ភ្នំពេញ: លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការ កងពលតូចលេខ៧០ នាថ្ងៃទី៥វិច្ឆិកា ឆ្នាំ២០២០នេះ បានជួបពិធីសំណេះសំណាល ជាមួយមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន នាទីបញ្ជាការកងពល(ចោមចៅ) ក្នុងឱកាស ប្រារព្ធពិធី រំលឹកខួបអនុស្សាវរីយ៍ លើកទី២៦ ថ្ងៃបង្កើតកងពល ១៥តុលា ១៩៩៤-១៥តុលា២០២០ ។ នាឱកាសនេះ លោកឧត្តមសេនីយ៍ បានមានប្រសាសន៍ថា ការរីកចម្រើនរបស់កងពល គឺការកសាងហេដ្ឋារចនាសម្ព័ន ផ្លូវថ្នល់ ការជួយសង្គ្រោះប្រជាពលរដ្ឋ ទប់ស្កាត់ គ្រោះមហន្តរាយ មណ្ឌលសុខភាព ការជួយព្យាបាលប្រជាជនដោយមិនគិតថ្លៃ។ លោកបានបន្ថែមទៀតថា ទោះបីជាយ៉ាងណាក៏ដោយ កងពលបានប្តេជ្ញា ការពារបូរណភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាល ស្របច្បាប់ និងគាំទ្រយ៉ាងមុឺងម៉ាត់ ចំពោះគោលជំហរ របស់រាជរដ្ឋាភិបាល ដែលមាន សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាអ្នកដឹកនាំប្រទេស។ ជាពិសេស សម្រាប់ទិសដៅ ឆ្នាំ២០២១ កងពលមានផែនការបន្ថែម លេីការហ្វឹកហ្វឺន ដេីម្បីបង្កេីននូវ សមត្ថភាពដល់នាយទាហាននាយទាហានរង និងពលទាហានជំនាន់ក្រោយ ដែលជាយោធិនវ័យក្មេង បន្តវេនទៅខាងមុខទៀតផង។ កងពលបានត្រៀមខ្លួនជាស្រេច អនុវត្តដាច់ខាត នូវបទបញ្ជារបស់ប្រមុខ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការនៃកងយោធពល ខេមរភូមិន្ទ និងបញ្ជាការដ្ឋាន ទ័ពជេីងគោក។ កងពលតូចលេខ៧០ សម្រេចបាន រហូតមកទល់នឹងបច្ចុប្បន្ននេះ គឺអាស្រ័យដោយសារការខិតខំ ប្រឹងប្រែងតស៊ូ លះបង់ពុំខ្លាចនឿយហត់ និងការធ្វើពលិកម្ម គ្រប់បែបយ៉ាងប្រកបដោយការគោរពវិន័យ ការគោរពបទបញ្ជា សាមគ្គីឯកភាពគ្នាជាធ្លុងមួយ គួបផ្សំនឹងស្មារតី ទទួលខុសត្រូវខ្ពស់របស់មេបញ្ជាការ គ្រប់ថ្នាក់ក្នុង ការបែងចែក និងចាត់ចែងអនុវត្តការងារ ប្រកបដោយជោគជ័យក្នុងរយៈពេលកន្លងមក។ សូមរំលឹក ដោយការខកខាន ពុំបានប្រារព្ធពិធីខួប ចំពេលវេលា ដោយមូលហេតុ កំពុងបំពេញកាតព្វកិច្ចជួយសង្គ្រោះ ប្រជាពលរដ្ឋដែលជាភារកិច្ចចាំបាច់ ក្នុងពេលដែលប្រទេសកម្ពុជា កំពុងរងគ្រោះដោយសារទឹកជំនន់ ។ កម្លាំងសង្គ្រោះរបស់កងពល បានបំពេញតួនាទីជម្លៀសប្រជាជន សត្វពាហនៈ រកទីទួលសុវត្ថិភាពផង ដឹកជញ្ជូនពួកគេនិងសម្ភារៈ ត្រឡប់ទៅលំនៅដ្ឋាន ពេលទឹកស្រកផងចុះព្យាបាល និងចែកថ្នាំផង និងដុសលាងសំអាតផ្ទះ ថ្នល់ជូនប្រជាពលរដ្ឋវិញផង ។ ជាក់ស្តែងកងពលតូចលេខ៧០ ក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួម ទប់ស្កាត់ការរីករាលនៃមេរោគ covid19នេះ តាមរយៈការចុះបាញ់ថ្នាំ សម្លាប់មេរោគតាមបណ្តាអង្គភាពទ័ពនិងស៊ីវិល ព្រមទាំងបាញ់ថ្នាំជូនប្រជាពលរដ្ឋជាអាជីវករ តាមផ្សារក្នុងរាជធានីភ្នំពេញ ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក្រោមបទបញ្ជាផ្ទាល់ ពី លោក ហ៊ុន ម៉ាណែត យើងបានបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងអគារ ធ្វើការនៃទីស្តីការគណរដ្ឋមន្ត្រី ក្រោយពីរដ្ឋមន្ត្រីហុងគ្រីដែល មានជំនួបជាមួយថ្នាក់ដឹកនាំ មួយចំនួននៅទីនោះ បានចាកចេញពីកម្ពុជា និងត្រូវបានធ្វើតេស្តរកឃើញថា មានផ្ទុកមេរោគកូវីដ១៩ នៅទីក្រុងបាងកក ដោយមន្ត្រីចត្តាឡីស័ក ។ តាមរយៈ កងប្រតិបត្តិការរុករកននិងសង្គ្រោះ គ្រោះមហន្តរាយ៧១១ ។ ជាពិសេសកងពល នៅតែបន្តរឹតបន្តឹងការពារ ជំងឺកូវីដ១៩ អោយយោធិនទាំងអស់ ធ្វេីអនាម័យ វាស់កម្តៅ និងបាញ់អាល់កុលជាប្រចាំ។ សូមជម្រាបថា កងពលតូចលេខ៧០ គឺបង្កើតឡើងនៅថ្ងៃទី១៥ តុលា ឆ្នាំ ១៩៩៤ ដែលដំបូងឡើយ គឺមានឈ្មោះថា វរសេនាតូចលេខ៧១ បន្ទាប់មកបានប្រែក្លាយទៅជា វរសេនាធំលេខ៧០ មកដល់បច្ចុប្បន្ន ទើបក្លាយជាកងពលតូចលេខ៧០៕
ប្រសិនបើលោកអ្នក ចង់ធ្វើដំណើរទៅកាន់កោះរុងសន្លឹម ឬកោះរ៉ុង កុំភ្លេចធ្វើការ Booking ជាមួយនឹង Buva sea Cambodia នឹងទទួលបាន បទពិសោធន៍ថ្មី ជាមួយនឹងការធ្វើដំណើរត្រឹមតែ 30នាទីប៉ុណ្ណោះ ។ អ្វីដែលកាន់តែពិសេសទៀតនោះ នៅក្នុងខែវិច្ឆិកានេះផងដែរ រាល់ការ Booking តាមរយៈ Buva Sea Cambodia...
