ភ្នំពេញ៖ លោក ប៉ុក វណ្ណថាត ទីប្រឹក្សាអមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារ ទប់ស្កាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងារ របស់កម្មករនិយោជិត តាមសហគ្រាស គ្រឹះស្ថាន នៃ ប.ស.ស. ក្នុងឱកាសអញ្ជើញ ជាអធិបតីភាពក្នុងកិច្ចប្រជុំ នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ បានឱ្យដឹងថា នេះគឺជាលើកដំបូងហើយ ដែលក្រុមការងារទប់ស្កាត់ ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងារ របស់កម្មករនិយោជិត តាមសហគ្រាស គ្រឹះស្ថាន (ទ.ស.ប.ក) បានបើកកិច្ចប្រជុំរបស់ខ្លួន បន្ទាប់ពីស្ថានភាព នៃជំងឺកូវីដ-១៩ បានធូរស្រាលឡើងវិញ។ លោកប្រធានក្រុមការងារ បានឱ្យដឹងទៀតថា បើទោះបីជាស្ថិតក្នុងស្ថានភាពដ៏លំបាក នៃការរីករាលដាល នៃជំងឺកូវីដ-១៩យ៉ាងណាក៏ដោយក្រុមការងារ ទប់ស្កាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងារ របស់កម្មករនិយោជិត តាមសហគ្រាស គ្រឹះស្ថាន(ទ.ស.ប.ក) នៅតែបន្តសកម្មភាព អនុវត្តកិច្ចការងាររបស់ខ្លួន ដោយនៅក្នុងឆ្នាំ២០២១នេះ មានករណីកម្មករនិយោជិត សន្លប់សរុបចំនួន ៣រោងចក្រ មានកម្មករនិយោជិត សរុបចំនួន ៣៨នាក់ ស្រី ៣៨នាក់ ដែលភាគច្រើន នៃកម្មករនិយោជិត ដួលសន្លប់ដោយផ្តើមចេញពី កម្មករនិយោជិតសន្លប់ម្នាក់ ឬពីរនាក់ប៉ុណ្ណោះ បន្ទាប់មកមានកម្មករនិយោជិត បានដួលសន្លប់តៗគ្នា ដែលគេហៅថា ជាជំងឺស្នេហ៍ហ្វូង។ យោងតាមរបាយការណ៍របស់ ក្រុមការងារ ទ.ស.ប.ក បានបង្ហាញឱ្យឃើញថា៖ តាមរយៈការសិក្សាស្រាវជ្រាវទៅលើករណីកម្មករនិយោជិត ដួលសន្លប់កន្លងមក ឃើញថាមូលហេតុចម្បងៗ ដែលបណ្តាលឲ្យមាន ករណីសន្លប់កើតមានឡើង គឺបណ្តាលមកពី (១). បញ្ហាគីមី (២). បញ្ហារូបសាស្រ្ត (៣). បញ្ហាជីវសាស្ត្រ (៤). បញ្ហាចិត្តសាស្រ្តសង្គម (៥). បញ្ហាមេកានិច (៦). បញ្ហាវិទ្យាសាស្ត្ររៀបចំការងារ និង (៧). បញ្ហាការងារបន្ថែមម៉ោងជាដើម។ ក្នុងចំណោមបញ្ហាទាំងអស់ ដែលក្រុមការងារ បានស្វែងរកឃើញខាងលើនេះ គឺបញ្ហាចិត្តសាស្ត្រសង្គម បញ្ហារូបសាស្រ្ត និងបញ្ហាជីវសាស្រ្ត មានភាគរយខ្ពស់ជាងគេ។ សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើប្រព្រឹត្តទៅ នៅសាលប្រជុំធំនៃ ប.ស.ស. ស្នាក់ការកណ្ដាល រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមលោក លោកស្រី ជាសមាជិកសរុប ប្រមាណជាង ១០រូប៕
គម្រោងខុនដូ Urban Village និងមជ្ឍមណ្ឌលច្នៃប្រឌិត Factory Phnom Penh កាលពីថ្ងៃទី២៥ និងថ្ងៃទី២៦ ធ្នូកន្លងមកនេះ បានរៀបចំព្រឹត្តិការណ៍ បុណ្យណូអែលដ៏ធំមួយ ក្នុងរាជធានីភ្នំពេញ ។ សកម្មភាពកម្សាន្ត និងកម្មវិធីប្លែកៗជាច្រើន ត្រូវបានរៀបចំ និងសម្តែង ដោយអ្នកសម្តែងចំរុះជាតិសាសន៍។ ក្នុងនោះផងដែរ ការសម្តែងដែលទាក់ទាញបំផុត គឺការបង្ហាញឡាស៊ែរដែលរចនា...
