ព័ត៌មានអន្តរជាតិ

អូស្ត្រាលី ចុះកិច្ចព្រមព្រៀង ទិញវ៉ាក់សាំងរបស់ Moderna សរុប២៥លានដូស

បរទេស៖ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ប្រទេសអូស្ត្រាលី បានឈានទៅដល់កិច្ចព្រមព្រៀង ទិញយកវ៉ាក់សាំងរបស់ Moderna សរុបចំនួន ២៥លានដូស។

លោក Greg Hunt រដ្ឋមន្ត្រីក្រសួងការបរទេស បានប្រកាសអំពីកិច្ចព្រមព្រៀងនេះ ដោយបាននិយាយ បញ្ជាក់ទៀតថា វ៉ាក់សាំងកញ្ចប់ដំបូង ប្រមាណជា១០លានដូស នឹងធ្វើដំណើរមកដល់អូស្ត្រាលី នៅក្នុងឆ្នាំ២០២១នេះ ខណៈដែល១៥លានដូសទៀត នឹងធ្វើដំណើរមកដល់ ឆ្នាំ២០២២។

លោកបន្តដែរថាវ៉ាក់សាំង Moderna នឹងត្រូវប្រើប្រាស់ ចំនួន២ដូសរៀងគ្នា ដូចវ៉ាក់សាំងផ្សេងដែរ ប៉ុន្តែត្រូវការចំងាយពេលវេលា ពីគ្នាទៅដល់២៨ថ្ងៃ សម្រាប់ដូសដំបូង និងដូសទី២។

គួរបញ្ជាក់ដែរថាក្រៅតែពី Moderna កន្លងមករដ្ឋាភិបាលអូស្ត្រាលី ក៏បានធ្វើការបញ្ជាទិញ វ៉ាក់សាំងផ្សេងទៀត ដូចជា Pfizer/BioNTech, Oxford/Astrazeneca និង Novavax ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

To Top