ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា នឹងបិទខ្លោងទ្វារតាកាវ បណ្តោះអាសន្ន ដើម្បីប្រារព្ធពិធី បើកការដ្ឋានជួសជុល

អាជ្ញាធរជាតិអប្សរា បិទខ្លោងទ្វារតាកាវ បណ្តោះអាសន្ន

ភ្នំពេញ ៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ អាជ្ញាធរជាតិអប្សរា នឹងបិទការចេញចូល នៅខ្លោងទ្វារតាកាវ បណ្តោះអាសន្ន ដើម្បីប្រារព្ធពិធី​​ បើកការដ្ឋាន ជួសជុលខ្លោងទ្វារនេះ ក្រោមកិច្ចសហការ ជាមួយវិស័យឯកជន។

យោងតាមសេចក្ដីជូនដំណឹង របស់អាជ្ញាធរជាតិអក្សរា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១បានបញ្ជាក់ថា កម្មវិធីនេះប្រារព្ធឡើង ក្រោមអធិបតីភាពលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

បន្ថែមពីនេះទៀត អាជ្ញាធរជាតិអប្សរា សង្ឃឹមថាសាធារណជនទាំងអស់ នឹងយោគយល់ ហើយចូលរួមសហការ បានយ៉ាងល្អប្រសើរ ដើម្បីភាពរលូន​នៃដំណើរការ អភិរក្សសម្បត្តិដូនតាទាំងអស់គ្នា៕

To Top