សិង្ហបុរី, ថ្ងៃទី3 ខែ វិច្ឆិកា ឆ្នាំ 2020៖ កាលពីថ្ងៃច័ន្ទ ក្រុមហ៊ុន Huawei បានចេញផ្សាយ ការប្រជុំអំពី HUAWEI CLOUD ដោយបង្ហាញគ្រប់ស្ថានភាព របស់វាទាំងមូល និង ប្រើប្រាស់ដំណោះស្រាយ ការធ្វើសន្និសីទ សកលតាមវីដេអូ ដែលមានសុវត្ថិភាព និងទំនុកចិត្តខ្ពស់ នៅអាស៊ីប៉ាស៊ីហ្វិក។ ការប្រគល់ពានរង្វាន់ លើដំណោះស្រាយ រួមបញ្ចូលគ្នា រវាងឧបករណ៍បច្ចេកវិទ្យា និង Cloud (Device-Cloud Synergy Solution) បានធ្វើអោយកិច្ចប្រជុំ ទាំងខាងក្នុង និង ខាងក្រៅ ដែលមានសមាជិកចូលរួម រហូតដល់ 1000 នាក់ក្នុងពេលតែមួយ ប្រព្រឹត្តទៅដោយ មានប្រសិទ្ធភាព, គ្រប់ពេលវេលា និងគ្រប់ទីកន្លែង តាមរយៈ ប្រព័ន្ធអិនធឺណេត មកពីគ្រប់ស្ថានីយ៍ និង ឧបករណ៍បច្ចេកវិទ្យាទាំងអស់។ ជំងឺរាតត្បាត បានធ្វើអោយមានការកើនឡើង នូវតម្រូវការដើម្បីភ្ជាប់ទំនាក់ទំនង ជាមួយបុគ្គលិក, អតិថិជន និង ដៃគូ សហការពីចម្ងាយ, តាមរយៈវេទិកាប្រជុំ តាមវីដេអូដែលមានសុវត្ថិភាព ដើម្បីធានាបាន នូវប្រតិបត្តិការ អោយមានភាពរលូន និង បន្តរីកលូតលាស់ ទៅមុខទៀត។ កិច្ចប្រជុំ HUAWEI CLOUD បានកំណត់ឡើងវិញ នូវបទពិសោធន៍ នៃការធ្វើសន្និសិទឌីជីថល ជាមួយនឹងកិច្ចសហការ លើគ្រប់ស្ថានការណ៍ទាំងអស់ លើកម្មវិធីឧស្សាហកម្មជាច្រើន ចាប់តាំងពី កម្មវិធីហិរញ្ញវត្ថុឌីជីថល, កម្មវិធីព័ត៌មានឱសថ (Telemedicine) និង កម្មវិធីការអប់រំឆ្លាតវៃ ដល់រដ្ឋាភិបាលឌីជីថល និងនៅមានជាច្រើនទៀត។ លោក Daniel Zhou អគ្គនាយកនៃ Cloud & AI នៅ Huawei APAC បានមានប្រសាស៍ថា: “ផ្តោតលើបទពិសោធន៍ នៃការប្រជុំស្តីពី បដិវត្តន៍បច្ចេកវិទ្យា, HUAWEI CLOUD ចង់បង្កើតអោយមាន ការទំនាក់ទំនងពីចម្ងាយ ដែលមានភាពល្អឥតខ្ចោះដូចជាការប្រាស្រ័យទាក់ទងទល់មុខគ្នា ដូច្នេះដែរ។ ដើម្បីសំរេចគោលដៅនេះ យើងនឹងបន្ដវិនិយោគ លើសមត្ថភាពសំលេង និងវីដេអូស្នូល ដើម្បីសំរួល ដល់ការធ្វើកិច្ចសហប្រតិបត្តិការ ធ្វើឱ្យប្រសើរឡើង នូវប្រសិទ្ធភាព នៃប្រតិបត្តិការនិងបង្កើនល្បឿន ក្នុងការសំរេចចិត្ត” ។ ដោយសារសុវត្ថិភាព នៃទិន្នន័យកាន់តែមានសារៈសំខាន់ខ្លាំងឡើងៗ សម្រាប់កិច្ចសហការពីចម្ងាយ, កិច្ចប្រជុំ HUAWEI...
លោកស្រី ស៊ាប សុខនាវ កសិករនៅភូមិដើមអំពិល ឃុំឫស្សីលោក ស្រុកជីក្រែង ខេត្តសៀមរាប បានរកឃើញទឹកប្រាក់ ៥លានរៀល ពីក្រវិលកំប៉ុងភេសជ្ជៈ ប៉ូវកម្លាំងវើក WURKZ កាលពីថ្ងៃទី២៥ តុលានេះ នាំលាភ សម្រេចក្តីប្រាថ្នាទិញម៉ូតូថ្មី ថ្ងៃបុណ្យអុំទូក។ លោកស្រីថា៖ «ខ្ញុំហូបវើក WURKZ រាល់តែថ្ងៃហ្នឹង។ សម្រាប់ថ្ងៃឈ្នះរង្វាន់...
ភ្នំពេញ៖ ក្រោមការចាត់តាំងពី លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម លោក ប៉ែន នរៈវុធ នាយករង ប.ស.ស. បានដឹកនាំមន្ត្រី បច្ចេកទេស នៃ ប.ស.ស. ចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីនវានុវត្តន៍របស់រដ្ឋាភិបាល សម្រាប់ការដាក់បញ្ចូល ក្រុមជនងាយរងគ្រោះ ទៅក្នុងសង្គមវិញតាមរយៈប្រព័ន្ធវីដេអូ (Video Conference) នៅថ្ងៃទី៣ និងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលរៀបចំដោយ ទីភ្នាក់ងារអង្គការ សហប្រជាជាតិ សម្រាប់សេដ្ឋកិច្ច និងសង្គមកិច្ច (UN DESA)។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង សំខាន់ផ្តោតលើការ កសាងសមត្ថភាពនក្នុងការលើកកម្ពស់ នវានុវត្តន៍របស់រាជរដ្ឋាភិបាល សម្រាប់ការដាក់បញ្ចូល ក្រុមងាយរងគ្រោះ ទៅក្នុងសង្គមដោយបង្ហាញ ពីអភិក្រម យុទ្ធសាស្រ្ត និងបទពិសោធន៍ ព្រមទាំងជម្រុញ ការដាក់បញ្ចូល ក្រុមជនងាយរងគ្រោះ ទៅក្នុងការរៀបចំ គោលនយោបាយ, ការអនុវត្ត, ការត្រួតពិនិត្យ និងការតាមដាន ដំណើរការលើក្រុមជនងាយរងគ្រោះ ដោយផ្ទាល់។ សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ មានការចូលរួម ពីតំណាងបេឡាជាតិ សន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា , អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិគាំពារសង្គម, តំណាងរដ្ឋាភិបាលនិងតំណាងអង្គការអន្តរជាតិ សរុបប្រមាណ ៥០រូប៕
ភ្នំពេញ ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២០៖ កាន់តែពិសេសអស្ចារ្យ…កាន់តែរំភើបរីករាយជាមួយនឹងកម្មវិធីប្រូម៉ូសិនលក់លាងឃ្លាំងបញ្ចុះតម្លៃរហូតដល់ 70% រយៈពេល 1 ខែពេញ ពីហាង លក់គ្រឿងអេឡិចត្រូនិចឈានមុខគេ ក្នុងប្រទេសកម្ពុជា Bluetronics ចាប់ពីថ្ងៃទី 01 រហូតដល់ថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2020 អតិថិជនទាំងអស់នឹងទទួលបានកម្មវិធីប្រូម៉ូសិនពិសេសអស្ចារ្យដូចជា៖...
ពិតជានិស្ស័យ ដែលអតិថិជនម្នាក់ តែងតែប្រើប្រាស់ផលិតផល Bliss ជាប្រចាំ មិនត្រឹមតែធ្វើឲ្យមុខ បាត់មុន ស្នាក់ស្នាម និងធ្វើឲ្យមុខភ្លឺរលោងហើយនោះ ថែមទាំងទទួលបាន ការផ្តល់ជូនកាដូយ៉ាងពិសេស ដែលមិនធ្លាប់មាន ពីតំណាងចែកចាយ Bliss ផ្សារតូច ជាមួយប្រម៉ូសិន ថែមជូនបេះដូង រហូតអ្នកទាំងពីរឈានដល់ ការភ្ជាប់ពាក្យ ធ្វើជាមិត្ត១០០ឆ្នាំ ជាមួយគ្នាថែមទៀតផង ។...
