជានិច្ច ក្នុងន័យរួមចំណែកទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺជំងឺកូវីដ-១៩។ ជាមួយគ្នានេះ លោកប្រតិភូរាជរដ្ឋាភិបាល បានជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ លោក លោកស្រីជា ប្រធាន អនុប្រធាន និងមន្រ្តីបុគ្គលិក ប.ស.ស. គ្រប់នាយកដ្ឋាន និងគ្រប់សាខាទាំងអស់ត្រូវបន្តពន្លឿនការដោះស្រាយបញ្ហាផ្សេងៗដែលនៅសេសសល់ក្នុងឆ្នាំចាស់ឲ្យអស់។ ក្នុងនោះការផ្ដល់ប្រាក់បំណាច់ប្រចាំថ្ងៃ និងប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្រ្តីសម្រាលកូនឲ្យទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ពិសេសការផ្តល់ការសម្របសម្រួលឲ្យទាន់ពេលវេលាចំពោះបងប្អូនដែលជាសមាជិក ប.ស.ស. ពេលទៅទទួលសេវានៅតាមមូលដ្ឋានសុខាភិបាលដែលជាដៃគូ ប.ស.ស.។ សូមបញ្ជាក់ថា៖ កិច្ចប្រជុំផ្ទៃក្នុងខាងលើ ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នៅសាលប្រជុំធំ នៃ ប.ស.ស. ស្នាក់ការកណ្តាលរាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំ ព្រមទាំងលោក លោកស្រី ដែលជាប្រធាន អនុប្រធានសាខាប.ស.ស. ខេត្ត-ខណ្ឌ សរុបប្រមាណជាង១០០នាក់ ទាំងតាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting) និងដោយផ្ទាល់៕
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី ហេង គីមជី កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ បានចាត់តំណាង នាំយកអំណោយជា កង់ ស្បៀងអាហារ និងថវិកា បានឧបត្ថម្ភជូនដល់បុរសពិការមួយរូប មានជីវភាពក្រីក្រខ្វះខាត ចិញ្ចឹមកូន២នាក់នៅក្នុងបន្ទុក បច្ចុប្បន្នរស់នៅខេត្តព្រៃវែង។ ជំនួយទាំងនេះ ត្រូវបានលោកឧកញ៉ា ទៀ...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៣៤នាក់ទៀត ជាករណីអូមីក្រុងទាំងអស់ ដោយឆ្លងសហគមន៍ចំនួន១២ និងអ្នកដំណើរពីបរទេស ចំនួន២២នាក់ ខណៈជាសះស្បើយ ចំនួន១៤នាក់ និងគ្មានអ្នកស្លាប់ ។ គិតត្រឹមព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២០ ៧១៨នាក់ អ្នកជាសះស្បើយចំនួន ១១៧ ០៥៧នាក់ និងអ្នកស្លាប់ចំនួន...
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ការផ្គត់ផ្គង់ទឹកកសិកម្មពុំទាន់គ្រប់គ្រាន់ តាមតម្រូវរបស់កសិករ ពិសេស នៅពេលកសិករជួបប្រទះគ្រោះរាំងស្ងួត។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងកសិកម្ម។ ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ លើសេចក្តីព្រាងចុងក្រោយ គោលនយោបាយអភិវឌ្ឍន៍ វិស័យកសិកម្ម ឆ្នាំ២០២១-២០៣០ នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២...
ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សព្វព្រះរាជ ហឫទ័យ ប្រោសព្រះរាជទាន ព្រះរាជទ្រព្យផ្ទាល់ចំនួន ១០ម៉ឺនដុល្លារ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបម្រើសេវាព្យាបាល និងថែទាំជូនដល់កុមារកម្ពុជា ដោយឥតគិតថ្លៃស្របតាម ព្រះរាជតម្រិៈនៃអង្គសម្តេចឪ ។ យោងតាមហ្វេសប៊ុក Royal Du Cambodge បានឲ្យដឹងថា...