ភ្នំពេញ៖ ១៣ ខែតុលា ឆ្នាំ ២០២០៖ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ICT ដែលមាន Cellcard, Ezecom និង Wing មានកិត្តិយស ទទួលបាន ពានរង្វាន់ និយោជិកល្អ ជាងគេបំផុត ប្រចាំទ្វីបអាស៊ី ២០២០ (Asia’s Best...
លោក ដុះ ឡុង អ្នកឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ បានសម្រេច ក្តីប្រាថ្នាតបស្នង សងគុណលោកយាយ តាមរយៈការប្រើប្រាស់ ទឹកប្រាក់៥លានរៀល ដែលឈ្នះពីភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ជួយដោះទាល់ នាគ្រាលំបាកមួយ។ លោក ឡុង បញ្ជាក់ថា៖ «លោកយាយខ្ញុំ ស្រាប់តែធ្លាក់ខ្លួនឈឺ ត្រូវឲ្យខ្ញុំសម្រេចចិត្តថា ឈប់ធ្វើការសំណង់ឆ្ងាយ...
ភ្នំពេញ៖ ពិធីបើកសម្ពោធជាផ្លូវការ របស់មជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ ដែលជាគម្រោងវិនិយោគ របស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប ត្រូវបានប្រារព្ធធ្វើឡើង យ៉ាងអធិកអធមនៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២០។ ពិធីនេះមានការអញ្ជើញចូលរួម ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន...
ភ្នំពេញ៖ អង្គការយូណេស្កូ បានចាប់ផ្តើមយុទ្ធនាការ បែបសិល្បៈមួយ ដើម្បីលើកកម្ពស់ នូវកិច្ចសន្ទនាជាលក្ខណៈ អន្តរវប្បធម៌ការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក ដើម្បីជំទាស់ នឹងការរើសអើង ជនបរទេស ការមាក់ងាយ និងព័ត៌មានមិនពិត ហើយពង្រឹងការរួបរួម ក្នុងសង្គម និងការផ្សះផ្សា ដើម្បីជម្នះពេលវេលា ដ៏លំបាកក្នុងអំឡុង នៃការរីករាលដាល ដោយជំងឺកូវីដ ១៩ នៅជុំវិញពិភពលោកនេះ។ “បើកបេះដូងអ្នក” ជាយុទ្ធនាការបែបសិល្បៈ ដោយប្រើប្រាស់ គំនូរដោយដីស ជាមធ្យោបាយ ក្នុងការចាប់ផ្តើមនូវកិច្ចសន្ទនា ក្នុងសង្គមកម្ពុជា។ យោងទៅតាមតំណាងរបស់អង្គការយូណេស្កូ លោក Sardar Umar Alam បានលើកឡើងថា ៖ «ជំងឺកូវីដ ១៩ បានប៉ះពាល់ ដល់មនុស្សជាតិទាំងមូល និងធ្វើឱ្យធ្លាក់ចុះនូវសីលធម៌ និងវិសមភាព នៅក្នុងសហគមន៍ របស់យើង។ ជំងឺនេះមិនបានប្រកាន់ ពូជសាសន៍នោះទេ ប៉ុន្តែវាមានផលប៉ះពាល់ជាច្រើន។ យើងឃើញមានការលេចឡើង នូវពាក្យសម្តីដែលបង្កប់ ដោយភាពស្អប់ខ្ពើម និងការកំណត់គោលដៅ មិនស្មើគ្នាទៅលើក្រុមងាយរងគ្រោះ និងសហគមន៍មួយចំនួន។ ក្នុងដំណាក់កាល ដ៏លំបាកនេះសាមគ្គីភាព និងការទទួលខុសត្រូវ ដោយស្មើភាព គឺជាកត្តាដ៏សំខាន់ ក្នុងការពង្រឹងនូវសង្គម ដ៏រឹងមាំមួយ ដើម្បីប្រឆាំង នឹងសត្រូវរួមរបស់មនុស្សជាតិ តាមរយៈការយោគយល់ សហការ និងទំនុកចិត្ត ដែលចាំបាច់ គិតពីសិទ្ធិមនុស្សជាចម្បង»។ អង្គការយូណេស្កូ ក្នុងកិច្ចសហប្រតិបត្តិការ ជាមួយនឹងក្រុមហ៊ុន ហាវ៉ាស់ សាំប៉ាញ ផ្នែកសូសល ប៊ីស៊ីណេស យូនីត (Social Business Unit) បានសម្រេចជ្រើសរើសសិល្បករជនជាតិខ្មែរ-បារាំងពីស្ទូឌីយោបាសាក់ គឺលោកស្រី អេននី (Annie) និងលោកថមមី (Thommy) ដើម្បីបង្កើត សិល្បៈគំនូរដីស នៅមុខការិយាល័យ អង្គការយូណេស្កូ ជាប់ព្រះបរមរាជវាំង។ លោក Thommy បានឱ្យដឹងថា៖ «នេះជាកិត្តិយសរបស់យើង ក្នុងការអញ្ជើញឱ្យចូលរួម ជាមួយយុទ្ធនាការ ដ៏មានសារៈសំខាន់នេះ។ យើងជឿជាក់ថាសិល្បៈ ជាការផ្សារភ្ជាប់មនុស្ស និងមនុស្ស មិនថាពួកគេជាជនជាតិអ្វី មានសាវតារ ឬជំនឿបែបណានោះទេ។ យើងសង្ឃឹមថា ទម្រង់នៃសិល្បៈដីសនេះនឹងជួយមនុស្ស ឱ្យនិយាយដោយបើកចំហជាមួយគ្នា ថាពួកយើងមានបេះដូង និងទឹកចិត្តតែមួយ។ ចំណែកលោកអ៊ុង ដាណិត ជានាយកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន ហាវ៉ាស់ សំប៉ាញ បានបញ្ជាក់ថា៖ «យើងគ្រប់គ្នាសុទ្ធតែចង់រស់នៅប្រកបដោយសុវត្ថិភាព និងមានសុខភាពល្អ ហើយពិតណាស់គឺយើង ចង់កម្ចាត់វីរុសមួយនេះ ចេញពីពិភពលោក។ មិនត្រឹមតែវីរុសកូរ៉ូណាទេ តែយើងក៏ចង់កម្ចាត់នូវវីរុសនៃសេចក្តីស្អប់ និងការរើសអើង មិនថាពីប្រទេសកម្ពុជា ឬក៏ទូទាំងពិភពលោកនោះទេ»។ សិល្បៈនៃគំនូរ ដោយដីសនៅលើដី មានអមដោយរូបផ្កា និងពាក្យពេចន៍មួយចំនួន ទាំងភាសាខ្មែរ និងអង់គ្លេស រួមទាំងស្លាកសញ្ញាមួយចំនួនផងដែរ។ ពាក្យពេចន៍ដែលយើងជ្រើសយកមក គឺដើម្បីបង្ហាញ ពីផលវិបាក សកម្មភាព ឬអាកប្បកិរិយា បែបវិជ្ជមាន។ចំពោះអត្ថន័យ នៃរូបផ្កាវិញ គឺយើងចង់បង្ហាញ ពីភាពផុយស្រួយនៃជីវិត និងការរីកសាយភាយនៃវីរុសនៅក្នុងខ្យល់។ ផ្ទៃជារង្វង់ និងគ្រាប់ពូជផ្កា គឺបង្ហាញ ពីធាតុសំខាន់ពីរ នៃស្លាកសញ្ញា របស់យុទ្ធនាការរបស់យើង ដោយក្នុងនោះមានរូបតំណាងឱ្យបេះដូង ដើម្បីបង្កើតឈ្មោះយុទ្ធនាការ “បើកបេះដូងអ្នក” ។ យើងសង្ឃឹមថាពាក្យពេចន៍សាមញ្ញៗ និងងាយស្រួយ រួមទាំងស្លាកសញ្ញា