ថ្ងៃទី ១៨ ខែមករា លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តចិន បានគូសបញ្ជាក់ថា បក្សកុម្មុយនិស្តចិន ត្រូវបន្តប្រកាន់ខ្ជាប់នូវឥរិយាបថ មិនអត់ឱនជាដាច់ខាត ដើម្បីផ្តន្ទាទោសអំពើពុករលួយ ប្រកាន់ខ្ជាប់នូវការកែតម្រូវ រាល់អំពើពុករលួយ និងឥរិយាបថអសកម្មទាំងអស់ ដែលបង្ខូចផលប្រយោជន៍ របស់ប្រជាជន ប្រកាន់ខ្ជាប់នូវការដឹកនាំ បែបថ្នាក់លើធ្វើជាគំរូរបស់ថ្នាក់ក្រោម ក៏ដូចជាប្រកាន់ខ្ជាប់...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ កាលពីយប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន ដើម្បីជួយសង្គ្រោះ ជនរងគ្រោះ ចំនួន២ករណីផ្សេងគ្នា ហើយត្រូវការសង្គ្រោះ ក្នុងពេលតែមួយ ដើម្បីនាំយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់ ។ លោកឧកញ៉ា...
ភ្នំពេញ៖ ដោយផ្អែកតាមសច្ចាប័នរបស់ លោកនាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ នៅថ្ងៃទី១៧ ខែមករា...
តេអេរ៉ង់៖ ការឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំប្រទេសអេស្បាញ បានរិះគន់ភាពអសកម្មរបស់អឺរ៉ុប ចំពោះមុខការដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដោយលើកឡើងថា សហភាពអឺរ៉ុប (EU) នៅក្នុងការអនុវត្តមិនមានវិធានការ មានប្រសិទ្ធភាពប្រឆាំងនឹងទណ្ឌកម្មដ៏ឃោរឃៅ របស់ទីក្រុងវ៉ាស៊ីនតោន លើទីក្រុងតេអេរ៉ង់ បន្ទាប់ពីការដកខ្លួន ជាឯកតោភាគីរបស់សហរដ្ឋអាមេរិក។ លោក Hassan Qashqavi បានធ្វើការកត់សម្គាល់ នៅពេលថ្លែងទៅកាន់ការប្រមូលផ្តុំ របស់សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យនៃប្រទេសអេស្ប៉ាញ...
វ៉ាស៊ីនតោន៖ គេហទំព័ត Vox ដែលជាគេហទំព័រព័ត៌មាន និងមតិរបស់អាមេរិក បានបោះពុម្ពអត្ថបទមួយ រិះគន់ទីភ្នាក់ងារសុខភិបាលសហរដ្ឋអាមេរិក និងមន្ត្រីរបស់ពួកគេ ចំពោះការបរាជ័យក្នុងការប្រាស្រ័យទាក់ទង ប្រកបដោយប្រសិទ្ធភាព ជាមួយសាធារណជនជុំវិញជំងឺរាតត្បាតកូវីដ-១៩ គ្រប់មធ្យោបាយ តាមរយៈដំណើរការដ៏ក្ដៅគគុករបស់ខ្លួន។ គេហទំព័របានឲ្យដឹងថា “ប្រតិកម្មយ៉ាងខ្លាំងក្លា ចំពោះការសម្រេចចិត្តនាពេលថ្មីៗនេះរបស់ CDC (មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក) ក្នុងការកាត់បន្ថយរយៈពេលដាក់ឱ្យនៅដាច់ដោយឡែក ដែលត្រូវបានណែនាំ សម្រាប់អ្នកដែលធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានឃើញសុបិន្តអាក្រក់ជាច្រើន នៅឆ្នាំ២០២១ ជាមួយនឹងអ្វីៗគ្រប់យ៉ាង ពីកុប្បកម្មលើសភាកាពីតូល របស់សហរដ្ឋអាមេរិក ដល់ការឆ្លើយតបដ៏មហន្តរាយ ចំពោះជំងឺរាតត្បាត កូវីដ-១៩ និងពីវិបត្តិនៅក្នុង ប្រទេសអាហ្វហ្គានីស្ថាន រហូតដល់ការកើនឡើង នៃអំពើហិង្សាដោយកាំភ្លើង នៅទូទាំងប្រទេស។ ហានិភ័យ និងភាពចលាចល ដែលបានបង្កាត់ពូជ នៅក្នុងវិស័យផ្សេងៗគ្នា នៃប្រទេសនេះ បង្ហាញសញ្ញានៃការថមថយ ហើយអាចនឹងហៀរ...
បរទេស៖ ប្រជាជនអូទ្រីសរាប់ពាន់នាក់ បានដើរតាមផ្លូវក្នុងទីក្រុងវីយែន ដើម្បីតវ៉ានឹងការបោះឆ្នោតសភា នាពេលខាងមុខ ដើម្បីធ្វើឱ្យវ៉ាក់សាំង Covid-19 ជាកាតព្វកិច្ច ដោយមានក្រុមអ្នកតវ៉ាទាមទារ ឱ្យរដ្ឋាភិបាលប្តូរគម្រោងនេះចេញ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមបាតុករបានកាន់ទង់ជាតិអូទ្រីស តាមដងផ្លូវកាលពីថ្ងៃសៅរ៍ ខណៈដែលប៉ូលីសកុបកម្ម ដែលកាន់មួកសុវត្ថិភាព អាចត្រូវបានគេឃើញ ឈរនៅក្នុងជួរក្បែរនោះ។...
បរទេស៖ ប្រទេសចិន នឹងផ្អាកការត្រួតពិនិត្យទំនិញផ្នែកគយ សម្រាប់ទំនិញវៀតណាម នៅច្រកព្រំដែនក្នុងខេត្ត Lang Son ភាគខាងជើងរយៈពេល៧ថ្ងៃ ក្នុងអំឡុងពេលពិធីបុណ្យ Tet ដែលជាពិធីបុណ្យចូលឆ្នាំថ្មី។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា គណៈកម្មាធិការគ្រប់គ្រងច្រកទ្វារព្រំដែន Dong Dang របស់ខេត្តបាននិយាយថា...
ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្ស ប្រជាជនកម្ពុជាថ្នាក់កណ្តាល បានថ្លែងក្នុងពិធីប្រកាស សមាសភាពក្រុមការងារ យុវជនគណបក្សខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ថា៖ យុវជនបន្តវេន របស់គណបក្សប្រជាជនកម្ពុជា ត្រូវមានជំហររឹងមាំ ក្នុងការតំកល់ផលប្រយោជន៍ជាតិជាធំ ពង្រឹងការឯកភាពផ្ទៃក្នុង ព្រមទាំងបង្កើនការយល់ដឹង ឱ្យបានច្បាស់លាស់នូវរបត់ នៃភូមិសាស្ត្រនយោបាយក្នុងតំបន់ និងសកលលោក...
បរទេស៖ នៅមុននេះការព្រមាន អំពីរលកយក្សស៊ូណាមិ ត្រូវបានចេញសម្រាប់ផ្នែកខ្លះ នៃសហរដ្ឋអាមេរិក និងកាណាដា បន្ទាប់ពីភ្នំភ្លើងក្រោមបាតសមុទ្រ បានផ្ទុះឡើងនៅជិតប្រជុំកោះតុងហ្គា ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ ការព្រមាននេះត្រូវបានចេញ សម្រាប់ឆ្នេរសមុទ្រភាគខាងលិច របស់ប្រទេស ហើយបានអនុវត្តចំពោះរដ្ឋ អាឡាស្កា និងហាវ៉ៃផងដែរ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា សារព័ត៌មាន...