អ្នកចម្ការមួយរូបមក ពីភូមិកោះកែវ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានសំណាង គាស់ឈ្នះ៥លានរៀល ពីវើកWURKZ ទាំងមិនទាន់ ចេញផុតពីផ្ទះអ្នកលក់ផង នាំក្តីរំភើប រីករាយផ្អើលអស់អ្នកភូមិ។ លោក តុញ ប៉ុនធឿន អាយុ ៣០ឆ្នាំ បានរៀបរាប់ថា៖ «ដោយសារអស់កម្លាំងពេក ក្រោយត្រឡប់ ពីចម្ការត្រប់ខ្ញុំក៏ជិះទៅទិញ វើក WURKZ ១កំប៉ុងហូប ដូចរាល់ដង ពីអ្នកលក់លើផ្លូវធំ។ ដល់តែគាស់ភ្លាម ស្មានឈ្នះបាន ៥ពាន់អី ខ្ញុំក៏អរបន្តិចដែរ ដល់តែមើលឲ្យច្បាស់ ឃើញ៥លាន អរស្ទើរ លោតចេញពីម៉ូតូ ផ្អើលអស់ទាំង អ្នក លក់ទៀត»។ សម្រាប់គ្រួសារលោក ទឹកប្រាក់នេះ ពិតជាមានន័យណាស់ ព្រោះវាមកទាន់ពេលល្មម ដែលអាចដោះស្រាយ បញ្ហាជីវភាពជាពិសេស គម្រោងទិញម៉ាស៊ីនបូមទឹក ទុកសម្រាប់ប្រើនៅចម្ការពេល រដូវប្រាំងមកដល់ ព្រមទាំងទិញ គ្រាប់ពូជបន្ថែមព្រោះថា មានហើយអ្នកចាំម៉ៅយក ភោគផលរបស់គាត់ ឲ្យតែគាត់មានគ្រប់គ្រាន់សម្រាប់ឈ្មួញ។ អតិថិជនភេសជ្ជៈប៉ូវកម្លាំងវើក WURKZ សុទ្ធតែអាចមានឱកាស គាស់ឈ្នះទឹកប្រាក់សំណាងដែលមានច្រើន សន្ធឹកសន្ធាប់ចរាចរណ៍ នៅលើទីផ្សារ មានដូចជារង្វាន់ ៥០លានរៀល ៥ លានរៀល ១ លានរៀល ១ ម៉ឺនរៀល ៥ពាន់រៀល និង វើក WURKZ រាប់ លាន កំប៉ុងទៀត៕
លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វឈ្លូស មកចិញ្ចឹមថែក្សារ តាមសំណូមពរ របស់ប្រជាពលរដ្ឋ ដែលបានចេញអូប័រ ទៅជួយសង្គ្រោះនៅសមុទ្រ ក្រោយសត្វឈ្លូសនេះ រត់ចូលទៅក្នុងសមុទ្រ ក្រោយចាប់បាន ប្រជាពលរដ្ឋ បានប្រគល់ជូនលោកឧកញ៉ា ទៀ វិចិត្រ ដើម្បីអោយសត្វនេះ បានរស់រានមានជីវិត និងបានព្យាបាលរបួស អោយបានជាសះស្បើយ។ លោកឧកញ៉ា ទៀ...
