ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ព្យាយាមសម្រុះសម្រួលរុស្ស៊ី និងអ៊ុយក្រែន ប៉ុន្ដែឱកាសជោគជ័យ មានតិចតួចណាស់

យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Naftali Bennett បានឲ្យដឹងថា ប្រទេសរបស់លោក នឹងបន្តការសម្រុះសម្រួល រវាងទីក្រុងមូស្គូ និងទីក្រុងគៀវ ទោះបីជាការរំពឹងទុក សម្រាប់ភាពជោគជ័យ មានកម្រិតតិចតួចក៏ដោយ។

លោក Bennett បានឲ្យដឹងនៅក្នុងសុន្ទរកថា ចាក់ផ្សាយនៅពេលចាប់ផ្តើមកិច្ចប្រជុំ គណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍របស់លោកថា “យើងនឹងបន្តជួយតាមតម្រូវការ ទោះបីជាឱកាសមិនអស្ចារ្យក៏ដោយ ដរាបណាមានការបើកតូច ហើយយើងអាចចូលទៅគ្រប់ភាគី និងសមត្ថភាពរបស់យើង”។

ការកត់សម្គាល់នេះត្រូវបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីកិច្ចប្រជុំរយៈពេល ៣ម៉ោងរបស់លោក Bennett ជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន នៅវិមានក្រឹមឡាំង បន្ទាប់មកលោកបានហោះហើរ ទៅកាន់ទីក្រុងប៊ែរឡាំង ដើម្បីពិភាក្សាជាមួយ អធិការបតីអាល្លឺម៉ង់ Olaf Scholz ។ លោកក៏បានជួបជជែកតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyផងដែរ។

ការិយាល័យរបស់ Bennett បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅព្រឹកថ្ងៃអាទិត្យម្សិលមិញនេះលោក Bennett និង Zelensky បានធ្វើការហៅទូរស័ព្ទលើកទី៣ របស់មេដឹកនាំទាំងពីរ ក្នុងរយៈពេល ២៤ម៉ោង ដោយមិនបាន ផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top