ភ្នំពេញ៖ សភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា ឬ JCI Cambodia បានរៀបចំនូវកម្មវិធី “កញ្ចប់១ ក្តីស្រលាញ់” ដោយនឹង ផ្តល់នូវគ្រាប់ពូជបន្លែ មួយចំនួន ចែកជូនដល់ប្រជាកសិករ ចំនួន ១៦៣១គ្រួសារ មកពីស្រុក៤ ក្នុងខេត្តបាត់ដំបង ដែលរងការបំផ្លិចបំផ្លាញ ផលដំណាំ ដោយទឹកជំនន់ កាលពីពេលកន្លងទៅ ។...
បរទេស៖ ក្នុងកម្មវិធីផ្តល់ពានរង្វាន់ ទូរគមនាគមន៍ពិភពលោក លើកទី៨ (GLOTEL) គំរោងបង្កើនប្រសិទ្ធិភាព បណ្តាញ5G (5G Network Optimization) បង្កើតដោយក្រុមហ៊ុន Huawei និង Sunrise បានឈ្នះពានរង្វាន់ក្នុងការសម្រេច គំរោងល្អឥខ្ចោះ(Project Delivery Perfection Award)។ ពានរង្វាន់ GLOTEL ត្រូវបានរៀបចំឡើង ដោយ Telecoms.com ដែលជាប្រព័ន្ធផ្សព្វផ្សាយ សារព័ត៌មានទូរគមនាគមន៍ ដ៏ល្បីលើពិភពលោក ហើយបានទទួលស្គាល់ក្រុមហ៊ុន ដែលបានចូលរួមចំណែក ដែលមានភាពលេចធ្លោក្នុងការអភិវឌ្ឍ និងការផ្លាស់ប្តូរវិស័យឧស្សាហកម្ម និង ការច្នៃប្រឌិតថ្មីៗ ឥតឈប់ឈរ។ ក្រុមហ៊ុនSunrise គឺជាក្រុមហ៊ុនប្រតិបត្តិករ ឈានមុខគេមួយដែលបាន បើកដំណើរការបណ្តាញ5G នៅប្រទេសស្វីសនៅដើមឆ្នាំ២០១៩។ ប្រព័ន្ធ5G គឺជាបច្ចេកវិទ្យាទំនាក់ទំនងចល័ត ជំនាន់ថ្មីមួយ ដែលអាចធ្វើអោយ ប្រសើរឡើងនូវបទពិសោធន៍ របស់អ្នកប្រើប្រាស់។ ក្រុមហ៊ុន Huawei បានសហការ ជាមួយក្រុមការងារបង្កើនប្រសិទ្ធិភាព របស់ក្រុមហ៊ុនSunrise ដោយបង្កើនអានុភាពដំណោះស្រាយ បង្កើនប្រសិទ្ធភាពបណ្តាញ5Gដ៏ឆ្លាតវៃ របស់ពួកគេ។ ជាលទ្ធផលក្រុមហ៊ុនSunrise បានទទួលលទ្ធផលល្អ ជាងដៃគូប្រកួតប្រជែង របស់ខ្លួនទាំងអស់ ក្នុងការវាស់ស្ទង់ ប្រព័ន្ធ5Gដំបូងអោយទស្សនាវដ្តី Connect Magazine (នៅក្នុងបណ្តាប្រទេស និយាយភាសាអាឡឺម៉ង់, ការបោះពុម្ពផ្សាយ លើកទី1/2020)1 ។ លទ្ធផលទាំងនេះ បានបញ្ជាក់ពីការវិភាគ ប្រព័ន្ធ5G ចេញ ពី RootMetrics ដោយ IHS Markit ដែលបានធ្វើឡើង កាលពីខែវិច្ឆិកាឆ្នាំ ២០១៩ ហើយបានបង្ហាញថាក្រុមហ៊ុនSunrise មានបណ្តាញ5G ធំជាងគេ និង លឿនបំផុត នៅក្នុងប្រទេសស្វីស2។ លោក Elmar Grasser ប្រធានផ្នែកបច្ចេកវិទ្យាក្រុមហ៊ុន Sunrise បានមានប្រសាសន៍ថា “ក្រុមហ៊ុនSunrise បានចាប់ផ្តើមដំណើរការ 5G របស់ខ្លួន ជាប្រតិបត្តិករដំបូងគេមួយ នៅទូទាំងពិភពលោក និង ជាប្រតិបត្តិករ5G ឈានមុខគេ នៅអឺរ៉ុប។ ការគ្រប់គ្រងបណ្តាញ និង ការដាក់យុទ្ធសាស្រ្តឆ្ពោះទៅមុខរបស់យើង រួមផ្សំជាមួយ ដំណោះស្រាយឧបករណ៍ និងសេវាកម្មប្រកបដោយ ភាពច្នៃប្រឌិតពីក្រុមហ៊ុនHuawei គឺជាមូលដ្ឋាន នៃភាពជាអ្នកដឹកនាំប្រព័ន្ធ5G របស់ពួកយើង។ ហើយសូមអរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងបង្កើន ប្រសិទ្ធិភាពរួមគ្នា របស់យើង ទើបយើងអាចផ្តល់ជូនអតិថិជន របស់យើងនូវ សេវាកម្ម5Gដែលមានគុណភាពល្អដាច់គេ” ។ គម្រោងបង្កើន ប្រសិទ្ធភាពបណ្តាញ5G ដោយការសហការរវាងក្រុមហ៊ុន Huawei និង ក្រុមហ៊ុនSunrise បានជះឥទ្ធិពលដោយផ្ទាល់ ទៅលើបទពិសោធន៍ បណ្តាញ5G និង ការអភិវឌ្ឍន៍សំរាប់ អ្នកប្រើប្រាស់។ លោក Ellick Chen ប្រធានគ្រប់គ្រងទូទៅ នៃHuawei...
