ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្តរបស់ខេត្តកំពត នៅទីស្តីការ គណៈរដ្ឋមន្ត្រី សាលសេរីភាព ជាន់ផ្ទាល់ដី។ សន្និសីទសារព័ត៌មាននេះ មានគោលដៅបំផុស និងបង្ហាញជាសាធារណៈនូវយន្តការប្រជាធិបតេយ្យ ថ្នាក់ក្រោមជាតិ ជាប្រវត្តិសាស្ត្ររបស់កម្ពុជា និងផ្សព្វផ្សាយពីសមិទ្ធផល ដែលរដ្ឋបាលថ្នាក់មូលដ្ឋានខិតខំប្រឹង ប្រែងបំពេញការងារសម្រេចបាន ក្នុងការផ្តល់សេវាសាធារណៈ...
ភ្នំពេញ៖ លោក ហេង សុផាន់ណារិទ្ធ តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងសិក្ខាសាលាបណ្តុះបណ្តាល ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់មន្ត្រីសហភាពសហព័ន្ធ និងសហជីពកម្មករ និយោជិត នៅសាលប្រជុំមជ្ឈមណ្ឌល សហប្រតិបត្តិការកម្ពុជា-ជប៉ុន នាព្រឹកថ្ងៃទី២៧ ខែមករា...
ឡូយអស់ទាស់! គ្រាន់តែអបអរ ក្នុងឱកាសឆ្លងឆ្នាំសកលសោះ JINRO IS BACK បានជូនកាដូយ៉ាងពិសេសទៅកាន់ តារាលើបណ្ដាញសង្គម ជាច្រើននាក់ ដែលធ្វើអោយពួកគេម្នាក់ៗ សម្ដែងអារម្មណ៍ភ្ញាក់ផ្អើល និងរំភើបរីករាយយ៉ាងខ្លាំង។ JINRO IS BACK បានជូនកាដូដល់តារាល្បី លើបណ្ដាញសង្គម ចំនួន ១១នាក់ រួមមាន Yuriyiru, Scarlett,...
ភ្នំពេញ៖ ថ្ងៃទី 25 មករា 2021 ៖ ក្រុមហ៊ុនសែលកាត បានប្តេជ្ញាគាំទ្រដល់កម្មវិធី ប្រកួតកីឡាប្រដាល់គុនខ្មែរជើងឯកថ្នាក់ជាតិ ដើម្បីជ្រើសរើសកីឡាករ ឈានទៅប្រកួតបន្តនៅក្នុង ព្រឹត្តិការណ៍ស៊ីហ្គេម ដែលនឹងត្រូវធ្វើឡើងនាឆ្នាំនេះ នៅឯប្រទេសវៀតណាម។ ក្រុមហ៊ុនសែលកាត បានប្រកាសជាផ្លូវការ នូវការប្រកួតជ្រើសរើស កីឡាករជើងឯក ដែលនឹងត្រូវហ្វឹកហាត់ ដើម្បីត្រៀមខ្លួនធ្វើ ជាតំណាងឱ្យប្រទេសកម្ពុជា នៅក្នុងខែវិច្ឆិកាខាងមុខនេះ។ ការប្រកួតជើងឯកនេះ ត្រូវបានរៀបចំឡើងដោយ សហព័ន្ធប្រដាល់គុនខ្មែរ ក្រោមការណែនាំ របស់ក្រសួងអប់រំយុវជន...
ព្រះសីហនុ៖ ជាថ្មីម្តងទៀត នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១នេះ លោកឧកញ៉ា ទៀ វិចិត្រ បាននាំយក សត្វក្រាស់ ព្រលែងចូលក្នុង សមុទ្រធម្មជាតិវិញ ក្រោយទទួលបានពីប្រជានេសាទ ដែលយកមកប្រគល់ឲ្យលោកឧកញ៉ា ដើម្បីចូលរួមថែរក្សា ក៏ដូចជាអភិរក្ស សម្បត្តិធម្មជាតិកម្ររៗទាំងនេះ។ នេះជាសត្វក្រាស់មួយក្បាលទៀត ដែលលោកឧកញ៉ាទៀ វិចិត្រ នាំយកទៅព្រលែង ក្នុងសមុទ្រធម្មជាតិ...
ឯកឧត្តម ស៊ិន សម្ផល្ល មន្ត្រីគយចូលនិវត្តន៍ និងលោកជំទាវ សូមគោរពជូនពរ ឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយក នៃអគ្គនាយករដ្ឋានគយ និងរដ្ឋករកម្ពុជា ក្នុងឱកាសព្រះមហាក្សត្រ ត្រាស់បង្កាប់ តែងតាំងមុខតំណែង ជារដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន ។ យើងខ្ញុំសូមសម្តែង នូវអំណរសាទរ ដោយស្មោះអស់ពីដួងចិត្ត...
ព្រុចសែល៖ អង្គការសន្ធិសញ្ញា អាត្លង់ទិចខាងជើង (ណាតូ) កាលពីថ្ងៃសុក្រ បានស្វាគមន៍ ចំពោះចេតនាថ្មី របស់ប្រធានាធិបតី អាមេរិកលោក ចូ បៃដិន ដើម្បីបន្តសន្ធិសញ្ញាទ្វេភាគី ជាមួយរុស្ស៊ី ក្នុងរយៈពេល ៥ឆ្នាំ ស្តីពីការកាត់បន្ថយ និងការដាក់កម្រិត នៃអាវុធវាយលុកយុទ្ធសាស្ត្រ នុយក្លេអ៊ែរ។ សន្ធិសញ្ញា កាត់បន្ថយអាវុធនុយក្លេអ៊ែរថ្មី (START)...
វ៉ាស៊ីនតោន៖ មេដឹកនាំសំឡេងភាគច្រើន នៃព្រឹទ្ធសភាអាមេរិកលោក Charles Schumer បានឲ្យដឹង នៅថ្ងៃសុក្រម្សិលមិញនេះថា សភានឹងបញ្ជូនអត្ថបទ ស្តីពីការចោទប្រកាន់ប្រឆាំង នឹងអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ទៅកាន់សភាជាន់ខ្ពស់ នៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយនេះ ដែលបង្កការត្រៀមរៀបចំ សម្រាប់ការជំនុំជម្រះ ដែលអាចចាប់ផ្តើម នៅដើមសប្តាហ៍ក្រោយ។ លោក Schumer បានលើកឡើងថា “...
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺន ជំនាញអង្គរក្សពិសេស ជំនាន់ទី២៥, បើកវគ្គហ្វឹកហ្វឺន ជំនាញអង្គរក្សពិសេស ជំនាន់ទី២៦ និងសម្ពោធសមិទ្ធផលនានា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន បញ្ជការដ្ឋានអង្គរក្ស (ភ្នំស្រង់) នាខេត្តកំពង់ស្ពឺ, ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ នូវចំណាប់អារម្មណ៍...