ថ្ងៃទី១ ខែមករា ឆ្នាំ២០២២ «កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនង ភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយ ក្នុងតំបន់ (ហៅកាត់ RCEP)» និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងចិន និងកម្ពុជា បានចូលជាធរមាន និងចាប់ផ្តើមអនុវត្តជាផ្លូវការ ។ កិច្ចព្រមព្រៀង RCEP ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នៅលើពិភពលោក ដែលបានគ្របដណ្តប់ចំនួនប្រជាជន ច្រើនជាងគេ មានទំហំសេដ្ឋកិច្ច...
ភ្នំពេញ៖ លោក សុន ឆ័យ ជាអតីតមន្រ្តីជាន់ខ្ពស់ នៃអតីតគណបក្សសង្រ្គោះជាតិ ហើយជាមនុស្សស្និតនឹងលោក សម រង្ស៊ី បាននិងកំពុងបង្ហាញវត្តមាន នៅកម្ពុជា ក្រោយខានឃើញវត្តមានលោក អស់រយៈពេលជាច្រើនឆ្នាំ បន្ទាប់ពីរំលាយគណបក្សសង្រ្គោះជាតិ ។ វត្តមានរបស់លោកនេះ ត្រូវបានលោក មុត ចន្ថា ដែលជាមនុស្សជំនិតលោក កឹម សុខា...
ភ្នំពេញ៖ លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួម ពិធីបិទវគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី៣១ វគ្គហ្វឹកហ្វឺនជំនាញឆត្របញ្ជា ជំនាន់ទី៥ វគ្គហ្វឹកហ្វឺនបំប៉នជំនាញបើកជួសជុលអូប័រ របៀបសង្គ្រោះ ជំនាន់ទី៥ និងបើកវគ្គឆត្រយោង ជំនាន់ទី៣២ វគ្គហ្វឹកហ្វឺនជំនាញឯកទេសមុជទឹកជំនាន់ទី៥...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នៅព្រឹក ថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ បានបញ្ជូនអូប័រល្បឿនលឿន របស់ក្រុមហ៊ុន ចំនួន៣គ្រឿង ចេញទៅលម្ហសមុទ្រ ក្នុងខេត្តព្រះសីហនុ ដើម្បីជួយសង្គ្រោះ ជនរងគ្រោះ ដែលជួបឧបហេតុ ចំនួន២ករណីផ្សេងគ្នា ក្នុងពេលតែមួយ នៅលើលម្ហសមុទ្រ...
ភ្នំពេញ៖ ស្របពេលដែលស្ថានភាពកូវីដ-១៩ នៅកម្ពុជា មានការថមថយ និងបានបើកដំណើរការឡើងវិញ គ្រប់វិស័យ នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ នេះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានចុះប្រជុំផ្សព្វផ្សាយអប់រំ ច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ ផ្លូវគោកលើកដំបូងរបស់ខ្លួន ជូនដល់អ្នកបើកបរ រថយន្តដឹកកម្មករ និងបងប្អូនកម្មករនិយោជិត សរុបប្រមាណជិត ២០០នាក់ នៅរោងចក្រ CAMBO...
បរទេស៖ ស្ត្រីអាយុ 23 ឆ្នាំម្នាក់ នៅខេត្ត Lao Cai ភាគខាងជើង ប្រទេសវៀតណាម បានស្លាប់កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន បន្ទាប់ពីបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លើកទីពីរ ប្រភេទ Pfizer ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបន្តរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មី ៦នាក់ទៀត ប្រភេទអូមីក្រុង ខណៈជាសះស្បើយចំនួន ១២នាក់ និងស្លាប់ម្នាក់។ ក្នុងនោះករណីឆ្លងសហគមន៍គ្មាន តែជាអ្នកដំណើរ ពីបរទេសទាំង៦នាក់។ គិតត្រឹមព្រឹក ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២០ ៥១៦នាក់ អ្នកជាសះស្បើយចំនួន១១៦ ៩៥២នាក់ និងអ្នកស្លាប់ចំនួន៣...