ករណីកម្មករនិយោជិត ជាជនរងគ្រោះ ត្រូវឈប់សម្រាក ពីការងារ ដើម្បីព្យាបាល មិនថានៅ មន្ទីរពេទ្យ ឬនៅផ្ទះ (អាស្រ័យលើសំបុត្របញ្ជាក់ ពីគ្រូពេទ្យ) កម្មករនិយោជិត នឹងទទួលប្រាក់បំណាច់ ប្រចាំថ្ងៃ ៧០% នៃប្រាក់ឈ្នួលមធ្យម ជាប់ភាគទានប្រចាំថ្ងៃរបស់ពួកគេ គិតចាប់ពីថ្ងៃទី ២ បន្ទាប់ពីថ្ងៃកើតហេតុ រហូតដល់មុខរបួសជាសះស្បើយ។ បន្ថែមពីនេះ បើជនរងគ្រោះនោះ គ្រូពេទ្យតម្រូវឱ្យមានអ្នកមើលថែ នោះពួកគាត់នឹង ទទួលបានប្រាក់ឧបត្ថម្ភ ស្មើនឹង ៥០% នៃប្រាក់ឧបត្ថម្ភ របស់ជនរងគ្រោះ ដែលទទួលបាន។ បញ្ជាក់៖ ថ្ងៃកើតហេតុ ប.ស.ស. មិនផ្តល់ជូនប្រាក់ឧបត្ថម្ភ នោះទេ ហើយនិយោជក ជាអ្នកទទួលខុសត្រូវ ៕
ភ្នំពេញ៖ តាមរយៈបទពិសោធន៍ និងយកចិត្តទុកដាក់ ភាពស្មោះត្រង់ តម្លាភាព សុច្ចរិតភាពប្រកបដោយវិជ្ជាជីវៈ ក្រុមហ៊ុនសច្ចៈប្រផឹធី មានយុទ្ធសាស្រ្តទីផ្សារ ខុសប្លែកពីក្រុមហ៊ុនដ៏ទៃ ដែលជម្រុញដល់ការទិញ លក់ អចលនទ្រព្យអោយកាន់តែ មានប្រសិទ្ធិភាពខ្ពស់ និងធ្វើអោយមាន ការទទួលស្គាល់ ពីសំណាក់អតិថិជន យ៉ាងច្រើនត្រឹមរយៈពេលដ៏ខ្លី ។ ទោះបីជាក្រុមហ៊ុន សច្ចៈប្រផឹធី ទើបតែបើកដំណើរការ នៅក្នុងឆ្នាំ២០១៩...
កម្មវិធីប្រកួតប្រជែង សមត្ថភាពរបស់ប្អូនៗកុមារ តូច ខ្លឹម ខ្លាំង ដែលកំពុងតែមានវត្តមាន ចាក់ផ្សាយនៅលើ កញ្ចក់ទូរទស្សន៍ភីអិនអិន បាននឹងកំពុងទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ហ្វេនៗ ជាពិសេស អាណាព្យាបាលប្អូនៗ ដែលជាបេក្ខជន ទៀតផង។ បេក្ខជន ប្អូនៗកុមារជាច្រើន បានប្រកួតប្រែង បញ្ចេញនូវសមត្ថភាព ទេពកោសល្យរបស់ខ្លួន ដែលទទួលបាន នូវប្រាក់រង្វាន់ជ័យលាភី...
ទីក្រុងសៀងហៃ ប្រទេសចិន ថ្ងៃទី ១២ ខែវិច្ឆិកាឆ្នាំ ២០២០៖ នៅក្នុងសន្និសីទកាសែត រវាងសាខាក្រុមហ៊ុនChina Unicom ប្រចាំទីក្រុងប៉េកាំង និង ក្រុមហ៊ុនHuawei 5G Capital ភាគីទាំងពីរ បានប្រកាសអំពីសមិទ្ធិផល នៃគម្រោងច្នៃប្រឌិតថ្មី 5G Capital ក្រោមប្រធានបទ “ឆ្ពោះទៅកាន់ ភាពឆ្លាតវៃទាំងអស់គ្នា” ។ ពួកគេក៏បានដាក់ចេញផងដែរនូវ “5G Capital Cube” រួមគ្នាជាមួយដៃគូឧស្សាហកម្មដូចជា Yitong Century និង Tencent Games ដើម្បីបង្កើតសមត្ថភាពបណ្តាញE2E និង ប្រព័ន្ធអេកូឡូស៊ីឈ្នះឈ្នះ។ លោក Yang Lifan អនុប្រធាន គ្រប់គ្រងទូទៅ នៅសាខាក្រុមហ៊ុនChina Unicom ប្រចាំទីក្រុងប៉េកាំង លោក Wang Chuanbao អនុប្រធានគ្រប់គ្រងទូទៅ នៃសាខាក្រុមហ៊ុន China Unicom ប្រចាំទីក្រុងប៉េកាំង លោក Ritchie Peng ប្រធាន5G Product Lineនៃក្រុមហ៊ុន Huawei លោក Liu Wei អនុប្រធាន គ្រប់គ្រងទូទៅ និងជាប្រធានមន្ត្រីបច្ចេកវិទ្យា នៃEASTONE CREATIVE និង លោក Fu Yabin ប្រធានក្រុមប្រតិបត្តិការបច្ចេកវិទ្យា Cloud...