រូបតំណាងនឹងផ្តល់ភាពងាយស្រួលដល់សហគមន៍ ក្នុងការឈ្វេងយល់បន្ថែម និងចូលរួមជាមួយនឹងយុទ្ធនាការនេះ។ ធម្មជាតិរបស់ដីស គឺងាយនឹងរលុប ដូច្នេះយើងសង្ឃឹមថា ផលប៉ះពាល់ អវិជ្ជមានចំពោះសង្គម ដែលបណ្តាលមកពី ជំងឺកូវីដ ១៩ នឹងរសាត់បាត់ទៅ នៅចុងបញ្ចប់ នៃរដូវវស្សានេះ។ ជាមួយនឹងយុទ្ធនាការ បែបសិល្បៈ ដើម្បីពង្រឹងនូវការរួបរួមសង្គម និងការផ្សះផ្សាសហគមន៍ អង្គការយូណេស្កូ ក្នុងភាពជាដៃគូ ជាមួយក្រុមហ៊ុន ហាវ៉ាស់ សំប៉ាញ បានបង្កើតនូវយុទ្ធនាការលើ ប្រព័ន្ធផ្សព្វផ្សាយសង្គម #DontGoViral ដោយក្នុងនោះបានអញ្ជើញ សិល្បការិនីកម្ពុជា ចំនួន ៤រូប និងក្រុមសិល្បៈ ដែលកំពុងពេញនិយម-ចំនួន១ក្រុម ដើម្បីចែករំលែក ទៅកាន់សាធារណជន អំពីការកើនឡើង នូវព័ត៌មានមិនពិតជាច្រើននៅលើអ៊ីនធឺណិត ក្នុងអំឡុងពេលកូវីដ១៩នេះ។ តាមរយៈយុទ្ធនាការ របស់អង្គការយូណេស្កូ អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ សង្គមកម្ពុជា ជាង ៣០ម៉ឺននាក់ បានចូលរួម ក្នុងការឈ្វេងយល់ ពីការទទួលបាននូវព័ត៌មានពិត ដែលអាចជឿទុកចិត្ត បានទាន់ពេលវេលា ហើយប្រើប្រាស់ និងចែករំលែកព័ត៌មានទាំងនោះ ប្រកបដោយការពិចារណា។ គំនិតផ្តួចផ្តើមទាំងអស់នេះ គឺជាផ្នែកមួយនៃកិច្ចការដែលអង្គការ យូណេស្កូកំពុងធ្វើ ដើម្បីពង្រឹងនូវសេរីភាព នៃការបញ្ចេញមតិ និងប្រព័ន្ធអេកូឡូស៊ីផ្នែកអភិវឌ្ឍន៍ ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសកម្ពុជា៕
ទន្ទឹមនឹងភាពជោគជ័យ ក្នុងការផ្តល់គេហដ្ឋាន ដែលមានភាពទាន់សម័យ ស៊ីវិល័យ និងគុណភាពខ្ពស់ ជូនដល់អតិថិជន បុរី ប៉េង ហួត បានខិតខំប្រឹងប្រែង ក្នុងការរចនា និងសាងសង់គេហដ្ឋាន ជាច្រើនប្រភេទ ដែលមានដូចជា វីឡាទោល វីឡាភ្លោះវីឡាកូនកាត់ហ្សបហោស៍ និង ខុនដូ ស្របតាមតម្រូវការ អតិថិជន នាពេលបច្ចុប្បន្ន។ ដោយមានការគាំទ្រ...
ភ្នំពេញ៖ លោក កង សូសាទី អនុរដ្ឋលេខាធិការ ក្រសួងផែនការ តំណាងទេសរដ្ឋមន្ត្រី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល សិក្ខាសាលាស្តីពី “ការផ្គត់ផ្គង់ទិន្ន័យ និងការប្រើប្រាស់ CamStat សម្រាប់ការចងក្រងសៀវភៅ កម្រងទិន្នន័យស្ថិតិកម្ពុជា ប្រចាំឆ្នាំ” បានលើកឡើងថា កម្មវិធីនេះ ប្រព្រឹត្តិទៅដោយជោគជ័យ ក្រោមការចូលរួម យ៉ាងសកម្ម ពេញលេញ ការលើកជាសំណួរ...
