ភ្នំពេញ ៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ អាជ្ញាធរជាតិអប្សរា នឹងបិទការចេញចូល នៅខ្លោងទ្វារតាកាវ បណ្តោះអាសន្ន ដើម្បីប្រារព្ធពិធី បើកការដ្ឋាន ជួសជុលខ្លោងទ្វារនេះ ក្រោមកិច្ចសហការ ជាមួយវិស័យឯកជន។ យោងតាមសេចក្ដីជូនដំណឹង របស់អាជ្ញាធរជាតិអក្សរា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១បានបញ្ជាក់ថា កម្មវិធីនេះប្រារព្ធឡើង ក្រោមអធិបតីភាពលោកស្រី...
ភ្នំពេញ៖ នៅបញ្ជាការដ្ឋានកងទ័ពជើងទឹក នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បានរៀបចំពិធី ចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់កងកម្លាំងកងទ័ពជើងទឹក និងមន្ត្រីអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ ដែលធ្វើឡើង ដោយស្ម័គ្រចិត្ត តាមការកំណត់ របស់ក្រសួងសុខាភិបាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ...
តេអេរ៉ង់៖ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បានឲ្យដឹងថាប្រទេសអ៊ីរ៉ង់ បានត្រៀមខ្លួនរួចជាស្រេច សម្រាប់កិច្ចពិភាក្សាជាមួយ អគ្គនាយកទីភ្នាក់ងារ ថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi ប៉ុន្តែនឹងមិនចរចាឡើងវិញ លើកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ នោះឡើយ។ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា“...
គណៈកម្មការ និងអនុគណៈកម្មការ បច្ចេកទេស ប.ស.ស. ប្រជុំពិភាក្សា កម្មវិធីទូទាត់ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្ត តាមទូរស័ព្ទដៃនេះ ដឹកនាំដោយ លោក ស៊ុំ សោភ័ណ នាយករង ប.ស.ស. ដែលប្រព្រឹត្តទៅ នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នាសាលប្រជុំធំ នៃទីស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ...
ភ្នំពេញ៖ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ក្នុងនោះរួមមាន ទូរទស្សន៍ CBS និង Dgigtal Sky របស់អ្នកឧកញ៉ា គិត ម៉េង បានចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ជាមួយទូរទស្សន៍ធំៗ ចំនួន២ រួមមាន ក្រុមហ៊ុនទូរទស្សន៍ បាយ័ន គ្រុប...
ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែលជាក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍន៍ឈានមុខគេ នៅកម្ពុជា បានចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា ជាមួយក្រុមហ៊ុន ភីធីធី ដែលជាក្រុមហ៊ុនអន្តរជាតិ ផ្គត់ផ្គង់ប្រេងឥន្ធនៈ ក្នុងគោលបំណងជួយជំរុញ ប្រតិបត្តិការអាជីវកម្ម នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ពិធីចុះហត្ថលេខានេះ ត្រូវបានប្រារព្ធឡើង នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅសណ្ឋាគារកាំបូឌីយ៉ាណា ក្រោមអធិបតីភាពរបស់អ្នកឧកញ៉ា គិត...
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Ford និង Google បានប្រកាសជាផ្លូវការ ពីកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនទាំងពីរ ដែលនឹងចាប់ផ្តើមនៅឆ្នាំ 2023 ខាងមុខនេះ។ ក្រុមហ៊ុន Ford នឹងនាំយកប្រព័ន្ធប្រតិបត្តិការ Android មកដាក់ដំណើរការលើរថយន្ត Ford អមមកជាមួយនឹងមុខងារផ្សេងៗដូចជា៖ Google Apps, និង Service Built-In។...
សម្រាប់លោកអ្នក កំពុងស្វែងរក លំនៅដ្ឋាន ជាពិសេស ផ្ទះដែលមានទំហំធំ សម្រាប់ស្នាក់នៅ ក៏ដូចជាប្រកបអាជីវកម្មផ្សេងៗ អាចពិចារណាបាន ជាមួយផ្ទះលក់ ដែលមានចំណូលស្រាប់ ស្ថិតនៅតំបន់ទីប្រជុំជន សង្កាត់ទទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ផ្ទះនេះ មានទំហំ 343 m2 លក់ក្នុងតម្លៃ ហាងឆេងបច្ចុប្បន្ន ចរចារជាមួយម្ចាស់ផ្ទះផ្ទាល់...
ដូមីណូភីហ្សា បានធ្វើការចែករម្លែក ក្ដីស្រលាញ់ មកកាន់អ្នកទាំងអស់គ្នា តាមរយៈការដាក់លក់ ភីហ្សាខ្នាតតូច ប្រភេទ Classic មាន៤រសជាតិ ក្នុងតម្លៃពិសេស គឺត្រឹមតែ 1.99$ ប៉ុណ្ណោះ ដើម្បីអោយអ្នកទាំងអស់គ្នា អាចភ្លក្សរសជាតិ ភីហ្សាឈ្ងុយឆ្ងាញ់ គុណភាពស្ដង់ដារ មកពីអាមេរិច។ ចាប់ពីពេលនេះតទៅ អ្នកទាំងអស់គ្នា អាចមកញ៉ាំភីហ្សា នៅដូមីណូភីហ្សា...
ភ្នំពេញ៖ កិច្ចប្រជុំពិភាក្សាត្រួតពិនិត្យ លើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការបង្កើតក្រុមប្រឹក្សា វេជ្ជសាស្ត្រ នៃបេឡាជាតិសន្តិសុខសង្គមនេះ ប្រព្រឹត្តទៅនាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម នៅសាលប្រជុំធំ ស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ។ ថ្លែងទៅកាន់អង្គប្រជុំ លោកអគ្គនាយក ប.ស.ស. បានណែនាំដល់ក្រុមការងារ បច្ចេកទេសទាំងអស់ ត្រូវយកចិត្តទុកដាក់ ឱ្យបានខ្ពស់ ក្នុងការពិភាក្សា លើសេចក្តីព្រាងអនុក្រឹត្យនេះ ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធិភាព នៃការផ្តល់សេវា របស់មូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀង ជាមួយ ប.ស.ស. និងដើម្បីកំណត់ អំពីការបាត់បង់សមត្ថភាពការងារ ស្ថានភាពទុព្វពលភាព របស់សមាជិក ប.ស.ស. មានលក្ខណៈច្បាស់លាស់ មុនដាក់ឆ្លងក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ពិនិត្យអនុម័តសម្រេច ឱ្យស្របទៅតាម គោលនយោបាយជាតិ គាំពារសង្គមកម្ពុជា ក្នុងការផ្តល់សេវា របបសន្តិសុខសង្គម ជូនបងប្អូនកម្មករនិយោជិត ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា ។ សូមបញ្ជាក់ថា បើយោងតាមមាត្រា៤៧ នៃព្រះរាជក្រឹត្យលេខ នស/រកត/០៥២០/៥៨២ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ បានចែងថាក្រុមប្រឹក្សាវេជ្ជសាស្រ្តនៃ ប.ស.ស. មានតួនាទី ត្រួតពិនិត្យ តាមដាន ការអនុវត្តកិច្ចព្រមព្រៀង របស់មូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. ហើយការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សា វេជ្ជសាស្រ្តនៃ ប.ស.ស. នេះ គឺត្រូវកំណត់ដោយអនុក្រឹត្យ៕