ភ្នំពេញ៖ ឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុមហ៊ុន «ណាវ៉ាត់ត្រា ខ្នាតយក្ស» ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាប្រោសប្រទានគ្រឿងឥស្សរិយយស «ជាតូបការ» ដែលជាគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់មួយ តបនឹងកិច្ចប្រឹងប្រែងរបស់លោកក្នុងសកម្មភាពកសាងសង្គមជាតិ។ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានបំពាក់គ្រឿងឥស្សរិយយសនេះ ជូនឧកញ៉ា ឡេង ប្រុស នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ម្សិលមិញនេះ ក្នុងពិធីបិទវគ្គហ្វឹកហ្វឺន ជំនាញអង្គរក្សពិសេស ជំនាន់ទី២៦ បើកវគ្គហ្វឹកហ្វឺន ជំនាន់ទី២៧ និងសម្ពោធសមិទ្ធផលនានា ក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺន បញ្ជាការដ្ឋានអង្គរក្ស។ ឧកញ៉ា បានបង្ហាញនូវទឹកចិត្តរីករាយជាខ្លាំង ចំពោះការទទួលបាន នូវគ្រឿងឥស្សរិយយសនេះ។ លោកបានគោរពថ្លែងអំណរព្រះគុណ ព្រះមហាក្សត្រខ្មែរ ដែលបានប្រោសប្រទាន គ្រឿងឥស្សរិយយស និងថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា ដែលបានទូលថ្វាយព្រះមហាក្សត្រ ដើម្បីប្រោសប្រទានគ្រឿងឥស្សរិយយស។ ឧកញ៉ា ឡេង ប្រុស ក៏ដូចជាប្អូនៗ អ្នកឧកញ៉ា ឧកញ៉ាត្រកូល «ឡេង» ត្រូវបានមហាជនទូទៅ ឱ្យរហស្សនាមថា «ឧកញ៉ាចិត្តធម៌ ឬឧកញ៉ាបេះដូងមនុស្សធម៌»។ ក្នុងត្រកូលគ្រួសារកសិករ បងប្អូនត្រកូល «ឡេង» ដែលមានស្រុកកំណើត ក្នុងខេត្តព្រៃវែង មិនមានឱកាសបានសិក្សាច្រើននោះឡើយ ហើយបានរសាត់អណ្តែត ដល់ប្រទេសកូរ៉េខាងត្បូង ដើម្បីបំពេញការងារ ជាពលករនៅប្រទេសនោះ ស្វះស្វែងរកថវិកាទ្រទ្រង់ ជីវភាពខ្លួន និងគ្រួសារ។ ក្រោយពេលប្រឡូកជីវិត ជាពលករច្រើនឆ្នាំ នៅប្រទេសកូរ៉េខាងត្បូង បងប្អូនត្រកូល «ឡេង» បានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ហើយបានចាប់ផ្តើម ក្នុងពិភពជំនួញលើវិស័យអចលនទ្រព្យ។ ជំនួញលើវិស័យ អចលនទ្រព្យនាំឱ្យទទួលបាន ជោគជ័យជាខ្លាំង។ ជាមួយនឹងការមានឱកាស កសាងជីវភាពល្អប្រសើរ បងប្អូនត្រកូល «ឡេង» តែងបានធ្វើសកម្មភាពមនុស្សធម៌ ជួយដល់ជនជួបការលំបាក ឬទីទ័លក្រ ហើយតែងតែចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយ ការលំបាកនានាៗរបស់ជាតិ។ កាយវិការមនុស្សធម៌ របស់បងប្អូន ត្រកូល «ឡេង» ធ្វើឱ្យមានការកោតសរសើរ និងស្ញប់ស្ញែងជាខ្លាំងពីមជ្ឈដ្ឋានទូទៅនៅកម្ពុជា។ ឧកញ៉ា ឡេង ប្រុស បានចាត់ទុកការចូលរួមចំណែក កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ជាមួយរាជរដ្ឋាភិបាល គឺជាការងារដ៏សំខាន់បំផុត ដើម្បីធ្វើឱ្យជាតិកាន់រីកចម្រើន និងរុងរឿង៕
