ភ្នំពេញ៖ បន្ទាប់ពីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងរោងចក្រ “ឌីន ហាន” ប្រមាណ៥០នាក់ រដ្ឋបាលរាជធានីភ្នំពេញ ណែនាំឲ្យកម្មករកម្មការិនី និងក្រុមគ្រួសារទាំងអស់ រួសរាន់ទៅយកសំណាកតេស្តរកមេរោគកូវីដ១៩ជាបន្ទាន់ និងត្រូវអនុវត្តវិធានការចត្តាឡីស័ក១៤ថ្ងៃ ។ សេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ មានខ្លឹមសារដូចខាងក្រោម៖
ភ្នំពេញ-ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១៖ អតិថិជនរបស់ក្រុមហ៊ុន ស្មាត អាស្យាតា រាប់លាននាក់ បាននិងកំពុងរីករាយកំសាន្ដ លេងល្បែងប្រជាប្រិយខ្មែរ ដែលមានឈ្មោះថា «វាយក្អម by Smart» ដើម្បីអបអរសាទរ និងស្វាគមន៍ ការមកដល់នៃពិធីបុណ្យ ចូលឆ្នាំខ្មែរប្រពៃណីជាតិ ខាងមុខនេះ។ ដោយសារការរីករាលដាល នៃវីរុសកូវីដ ក្នុងប្រទេសកម្ពុជា កំពុងកើនឡើង...
ភ្នំពេញ-ថ្ងៃទី 08 មេសា 2021៖ ក្រុមហ៊ុនសែលកាត បានប្រគល់ជូនអតិថិជន ដ៏ស្មោះស្ម័គ្រនូវទឹកប្រាក់ សរុបចំនួន 850,000ដុល្លារ នៅក្នុងកម្មវិធីប្រម៉ូសិន ដ៏ពេញនិយមបំផុតមួយ របស់ខ្លួន ដែលត្រូវបានធ្វើឡើង ពេញមួយត្រីមាសដំបូង នៃឆ្នាំ 2021 ។ ចំនួនទឹកប្រាក់ ដែលបានផ្តល់ជូន នៅក្នុងកម្មវិធីឈ្នះមួយម៉ឺនដុល្លារ រៀងរាល់ថ្ងៃ រួមមាន...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យមួយគ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលយកស្រ្តីម្នាក់ ជាប្រពលរដ្ឋ រស់នៅក្រុងកោះរ៉ុង ដែលមានជំងឺ ធ្លាក់ឈាមធ្ងន់ធ្ងរ ត្រូវការសង្គ្រោះបន្ទាន់ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។ បើតាមលោកឧកញ៉ា ទៀ វិចិត្រ...
លំនៅដ្ឋាន ម៉ារីហូម ជាលំនៅដ្ឋានបែបធម្មជាតិ ដែលល្អប្រណីតទាន់សម័យ ហើយជាពិសេសការសាងសង់ អនុលោមតាមបទដ្ឋានសំណង់ និងមានគុណភាពខ្ពស់ ដោយមានការរចនា ស្រស់ស្អាតនិងមានមុខងារ ពេញលេញ ជួយឲ្យការរស់នៅ ប្រកបដោយផាសុកភាព។ ម៉ារីហូម ស្ថិតនៅក្នុងតំបន់ ដែលពោរពេញទៅដោយ សក្តានុពលខ្ពស់ ដែលហ៊ុមព័ទ្ធទៅ ដោយសេវាសាធារណៈជាច្រើន។ ទន្ទឹមនឹងនេះ នៅក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរខាងមុខ លំនៅដ្ឋាន...
ភ្នំពេញ ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ – ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក ដែលវិនិយោគលើកសិដ្ឋាន ផលិតទឹកដោះគោសុទ្ធ ពីធម្មជាតិឈានមុខគេ នៅកម្ពុជា បានបន្តការជួយរបស់ខ្លួន ដល់ពលរដ្ឋកម្ពុជា អំឡុងគ្រាលំបាកនៃកូវីដ១៩ ដោយផ្ដល់ការបញ្ចុះតម្លៃ ទិញមួយថែមមួយ នូវផលិតផលទឹកដោះគោសុទ្ធ ពីធម្មជាតិ ១០០...
ក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈដ៏ល្បីនៅកម្ពុជា កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ បានបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ចំនួន១០០កេស តាមរយៈយុទ្ធនាការ ទឹកចិត្តកម្ពុជា ជូនដល់មន្ទីរពេទ្យបង្អែក អង្គស្នួល ក្នុងខេត្តកណ្តាល ដើម្បីចូលរួមជាមួយមន្ទីរពេទ្យ ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។ លោកស្រី គង់ កុសល នាយិកាទីផ្សារ ខ្មែរ ប៊ែវើរីជីស...
ភ្នំពេញ៖ បច្ចុប្បន្នជំងឺកូវីដ–១៩ នៅតែបន្តការគម្រាមកំហែងជីវិតមនុស្ស លើពិភពលោកមិនទាន់ផុតរលត់នៅឡើយ ក្នុងនោះដោយឡែក នៅកម្ពុជាគិតត្រឹមព្រឹកថ្ងៃពុធទី០៧ ខែមេសា ឆ្នាំ២០២១នេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ–១៩ សរុបចំនួន២៩១៥នាក់ និងមានអ្នកស្លាប់កើនឡើង រហូតដល់ទៅ២២នាក់ផងដែរ។ ជាមួយនឹងក្តីបារម្ភ ស្ថិតក្នុងបរិបទនាសម័យកូវីដនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃបំផុត ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាសម្តេចតែងតែយក ចិត្តទុកដាក់ខ្ពស់បំផុត...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ បានដឹកនាំ ក្រុមយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នាំយកទេយ្យវត្ថុ និងគ្រឿងឧបភោគ បរិភោគមួយចំនួន ប្រគេនជូនព្រះចៅអធិការ វត្តគីរីសាគរ ម៉ាអ៊ូរ ក្នុងឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ទេយ្យវត្ថុ...
ភ្នំពេញ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១៖ ដើម្បីធានាឲ្យបាននូវប្រសិទ្ធិភាព និងភាពឆាប់រហ័ស នៃប្រតិបត្តិការចាក់វ៉ាក់សាំង ប្រឆាំងជំងឺកូវីដ១៩ នៅរាជធានីភ្នំពេញ ក្រុមហ៊ុន Smart Axiata បានសហការជាមួយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីគាំទ្រ សាលារាជធានីភ្នំពេញ ក្នុងការរៀបចំនិង បង្កើតមជ្ឈមណ្ឌលចាក់វ៉ាក់សាំង បន្ទាន់ចំនួន ១៤ កន្លែងនៅជុំវិញរាជធានី។...