ព័ត៌មានអន្តរជាតិ

ការសិក្សាថ្មីមួយរកឃើញថា ការប្រើដូសជំរុញវ៉ាក់សាំងកូវីដ-១៩ ពិសោធន៍លើសត្វស្វា អាចទប់ស្កាត់ នឹងវីរុសបំប្លែងខ្លួនថ្មី Omicron

ជីកាហ្គោ៖ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នំា២០២២ថា អ្នកស្រាវជ្រាវរដ្ឋាភិបាលអាមេរិក បានរាយការណ៍កាលពីថ្ងៃសុក្រថា ការសិក្សាលើសត្វស្វាដែលចាក់ដូសជំរុញ ថ្នាំវ៉ាក់សាំងកូវីដ-១៩ប្រភេទ Moderna នាពេលបច្ចុប្បន្ន ប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មី Omicron បានបង្ហាញពីភាពខុសប្លែកគ្នា យ៉ាងខ្លាំងក្នុងការការពារ ។

ការសិក្សានេះពាក់ព័ន្ធនឹងសត្វស្វា ដែលបានចាក់វ៉ាក់សាំង ជាមួយនឹងវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna ចំនួន២ដូស ដែលត្រូវបានចាក់ រយៈពេល៩ខែក្រោយមកជាមួយនឹងថ្នាំ Moderna booster ធម្មតា ឬមួយដែលកំណត់ជាពិសេស ទៅលើវីរុស បំប្លែងខ្លួនថ្មី Omicron ។

អ្នកស្រាវជ្រាវ​ បានធ្វើតេស្តលើទិដ្ឋភាពផ្សេងៗ នៃការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ របស់សត្វ និងបង្ហាញពួកវាទៅនឹងមេរោគ ។

ពួកគេបានរកឃើញថា សារធាតុជំរុញទាំងពីរផលិត “ការកើនឡើងដែលអាចប្រៀបធៀបបាន និងគួរឱ្យកត់សម្គាល់ ក្នុងការឆ្លើយតបនឹងការ បន្សាបអង្គបដិប្រាណ” ប្រឆាំងនឹងការប្រែប្រួល នៃក្តីបារម្ភទាំងអស់ រួមទាំងវីរុស Omicron នេះបើយោងតាមការសិក្សា ដែលបានបង្ហោះនៅលើ bioRxiv មុនពេលការពិនិត្យឡើងវិញ ពីអ្វីដែលបានឆ្លុះបញ្ចំាងឃើញនោះ ។

ទាំង Moderna និង BioNTech-Pfizer បានចាប់ផ្តើមសាកល្បង ថ្នាំជំរុញជាក់លាក់ សម្រាប់វីរុសបំប្លែងខ្លួនថ្មី Omicron របស់ពួកគេក្នុងការ សាកល្បងព្យាបាលលើមនុស្ស ។

លោក Daniel Douek អ្នកស្រាវជ្រាវវ៉ាក់សាំងនៅវិទ្យាស្ថានជាតិ នៃអាឡែរហ្សី និងជំងឺឆ្លង ដែលជាសហដឹកនាំការស្រាវជ្រាវ បានលើកឡើង នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទថា “នេះគឺជាព័ត៌មានដ៏ល្អខ្លាំងណាស់” ។

“វាមានន័យថា យើងមិនចាំបាច់រៀបចំវ៉ាក់សាំងឡើងវិញ ដើម្បីធ្វើឱ្យវាក្លាយជាវ៉ាក់សាំង សម្រាប់វីរុសបំប្លែងខ្លួនថ្មី Omicron នោះទេ “ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top