ភ្នំពេញ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវ ដល់បុគ្គលិកអប់រំ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស ត្រូវគោរពយ៉ាងម៉ឺងម៉ាត់ តាមបញ្ញត្តិរបស់ក្រសួងអប់រំ ក្នុងឱកាស នៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃ២៧-២៨ ធ្នូ ស្អែកនេះ។ តាមរយៈវិដេអូ ជាង២នាទី...
ស្វាយរៀង៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលាកសាងសាលារៀន ១ខ្នង ៤បន្ទប់ ស្ថិតនៅក្នុងបឋមសិក្សាពោធិ៍ធំ ភូមិព្រៃតាពៅ ឃុំ ចំបក់ ស្រុកស្វាយជ្រំ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១។ គម្រោងសាងសង់អគារនេះ លើទីធ្លាដែលមានទំហំ ៩ម៉ែត្រ...
ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១នេះ បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស គឺជាគណបក្សមួយ ដែលតែងតែនៅរួមរស់ ជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា មិនរត់ចោលប្រជាពលរដ្ឋ និងបានកសាងប្រទេសជាតិមាតុភូមិ ឱ្យមានការរីកចម្រើន...
កំពង់ចាម៖ លោក មួន វាសនា ទីប្រឹក្សាសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានគណៈគ្រប់គ្រង នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកំពង់ចាម បានថ្លែងសារដាស់តឿន ដល់សិស្សានុសិស្ស ដែត្រៀមប្រឡងបាក់ឌុប នាថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីទ្បា។ លោក មួន...
ភ្នំពេញ: អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេស ជំនាន់ទី២៦, បើកវគ្គបន្តជំនាន់ទី២៧ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន បញ្ជាការដ្ឋានអង្គរក្ស ភ្នំស្រង់ ខេត្តកំពង់ស្ពឺ នាថ្ងៃ ២៥ ធ្នូ ២០២១។ លោកឧត្តមសេនីយ៍ វាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃវគ្គហ្វឹកហ្វឺន ជំនាញអង្គរក្សពិសេស ជំនាន់ទី២៦ និងដំណើរការបន្តនៃវគ្គជំនាន់ទី២៧ ស្របតាមផែនការហ្វឹកហ្វឺនប្រចាំឆ្នាំ...
ភ្នំពេញ៖ តុលាការកំពូល កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ បានប្រកាសសាលដីកា តម្កល់ទោស ទណ្ឌិតជនជាតិចិន ចំនួន២នាក់ ជាប់គុកក្នុងម្នាក់៨ឆ្នាំ ជាប់ចោទពីបទចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ មានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅក្រុមទី១១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ បទល្មើស ដែលមានចែង...
ភ្នំពេញ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២១នេះ បានបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទ ចំនួន៤នាក់ ក្នុងនោះ មេខ្លោង គឺជាប្រធានគណបក្សខ្មែរក្រោក ជាប់ពាក់ព័ន្ធនឹងករណី ប្លន់ផ្ទះអ្នកលក់ឡេអនឡាញល្បីឈ្មោះ អ៊ាន សៀវម៉ី កាលពីវេលាម៉ោង ប្រមាណ១០និង៤០នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១...