ដែកថែបអ៊ីតាលីម៉ាក វី បានបន្តប្រគល់រង្វាន់ធំ ជូនអតិថិជន ដែលឈ្នះការចាប់ឆ្នោតផ្សងសំណាង ពីដែកថែបអ៊ីតាលី ម៉ាក វី លើកទី២ កាលពីថ្ងៃទី២៣ តុលា ២០២០ កន្លងទៅនេះ ក្នុងកម្មវីធីប្រគំតន្ត្រី វើក នៅស្ថានីយទូរទស្សន៍ហង្សមាស។ អតិថិជនដែលឈ្នះការ ចាប់ឆ្នោតផ្សងសំណាង លើកទីពីរចំនួន៤៥រួប បានមកបើករង្វាន់ នៅផ្សារទំនើប ជីប...
ភ្នំពេញ៖ ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានឧបត្ថម្ភ អង្ករចំនួន ១០០ តោន ដល់កាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជា ដែលរងគ្រោះដោយសារ ទឹកជំនន់ធ្ងន់ធ្ងរ កាលពីពេលថ្មីៗ។ ពិធីប្រគល់បានធ្វើឡើង នៅឯកាកបាទ ក្រហមកម្ពុជា ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា លោកជំទាវ Tina...
ភ្នំពេញ៖ ការបើកវគ្គបណ្តុះបណ្តាល ស្តីពីគោលការណ៍ទូទៅ នៃរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន តាមរយៈវីដេអូ (Video Conference) នេះ ដើម្បីពង្រឹងសមត្ថភាពបន្ថែមដល់ ប្រធានការិយាល័យ ប.ស.ស. សាខាខេត្ត-ខណ្ឌទាំងអស់ ដែលអញ្ជើញប្រកាស បើកវគ្គក្រោមអធិបតីភាព លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិ សន្តិសុខសង្គមនារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលប្រជុំស្នាក់ការកណ្តាល នៃ ប.ស.ស. រាជធានីភ្នំពេញ ។ ក្នុងឱកាសអញ្ជើញ បើកវគ្គបណ្តុះបណ្តាលខាងលើ លោកអគ្គនាយក បានថ្លែងការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីនិងបុគ្គលិក បេឡាជាតិសន្តិសុខសង្គម ដែលកន្លងមកនេះ បានអនុវត្ត និងបំពេញការងារ របស់ខ្លួនទទួលបាន លទ្ធផលល្អប្រសើរ គួរឱ្យកត់សម្គាល់ នាពេលកន្លងមក ។ ជាមួយគ្នានេះផងដែរ លោកអគ្គនាយក បានជំរុញ និងលើកទឹកចិត្ត ទៅដល់លោក លោកស្រី ដែលជាប្រធាន អនុប្រធាន គ្រប់សាខា ប.ស.ស. ខេត្ត-ខណ្ឌទាំងអស់ ត្រូវយកចិត្តទុកដាក់អោយបានខ្ពស់ ក្នុងវគ្គបណ្ដុះបណ្ដាលនេះ ក្នុងន័យបង្កើនបន្ថែមទៀត នូវចំណេះដឹងថ្មីៗ ព្រមទាំងស្មារតីទទួលខុសត្រូវ ប្រកបដោយជោគជ័យ និងប្រសិទ្ធភាពខ្ពស់ក្នុងការផ្តល់សេវា របបសន្តិសុខសង្គម ជូនបងប្អូនដែលជាសមាជិករបស់ខ្លួន ។ ទន្ទឹមគ្នានឹងស្ថានភាព នៃការឆ្លងវីរុស COVID-19 នៅតែបន្ដអូសបន្លាយ ដែលបង្កឱ្យមានផលប៉ះពាល់ ទៅដល់សេដ្ឋកិច្ចពិភពលោក យ៉ាងធ្ងន់ធ្ងរ រួមទាំងប្រទេសកម្ពុជាយើងផងដែរនោះ លោកអគ្គនាយក បានក្រើនរំលឹកដល់ លោក លោកស្រី ដែលជាប្រធាន អនុប្រធាន គ្រប់សាខា ប.