បរទេស៖ អគ្គមេបញ្ជាការ របស់ប្រទេសថៃ គឺលោក Napadej Dhupatemiya បាននិយាយថា កងទ័ពអាកាសថៃ កំពុងសម្លឹងមើលការទិញយន្តហោះចម្បាំង បំបាំងកាយ F-35 ផលិតដោយសហរដ្ឋអាមេរិកចំនួន ៨គ្រឿង ដែលជាយន្តហោះចម្បាំងទំនើបបំផុតរបស់ពិភពលោក ដើម្បីពង្រឹងការការពារជាតិ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាម...
តេអេរ៉ង់៖ ផែនការអ្នកចរចាកំពូល របស់អ៊ីរ៉ង់នៅក្នុងកិច្ចពិភាក្សា នៅទីក្រុងវីយែន ស្តីពីការស្ដារឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ២០១៥ បានឲ្យដឹងថា ការចរចាបានធ្វើឱ្យ “មានវឌ្ឍនភាពល្អ” ក្នុងការដកចេញនូវទណ្ឌកម្ម របស់សហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ លោក Ali Bagheri Kani ដែលជាអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ទទួលបន្ទុកកិច្ចការនយោបាយ បានធ្វើការកត់សម្គាល់នៅក្នុងសុន្ទរកថា ទៅកាន់អ្នកសារព័ត៌មានអ៊ីរ៉ង់ មុនការសម្រាកចូលឆ្នាំថ្មីក្នុងការចរចា ដែលកំពុងបន្តរវាងអ៊ីរ៉ង់ និងភាគី ដែលនៅសេសសល់នៃកិច្ចព្រមព្រៀងនោះមាន ចិន រុស្ស៊ី អង់គ្លេស បារាំង បូកនឹងប្រទេសអាល្លឺម៉ង់ ឬហៅថា (P4+1) នេះបើយោងតាម ក្រសួងការបរទេសអ៊ីរ៉ង់។ លោក Bagheri Kani បានលើកឡើងថា ចាប់តាំងពីការចាប់ផ្តើមនៃជុំទី៨ នៃកិច្ចចរចាកាលពីថ្ងៃចន្ទ ការផ្តោតសំខាន់នៃការចរចាគឺលើការដកទណ្ឌកម្មលើអ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ លោកបានបន្ថែមថា អ៊ីរ៉ង់ បានពិភាក្សាអំពីបញ្ហាផ្ទៀងផ្ទាត់នៅក្នុងកិច្ចប្រជុំ ដាច់ដោយឡែក ជាមួយលោក Enrique Mora អនុប្រធានគោលនយោបាយ ការបរទេសនៃសហភាពអឺរ៉ុប និងតំណាងក្រុម E3 នៃប្រទេសបារាំង អង់គ្លេស និងអាល្លឺម៉ង់។ នៅក្នុងនោះដែរ ប្រធានអ្នកចរចាអ៊ីរ៉ង់ បានសម្តែងក្តីសង្ឃឹមថា ភាគីទាំងអស់ នឹងបន្តបញ្ហាbនៃការដកទណ្ឌកម្មដោយភាពធ្ងន់ធ្ងរជាងនេះ បន្ទាប់ពីសម្រាកឆ្នាំថ្មី។ កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាព ទូលំទូលាយរួម (JCPOA) ត្រូវបានចុះហត្ថលេខារវាងអ៊ីរ៉ង់ និងក្រុម P5+1 (រួមទាំងសហរដ្ឋអាមេរិក) ក្នុងខែកក្កដា ឆ្នាំ២០១៥។ នៅខែឧសភា ឆ្នាំ២០១៨ រដ្ឋាភិបាលសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ បានដកទីក្រុងវ៉ាស៊ីនតោន ចេញពីកិច្ចព្រមព្រៀងនេះនិងបានដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ឡើងវិញផងដែរ។ កិច្ចពិភាក្សានេះមានគោលបំណង ដកទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់ និងការស្តារ ផែនការសកម្មភាពរួម JCPOA ដែលជិតដួលរលំ បន្ទាប់ពីការចាកចេញឯកតោភាគី របស់សហរដ្ឋអាមេរិក៕ ដោយ ឈូក បូរ៉ា
កង់ប៉េរ៉ា៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ថា ប៉ូលិសបាននិយាយថា អតីតអគារសភា របស់ប្រទេសអូស្ត្រាលី នៅក្នុងរដ្ឋធានី កង់បេរ៉ា ត្រូវបានគេដុតបំផ្លាញ មួយរយៈពេលខ្លីនៅព្រហស្បតិ៍នេះ ដោយក្រុមអ្នកតវ៉ា ក្នុងអំឡុងពេលបាតុកម្ម ទាមទារអធិបតេយ្យភាព ជនជាតិដើម ។ គ្មាននរណាម្នាក់រងរបួស នៅក្នុងពេលភ្លើង ដែលបានឆាបឆេះទ្វារមុខសភាចាស់ មុនពេលវាត្រូវបានពន្លត់...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ បានបញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ កម្ពុជា មានបំណងបញ្ចប់ដំណើរការ នៃការទទួលយក ប្រទេសទីម័រឡេស្តេ ចូលជាសមាជិកគ្រួសារ អាស៊ាន ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការផ្តល់ព័ត៌មាន ពីអាទិភាពកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ នៅថ្ងៃទី៣០...
