ព័ត៌មានជាតិ

ឯកឧត្តម លឹម គានហោ ក្រាបបង្គំទូលថ្វាយ សព្ទសាធុការពរជ័យ ក្នុងឱកាស ព្រះរាជពិធីបុណ្យ ចម្រើនព្រះជន្ម​ ព្រះមហាក្សត្រ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង

ទូលបង្គំជាខ្ញុំ ឯកឧត្តម លឹម គានហោ​ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោកជំទាវ ព្រមទាងមន្ត្រីក្រោមឱវាទទាំងអស់ សូមបួងសួង ព្រះបារមីព្រះមហាស្វេតច្ឆត្រ និងវត្ថុស័ក្កិសិទ្ធិក្នុងលោក ប្រោសព្រះរាជទានពរជ័យ សិរីមង្គល ថ្វាយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុង​ឱកាសព្រះរាជពិធីបុណ្យ ចម្រើនព្រះជន្មាយុ គម្រប់៦៨ព្រះវស្សា យាងចូល ៦៩ព្រះវស្សា​ នៃព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។

សូមព្រះរាជានុញ្ញាតិ ថ្វាយនូវព្រះសព្ទសាធុការពរ ក្នុងឱកាសព្រះរាជពិធីបុណ្យ ចម្រើនព្រះជន្មាយុ គម្រប់៦៨ព្រះវស្សា យាងចូល ៦៩ព្រះវស្សា សូមព្រះអង្គ មានព្រះពលានុភាពខ្លាំង ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរ ជាងព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ ដ៏ត្រជាក់ជុំ សុខដុមរមនា​ របស់ប្រជារាស្ត្រខ្មែរ ជាកូនចៅ ចៅតួត នានិច្ចនិរន្តរ៍តរៀងទៅ៕

To Top