ស.ស. ខេត្ត-ខណ្ឌទាំងអស់ ធ្វើយ៉ាងរួមគ្នាចូលរួម ទប់ស្កាត់នៃការរីករាលដាល នៃការឆ្លងវីរុសកូវីដ-១៩ នេះ ឆ្លើយតបទៅនឹងការអំពាវនាវ ពីសំណាក់ប្រមុខដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលសម្តេចតែងតែគិតគួរ និងយកចិត្តទុកដាក់ខ្ពស់ បំផុតអំពីសុខទុក្ខ សុខុមាលភាព និងជីវិភាពរស់នៅ របស់បងប្អូន ប្រជាពលរដ្ឋ គ្រប់ពេលវេលា ៕
ភ្នំពេញ៖ ដោយផ្អែកលើភាពជាអ្នកដឹកនាំ ផ្នែកនិរន្តរភាពជាង ១០ ឆ្នាំ នៅកម្ពុជា ក្រុមហ៊ុន Smart Axiata នៅថ្ងៃនេះបានចេញផ្សាយ របាយការណ៍និរន្តរភាព ឆ្នាំ ២០១៩ របស់ខ្លួន ក្រោមចំណងជើងថា “បង្កើនគុណភាពជីវិត និងទ្រទ្រង់ និរន្តរភាពសហគមន៍” (Enrich Lives, Sustaining Communities)...
បន្ទាប់ពី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន បានប្រកាស នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បញ្ចេញម៉ាសក្រណាត់ ចំនួន២លានម៉ាស ដើម្បីចែកជូន ដល់បងប្អូនប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ និងបានបញ្ជាឲ្យ ក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ ធ្វើកិច្ចការនេះ ជាបន្ទាន់ ។ ភ្លាមៗនោះ...
ភ្នំពេញ៖ សភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា សាខាភ្នំពេញ (JCI) នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានប្រកាស ការពន្យាពេល នៃការប្រារព្ធកម្មវិធី ខួប១០ឆ្នាំ JCI Phnom Penh ជាបណ្តោះអាសន្ន ដោយផ្អែកលើស្ថានភាព នៃជំងឺកូវីដ១៩ និងយោងតាម សេចក្តីប្រកាស របស់រាជរដ្ឋាភិបាលកម្ពុជា ។...
ភ្នំពេញ៖ ថ្វីបើមិនបានយកឈ្នះ ទទួលជ័យលាភី ចំណាក់ថ្នាក់លេខ១ ក្នុងការប្រកួត ការប្រណាំងកង់ កាលពីពេលថ្មីៗនេះក៏ពិតមែន តែកុមារា ពេជ្រ ធារ៉ា បានយកឈ្នះ បេះដូងទស្សនិកជន ដែលចូលរួមទស្សនាជាច្រើន និងផ្ទុះការចាប់អារម្មណ៍ យ៉ាងខ្លាំង លើបណ្តាញសង្គម ជាមួយឆន្ទៈមុះមុត មិនខ្មាសអៀនរបស់គេ ដោយបានតាំងចិត្ត ចូលរួមប្រកួត ជាមួយកុមារដទៃ ដែលគេដឹងថា...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វអណ្តើកធំ ១ក្បាល និងកូនៗអណ្តើក ចំនួន៣ក្បាល ទៅព្រលែង នៅតំបន់ធម្មជាតិ ម៉ាហ្វីយ៉ា រីស៊ត ឆ្នេរឋានសួគ៏ កោះរ៉ុង ដើម្បីអោយសត្វនេះ បានបន្តរស់រានមានជីវិត បែបលក្ខណៈធម្មជាតិ។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា សត្វអណ្តើកធំមួយក្បាល...