ព័ត៌មានជាតិ

ឃុំខ្លួនប្រុស-ស្រី២នាក់ ពាក់ព័ន្ធការជួញដូរគ្រឿងញៀន នៅខេត្តព្រះសីហនុ

ភ្នំពេញ ៖ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តព្រះវិហារ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ បានបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទ ប្រុស-ស្រី ចំនួន ២នាក់ ជាប់ពាក់ព័ន្ធនឹងបទល្មើសការ រក្សាទុកនិង ជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្ត នៅត្រង់ចំណុចស្ថិតនៅភូមិ វាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ជនត្រូវចោទ ប្រុស-ស្រី ២នាក់ ទាំង២នាក់ មានឈ្មោះ ទី ១- ឈ្មោះ ហែម ស្រីយ៉ា ភេទស្រី អាយុ ២៥ឆ្នាំ ទីលំនៅភូមិត្រាំខាងជើង ឃុំឱរ៉ាល់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ និង ទី ២- ឈ្មោះ ណុប ចំរុង ភេទប្រុស អាយុ៤១ឆ្នាំ ទីលំនៅ ភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ជនត្រូវចោទទាំង២ ត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពីបទ ” រក្សាទុក និងជួញដូរ ដោយខុសច្បាប់ នូវ សារធាតុញៀន ” តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

ផ្ទាំងពាណិជ្ជកម្ម

ពួកគេ ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួន កាលថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២២ នៅត្រង់ចំណុចស្ថិតនៅភូមិ វាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចនគរបសល ដកហូតបានគ្រឿងញៀន ប្រភេទម៉ាទឹកកក ចំនួន៧ កញ្ចប់ , ទូរស័ព្ទចំនួន២គ្រឿង និង លុយខ្មែរចំនួនជាង១លានរៀល៕ ដោយ៖ គា លីហ្សា

To Top