កាលពីថ្ងៃទី១ ឆ្នាំ២០២២ លោកShen Haixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនថ្លែងសុន្ទរកថា ជូនពរឆ្នាំថ្មីឆ្នាំសកល២០២២ តាមរយៈបណ្តាញទូរទស្សន៍អន្តរជាតិចិន វិទ្យុអន្តរជាតិចិន និងបណ្តាញអ៊ីនធើណេត ចំពោះប្រិយមិត្តនៅទូទាំងពិភពលោក ដូចខាងក្រោមនេះ ។ ប្រិយមិត្តជាទីមេត្រី៖ ពន្លឺះព្រះអាទិត្យដំបូងនៃឆ្នាំថ្មី កំពុងចែងចាំងលើពិភពលោក។ ឆ្នាំថ្មីនេះក៏ជាឆ្នាំខាលតាមចន្ទគតិចិនផងដែរ។ ខ្ញុំសូមជូនពរលោកអ្នកមានសិរីសួស្តី ក្នុងឆ្នាំខាលនេះពីទីក្រុងប៉េកាំង។ ឆ្នាំ ២០២១ ដែលទើបតែកន្លងផុតទៅ ជាខួបមួយរយឆ្នាំ...
ថ្ងៃទីមួយនៃឆ្នាំ២០២២ កិច្ចព្រមព្រៀងស្តីពី ទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (ហៅកាត់ RCEP) បានចូលជាធរមានជាផ្លូវការ ដែលជាសញ្ញាកត់សម្គាល់ថា តំបន់ពាណិជ្ជកម្មសេរីដែលមានចំនួនប្រជាជនច្រើនបំផុត មានទំហំសេដ្ឋកិច្ចនិងពាណិជ្ជក្មមធំបំផុត និងមានសក្តានុពលអភិវឌ្ឍន៍ខ្លាំងបំផុត នៅលើពិភពលោកបានបង្កើតឡើងជាផ្លូវការ ។ កិច្ចព្រមព្រៀង RCEP បានគ្របដណ្តប់ប្រជាជនចំនួន២ពាន់២រយលាននាក់ នៅទូទាំងពិភពលោក និង៣០ភាគរយនៃផលិតផល ក្នុងស្រុកសរុបនៅទូទាំងពិភពលោក ។ ប្រទេសដែលបានអនុញ្ញាតឱ្យកិច្ចព្រមព្រៀងនេះចូលជាធរមានមុនគេ រួមមានប្រទេសអាស៊ានចំនួន៦ ប្រទេសចិន ជប៉ុន នូវែលសេឡង់និងអូស្ត្រាលី...
ប៉ារីស៖ ការរីករាលដាលយ៉ាងឆាប់រហ័ស នៃទម្រង់ឆ្លងថ្មីអូមីក្រុង នៅទូទាំងប្រទេសបារាំង បានជំរុញឱ្យរដ្ឋាភិបាល កាត់បន្ថយពេលវេលា នៅដាច់ដោយឡែកពីគេ(ច័តាឡីស័ក) សម្រាប់អ្នកទទួលថ្នាំបង្ការ និងផ្លាស់ទីទៅដាក់ឱ្យនៅ ដាច់ដោយឡែកបន្ថែមទៀតនូវកន្លែង ដែលមិនបានចាក់វ៉ាក់សាំង ពីកន្លែងសាធារណៈក្នុងគោលបំណង ដើម្បីសម្រាលបន្ទុកផ្នែកហិរញ្ញវត្ថុ និងសង្គមនៃការផ្ទុះឡើងនៃជំងឺរាតត្បាត។ ពេលវេលានៅដាច់ដោយឡែកពីគេដោយខ្លួនឯង សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងពេញលេញ ដែលធ្វើតេស្តវិជ្ជមាននឹងធ្លាក់ចុះពី ១០ថ្ងៃមកត្រឹម ៧ថ្ងៃវិញនៅថ្ងៃច័ន្ទនេះ ហើយអាចត្រូវបានកាត់បន្ថយមកត្រឹម ៥ថ្ងៃ ជាមួយនឹងលទ្ធផលតេស្តអវិជ្ជមាន...