ភ្នំពេញ៖ សភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា ឬ JCI Cambodia បានរៀបចំនូវកម្មវិធី “កញ្ចប់១ ក្តីស្រលាញ់” ដោយនឹង ផ្តល់នូវគ្រាប់ពូជបន្លែ មួយចំនួន ចែកជូនដល់ប្រជាកសិករ ចំនួន ១៦៣១គ្រួសារ មកពីស្រុក៤ ក្នុងខេត្តបាត់ដំបង ដែលរងការបំផ្លិចបំផ្លាញ ផលដំណាំ ដោយទឹកជំនន់ កាលពីពេលកន្លងទៅ ។...
បរទេស៖ ក្នុងកម្មវិធីផ្តល់ពានរង្វាន់ ទូរគមនាគមន៍ពិភពលោក លើកទី៨ (GLOTEL) គំរោងបង្កើនប្រសិទ្ធិភាព បណ្តាញ5G (5G Network Optimization) បង្កើតដោយក្រុមហ៊ុន Huawei និង Sunrise បានឈ្នះពានរង្វាន់ក្នុងការសម្រេច គំរោងល្អឥខ្ចោះ(Project Delivery Perfection Award)។ ពានរង្វាន់ GLOTEL ត្រូវបានរៀបចំឡើង ដោយ Telecoms.com ដែលជាប្រព័ន្ធផ្សព្វផ្សាយ សារព័ត៌មានទូរគមនាគមន៍ ដ៏ល្បីលើពិភពលោក ហើយបានទទួលស្គាល់ក្រុមហ៊ុន ដែលបានចូលរួមចំណែក ដែលមានភាពលេចធ្លោក្នុងការអភិវឌ្ឍ និងការផ្លាស់ប្តូរវិស័យឧស្សាហកម្ម និង ការច្នៃប្រឌិតថ្មីៗ ឥតឈប់ឈរ។ ក្រុមហ៊ុនSunrise គឺជាក្រុមហ៊ុនប្រតិបត្តិករ ឈានមុខគេមួយដែលបាន បើកដំណើរការបណ្តាញ5G នៅប្រទេសស្វីសនៅដើមឆ្នាំ២០១៩។ ប្រព័ន្ធ5G គឺជាបច្ចេកវិទ្យាទំនាក់ទំនងចល័ត ជំនាន់ថ្មីមួយ ដែលអាចធ្វើអោយ ប្រសើរឡើងនូវបទពិសោធន៍ របស់អ្នកប្រើប្រាស់។ ក្រុមហ៊ុន Huawei បានសហការ ជាមួយក្រុមការងារបង្កើនប្រសិទ្ធិភាព របស់ក្រុមហ៊ុនSunrise ដោយបង្កើនអានុភាពដំណោះស្រាយ បង្កើនប្រសិទ្ធភាពបណ្តាញ5Gដ៏ឆ្លាតវៃ របស់ពួកគេ។ ជាលទ្ធផលក្រុមហ៊ុនSunrise បានទទួលលទ្ធផលល្អ ជាងដៃគូប្រកួតប្រជែង របស់ខ្លួនទាំងអស់ ក្នុងការវាស់ស្ទង់ ប្រព័ន្ធ5Gដំបូងអោយទស្សនាវដ្តី Connect Magazine (នៅក្នុងបណ្តាប្រទេស និយាយភាសាអាឡឺម៉ង់, ការបោះពុម្ពផ្សាយ លើកទី1/2020)1 ។ លទ្ធផលទាំងនេះ បានបញ្ជាក់ពីការវិភាគ ប្រព័ន្ធ5G ចេញ ពី RootMetrics ដោយ IHS Markit ដែលបានធ្វើឡើង កាលពីខែវិច្ឆិកាឆ្នាំ ២០១៩ ហើយបានបង្ហាញថាក្រុមហ៊ុនSunrise មានបណ្តាញ5G ធំជាងគេ និង លឿនបំផុត នៅក្នុងប្រទេសស្វីស2។ លោក Elmar Grasser ប្រធានផ្នែកបច្ចេកវិទ្យាក្រុមហ៊ុន Sunrise បានមានប្រសាសន៍ថា “ក្រុមហ៊ុនSunrise បានចាប់ផ្តើមដំណើរការ 5G របស់ខ្លួន ជាប្រតិបត្តិករដំបូងគេមួយ នៅទូទាំងពិភពលោក និង ជាប្រតិបត្តិករ5G ឈានមុខគេ នៅអឺរ៉ុប។ ការគ្រប់គ្រងបណ្តាញ និង ការដាក់យុទ្ធសាស្រ្តឆ្ពោះទៅមុខរបស់យើង រួមផ្សំជាមួយ ដំណោះស្រាយឧបករណ៍ និងសេវាកម្មប្រកបដោយ ភាពច្នៃប្រឌិតពីក្រុមហ៊ុនHuawei គឺជាមូលដ្ឋាន នៃភាពជាអ្នកដឹកនាំប្រព័ន្ធ5G របស់ពួកយើង។ ហើយសូមអរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងបង្កើន ប្រសិទ្ធិភាពរួមគ្នា របស់យើង ទើបយើងអាចផ្តល់ជូនអតិថិជន របស់យើងនូវ សេវាកម្ម5Gដែលមានគុណភាពល្អដាច់គេ” ។ គម្រោងបង្កើន ប្រសិទ្ធភាពបណ្តាញ5G ដោយការសហការរវាងក្រុមហ៊ុន Huawei និង ក្រុមហ៊ុនSunrise បានជះឥទ្ធិពលដោយផ្ទាល់ ទៅលើបទពិសោធន៍ បណ្តាញ5G និង ការអភិវឌ្ឍន៍សំរាប់ អ្នកប្រើប្រាស់។ លោក Ellick Chen ប្រធានគ្រប់គ្រងទូទៅ នៃHuawei...
ដែកថែបអ៊ីតាលីម៉ាក វី បានបន្តប្រគល់រង្វាន់ធំ ជូនអតិថិជន ដែលឈ្នះការចាប់ឆ្នោតផ្សងសំណាង ពីដែកថែបអ៊ីតាលី ម៉ាក វី លើកទី២ កាលពីថ្ងៃទី២៣ តុលា ២០២០ កន្លងទៅនេះ ក្នុងកម្មវីធីប្រគំតន្ត្រី វើក នៅស្ថានីយទូរទស្សន៍ហង្សមាស។ អតិថិជនដែលឈ្នះការ ចាប់ឆ្នោតផ្សងសំណាង លើកទីពីរចំនួន៤៥រួប បានមកបើករង្វាន់ នៅផ្សារទំនើប ជីប...
ភ្នំពេញ៖ ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានឧបត្ថម្ភ អង្ករចំនួន ១០០ តោន ដល់កាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជា ដែលរងគ្រោះដោយសារ ទឹកជំនន់ធ្ងន់ធ្ងរ កាលពីពេលថ្មីៗ។ ពិធីប្រគល់បានធ្វើឡើង នៅឯកាកបាទ ក្រហមកម្ពុជា ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា លោកជំទាវ Tina...