ភ្នំពេញ៖ តំណាងអង្គការដៃគូ អភិវឌ្ឍន៍អន្តរជាតិ នៅតែបន្តកិច្ចសហការ ក្នុងការជួយគាំទ្រ ដល់បេឡាជាតិសន្តិសុខសង្គម នៅកម្ពុជា ដែលត្រូវបានលើកឡើង នៅក្នុងជំនួបពិភាក្សាមួយ រវាង លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកបេឡាជាតិ សន្តិសុខសង្គម ប.ស.ស. ស្ថិតនៅសាលប្រជុំ ក្រុមប្រឹក្សាភិបាល ប.ស.ស. រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៧ ខែតុលាឆ្នាំ២០២០នេះ ។ ក្នុងជំនួបពិភាក្សានេះដែរ លោកអគ្គនាយក បានស្នើឱ្យដៃគូអភិវឌ្ឍន៍ (Development Partners) មកពីអង្គការអន្តរជាតិ ខាងការងារ(ILO) និងប្រតិភូ នៃសហភាពអ៊ឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា (EU Delegation) បន្តជួយគាំទ្របន្ថែមទៀត លើការអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាផ្នែកបច្ចេកទេស មួយចំនួន ធ្វើយ៉ាងណា ឱ្យការផ្តល់សេវា សន្តិសុខសង្គមនៅកម្ពុជា កាន់តែទទួលបាន នូវគុណភាព និងភាពទាន់ពេលវេលា។ ក្នុងឱកាសនោះ ភាគីទាំងពីរ ក៏បានធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការ រវាងបេឡាជាតិ សន្តិសុខសង្គម នៅកម្ពុជា ជាមួយដៃគូអភិវឌ្ឍន៍ (Development Partners) មកពីអង្គការអន្តរជាតិ ខាងការងារ (ILO) និងប្រតិភូ នៃសហភាពអ៊ឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា (EU Delegation) ហើយភាគីទាំងពីរ នៅតែបន្តកិច្ចសហការដ៏ល្អ ដើម្បីឱ្យការងារមួយនេះ កាន់តែមានភាពល្អ ប្រសើរបន្ថែមទៀត។ តំណាងអង្គការអន្តរជាតិ ខាងការងារ (ILO) លោក Finn Koh ក៏បានធ្វើការកោតសរសើរ ចំពោះការផ្តល់សេវា សន្តិសុខសង្គមនៅកម្ពុជា កន្លងមក ទទួលបានការគាំទ្រ យ៉ាងខ្លាំង ពីសមាជិករបស់ខ្លួន ។ កន្លងមក ប.ស.ស. បានទទួលការគាំទ្រ ទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ពីដៃគូអភិវឌ្ឍន៍អន្តរជាតិ ជាច្រើនផងដែរ នេះសបញ្ជាក់ពីការចូលរួម ក្នុងការបន្តការសហការដើម្បីអភិវឌ្ឍ ប្រព័ន្ធសន្តិសុខសង្គម នៅកម្ពុជា ប្រកបដោយប្រសិទ្ធភាព និងស័ក្តសិទ្ធិភាព។ សូមបញ្ជាក់ថា កិច្ចជំនួបពិភាក្សាការងារខាងលើ ប្រព្រឹត្តទៅដោយមាន ការចូលរួមពីអង្គការ ដៃគូអភិវឌ្ឍន៍អន្តរជាតិ (Development Partners) មកពីអង្គការអន្តរជាតិ ខាងការងារ (ILO) និងប្រតិភូ នៃសហភាពអ៊ឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា (EU Delegation ) ៕