ភ្នំពេញ៖ ក្រុមហ៊ុន Eaton ដែលជាក្រុមហ៊ុន លំដាប់ពិភពលោក ផ្នែកគ្រប់គ្រង ថាមពលអគិ្គសនី បានជ្រើសតាំង ក្រុមហ៊ុន One Stop Solution Electric (OSS) ជាភ្នាក់ងារចែកចាយស្របច្បាប់ សម្រាប់ម៉ាកយីហ៉ោ Moeller របស់ ក្រុមហ៊ុន Eaton នៅកម្ពុជា។ ភាពជាដៃគូនេះ...
ភ្នំពេញ៖ ដើម្បីទប់ស្កាត់ ការរីករាលដាល ជំងឺកូវីដ១៩ មជ្ឍមណ្ឌលពាណិជ្ជកម្ម ជំរុញការវិនិយោគកូរ៉េ (KOTRA) បានសហការជាមួយ COREAPACK ដែលផលិតគ្រឿងសំអាង មានមូលដ្ឋាននៅ Asan, Chungcheongnam-do និងនៅភ្នំពេញ នៃសហព័ន្ធពាណិជ្ជកម្មកូរ៉េ ក្រៅប្រទេស ( OKTA) បានបរិច្ចាគ ទឹកអនាម័យនៅកម្ពុជា។ សកម្មភាពបរិច្ចាគនេះ ត្រូវបានអនុវត្តជាគម្រោងកូរ៉េ...
ភ្នំពេញ៖ លោកឧកញ៉ា ប៊ុន រតនា ហៅឧកញ៉ា សេម និងលោកជំទាវ លីឈី បាននាំយកអំណោយ ជាគ្រឿងឧបភោគ និង បរិភោគជាច្រើនមុខ ចែកជូនពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង ជាង២០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ បន្ទាប់ពីរៃអង្គាសថវិកាតាមរយៈមូលនិធិ ពីសប្បុរជននានា បានចំនួន ២,៤៩៥ដុល្លារ និងថវិការបស់លោកឧកញ៉ា និងលោកជំទាវ ៣,០០៥$ ។ លោកឧកញ៉ា ប៊ុន រតនា ហៅ សេម បានឲ្យដឹងថា “គិតត្រឹមថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ថវិកា ទទួលបានពី សប្បុរសជន ចូលរួមមូលនិធិ «មូលនិធិជួយជនរងគ្រោះ» ទទួលបាន លុយរៀល ចំនួន ៣,៥៣៦,០០០រៀល លុយដុល្លារ ចំនួន ១,៦១១ដុល្លារ សរុបលុយខ្មែរ និងដុល្លារ ចំនួន ២,៤៩៥ដុល្លារ”។ លោកឧកញ៉ា បានបន្ត “ថវិកាទាំងនេះ នឹងយកទៅទិញ ជាអំណោយ ចែកជូន ប្រជាពលរដ្ឋ រងគ្រោះជាង ២០០គ្រួសារ រស់នៅ ភូមិក្រមល់ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ” ។ សូមរំលឹកថា ការចែកអំណោយនេះ ត្រូវបានធ្វើឡើង នៅកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ ដោយអំណោយនោះ ក្នុងមួយគ្រួសារ ទទួលបានមានដូចជា អង្ករ ២០kg ប្រេងឆា ទឹកសុទ្ធ ទឹកស៊ីអ៊ុីវ ទឹកត្រី ទឹកដោះគោ ស្ករសរអនាម័យ និង ប៊ីចេង” ។ លោកឧកញ៉ា សេម បានបញ្ជាក់ថា ក្រៅពីថវិកា ដែលសប្បុរសជន បានចូលរួម ជាង២ពាន់ដុល្លារ បន្ថែមពីនោះ លោកឧកញ៉ា និងភរិយា បានថែមថវិកា ៣,០០៥ដុល្លារ ដែលធ្វើអោយថវិកា កើនឡើង ដល់៥,៥០០ដុល្លារតែម្តង៕