បរទេស៖ប្រេសិតរុស្ស៊ីទទួលបន្ទុក កិច្ចពិភាក្សានុយក្លេអ៊ែ បាននិយាយនៅថ្ងៃពុធថា មន្ត្រីជាន់ខ្ពស់ សហរដ្ឋអាមេរិក និងរុស្ស៊ី ទទួលបន្ទុកកិច្ចការអ៊ីរ៉ង់ នាពេលថ្មីៗនេះ បានជួបគ្នា នៅក្នុងទីក្រុងវីយែន ហើយគណៈប្រតិភូ នៃប្រទេសទាំងពីរ បាននិយាយថា ទីក្រុងមូស្ គូនិងទីក្រុងវ៉ាស៊ីនតោន កំពុងតែសម្របសម្រួល ក្នុងគោលបំណង ស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់ ឆ្នាំ២០១៥ឡើងវិញ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន...
រ៉ងហ្គូន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា តុលាការនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយយោធា បានកាត់ទោសអ្នកជំនួញ ដ៏លេចធ្លោចំនួន៣នាក់ ឲ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ គិតចាប់ពីថ្ងៃព្រហស្បតិ៍នេះ ដោយសារតែពួកគេបានធ្វើការតវ៉ា ប្រឆាំងនឹងរដ្ឋប្រហារកាលពីខែកុម្ភៈ ។ របបយោធាបានផ្ដួលរំលំ រដ្ឋាភិបាលជាប់ឆ្នោត ដែលដឹកនាំដោយលោកស្រី អ៊ុងសាន...
បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken នៅថ្ងៃពុធសប្ដាហ៍នេះ បានអំពាវនាវឲ្យអាជ្ញាធរចិន និងអាជ្ញាធរហុងកុង ឲ្យធ្វើការដោះលែងភ្លាម នូវនិយោជិតកាសែត Stand News ដែលត្រូវបានចាប់ខ្លួន ក្រោយប្រតិបត្តិការឆ្មក់របស់ប៉ូលិស ដែលបានបិទការបោះពុម្ពផ្សាយ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោករដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងអំពាវនាវឲ្យអាជ្ញាធរ របស់សាធារណរដ្ឋប្រជាមានិតចិន និងហុងកុង...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅថ្ងៃពុធសប្ដាហ៍នេះ បានធ្វើការតែងតាំងលោកស្រី Rina Amiri ជាអតីតទីប្រឹក្សាសន្តិសុខរដ្ឋាភិបាល សហរដ្ឋអាមេរិក ដែលរិះគន់ចំពោះការដកទ័ពអាមេរិក ចេញពីអាហ្វហ្គានីស្ថាន ឲ្យកាន់តំណែងជាប្រេសិតពិសេស សម្រាប់ស្ត្រី ក្មេងស្រីនិងសិទ្ធិមនុស្ស នៅអាហ្វហ្គានីស្ថាន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Blinken បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងមានបំណងចង់បាន...
បរទេស៖ យោធាអ៊ីស្រាអែល តាមសេចក្តីរាយការណ៍ គឺបានរៀបចំសេណារីយ៉ូជាច្រើន ដើម្បីវាយប្រហារលើគោលដៅ នៅក្នុងប្រទេសអ៊ីរ៉ង់ ប៉ុន្តែបានព្រមានរដ្ឋាភិបាលថា លទ្ធផលនៃសកម្មភាពបែបនេះ ឬឥទ្ធិពលរបស់វាទៅលើកម្មវិធីនុយក្លេអ៊ែរ របស់ទីក្រុងតេអេរ៉ង់ ពិបាកទាយទុកជាមុន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា កាសែត Haaretz បានរាយការណ៍កាលពីថ្ងៃពុធថា កងកម្លាំងការពារអ៊ីស្រាអែល (IDF)...
អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បានផ្ញើសារថ្លែងអំណរគុណ ដល់អតិថិជន អ្នកលក់បន្ត ដៃគូសហការ ព្រមទាំងក្រុមគ្រួសារ និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលតែងគាំទ្រ ផលិតផលរបស់ក្រុមហ៊ុន នាពេលកន្លងមក។ អ្នកឧកញ៉ា លាង...