ភ្នំពេញ៖ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធាន ក្រុមប្រឹក្សាភិបាល នៃបេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំពិភាក្សាលើកទី២ អាណត្តិទី១ នាព្រឹកថ្ងៃអង្គារទី០៦ ខែតុលា ឆ្នាំ២០២០ នេះ ។ កិច្ចប្រជុំ របស់ក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. លើកទី២ នេះដែរ គឺផ្តោតសំខាន់ ទៅលើរបៀបវារៈ ដូចខាងក្រោម៖ (១) ត្រួតពិនិត្យលើសេចក្តីព្រាង អនុក្រឹត្យ ស្តីពីរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទបញ្ញត្តិច្បាប់ ស្តីពីការងារ ដោយរួមបញ្ចូលទាំងបុគ្គលិកធ្វើការ តាមផ្លូវអាកាស និងនាវាសមុទ្រ (២) សេចក្តីព្រាងសេចក្តីសម្រេច ស្តីពីលក្ខន្តិកៈបុគ្គលិក នៃបេឡាជាតិ សន្តិសុខសង្គម (៣) បញ្ហាផ្សេងៗ ។ ថ្លែងទៅកាន់អង្គប្រជុំ លោកបណ្ឌិតរដ្ឋមន្រ្តី បានធ្វើការកោតសរសើរ និងអរគុណដល់សមាជិក ក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ទាំងអស់ ដែលបានអញ្ជើញចូលរួម និងខិតខំយកចិត្តទុកដាក់ ពិភាក្សារៀបចំ នូវសេចក្តីព្រាងឯកសារទាំងនេះឡើង ដើម្បីដាក់ជូនកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាលពិនិត្យពិភាក្សា និង អនុម័តនាពេលនេះ ។ ជាមួយគ្នានេះ លោកបណ្ឌិតរដ្ឋមន្រ្តី ក៏បានស្នើដល់សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ ត្រូវបន្តសិក្សាស្រាវជ្រាវ និងរៀបចំ លិខិតបទដ្ឋានបន្ថែមទៀត ឱ្យបានគ្រប់ជ្រុងជ្រោយស្របទៅតាមច្បាប់ ស្តីពីរបបសន្តិសុខសង្គម និងរៀបចំយន្តការអនុវត្ត តាមគោលការណ៍នានា របស់រាជរដ្ឋាភិបាល សំដៅធានាបាន នូវសុខុមាលភាព និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត ប្រកបដោយចីរភាព ។ ទាំងអស់នេះ គឺដោយសារ មានការយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងតែគិតគូរ និងខ្វល់ខ្វាយ ពីសុខុមាលភាព និងជីវភាពរស់នៅ របស់បងប្អូន ប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត។ សូមបញ្ជាក់ថា កិច្ចប្រជុំពិភាក្សា និងអនុម័តខាងលើ ប្រព្រឹត្តទៅពេញមួយព្រឹក នៅសាលប្រជុំ ក្រុមប្រឹក្សាភិបាល នៃទីស្នាក់ការកណ្តាល បេឡាជាតិសន្តិសុខសង្គម រាជធានីភ្នំពេញ ដោយមានវត្តមាន អញ្ជើញចូលរួមពីសំណាក់ សមាជិកនៃក្រុមប្រឹក្សាភិបាលចំនួន ១១រូប ៕
ភ្នំពេញ៖ ក្រុមហ៊ុន ដឹកជញ្ជូន វីរៈប៊ុនថាំ អេចប្រេស ដែលត្រូវបានគេដឹងថា ជាភ្នាក់ងារដឹកជញ្ជូន ដែលប្រកាន់ភ្ជាប់ជាមួយ ពាក្យស្លាកថា គ្រប់ពេល គ្រប់ទីកន្លែង ពិតជាមានសុវត្ថិភាព និងរហ័សទាន់ចិត្ត បានបន្ថែម សេវាកម្មថ្មី២បន្ថែម របស់ខ្លួន “សេវាកម្មដឹកជញ្ជូនឥវ៉ាន់ បញ្ជើដល់ផ្ទះ (Door To Door Service)...