ភ្នំពេញ៖ លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានក្រុមប្រឹក្សាភិបាល សមាគមសហព័ន្ធ យុវជនសេដ្ឋកិច្ចកម្ពុជា បានប្រកាសគាំទ្រយ៉ាងពេញទំហឹង កម្មវិធីគោលនយោបាយ អាទិភាពចំនួន៦ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ សំរាប់រាជរដ្ឋាភិបាលនិតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ការប្រកាសគាំទ្រ ពីសំណាក់ ក្បាលម៉ាស៊ីន សមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ដែលមាន សមាជិកនៅក្នុងដៃ រាប់សិបម៉ឺននាក់នៅទូទាំងប្រទេសនេះ បានធ្វើឡើង នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងពិធីប្រកាសតែងតាំង សមាសភាពក្រុមប្រឹក្សាភិបាលចំនួន ៩រូប ដែលបានធ្វើ ឡើងនៅការិយាល័យ សមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។ សូមជំរាបដែរថា ការប្រកាសគាំទ្រ កម្មវិធីគោលនយោបាយ អាទិភាពចំនួន៦ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ របស់ លោក ឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព មិនមែនជារឿង ចៃដន្យនោះទេ ពោលវាស្របពេលកម្មវិធី គោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នេះ ត្រូវបានកំណត់ពេលវេលា ចាប់ផ្តើមអនុវត្តន៍រួចរាល់ហើយ។ ពោលនឹងត្រូវចាប់ផ្តើមអនុវត្តន៍ នៅមុនដាច់ឆ្នាំ២០២៣ខាងមុខ ហើយពេលវេលា នៃការចាប់ផ្តើម អនុវត្តកម្មវិធី គោលនយោបាយអាទិភាព ចំនួន៦នេះ ក៏ត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាព្រឹកថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣ផងដែរ។ កម្មវិធីគោលនយោបាយ អាទិភាពចំនួន៦ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រួមមាន៖ កម្មវិធីទី(១) ការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅកម្មវិធីគ្របដណ្តប់ សុខភាពជាសកល កម្មវិធីទី(២)ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស កម្មវិធីទី(៣)ការធ្វើស្ថាបនូបនីយកម្ម កម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ នៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន កម្មវិធីទី(៤) ការដាក់ចេញ និងការជំរុញអនុវត្តយុទ្ធសាស្ត្រ អភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ កម្មវិធីទី(៥) ការដាក់ចេញនូវយន្តការ សម្របសម្រួល និងកម្មវិធី ហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹង ថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ និង កម្មវិធីទី(៦) ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្ម ទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាព កសិកម្ម នៅទូទាំងប្រទេស ដើម្បីជំរុញការលើកកម្ពស់ ផលិតភាពកសិកម្ម និងជួយដល់គ្រួសារកសិករ ក្នុងការលើកស្ទួយ ផលិតផលកសិកម្មរបស់ខ្លួន និងការរៀបចំ ឱ្យមានសមាគមកសិករ នៅតាមទីជនបទ។ ពាក់ពន្ធ័នឹងការតែងតាំង សមាសភាព ក្រុមប្រឹក្សាភិបាល សមាគមសហពន្ធ័យុវជនសេដ្ឋកិច្ចកម្ពុជា លោក ឧកញ៉ា សមូហកបណ្ឌិតឡី សុភាព ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមនេះ និងតាំងនាម គណៈអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាភិបាល សមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងសមាគមសម្ពន្ធភាពអង្កការ-សមាគម និងវិស័យឯកជននៅកម្ពុជា បានបង្ហាញក្តីរំភើបរីករាយ ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្តេច មហាបវរធិបតី ហ៊នម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានយកចិត្តទុកដាក់ ចំពោះសមាគមសម្ពន្ធភាពអង្កការ-សមាគម និងវិស័យឯកជននៅកម្ពុជា ហើយជាពិសេសសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ក៏បានណែនាំ អោយមានការកែទម្រង់ ដោយអោយរៀបចំនូវសមាសភាព សំរាប់អណត្តិទី១ នៃក្រមប្រឹក្សានេះ អោយមានរបៀបរបត្រឹមត្រូវ និងច្បាស់លាស់ ជាមួយនិងសមតុល្យ និងតុល្យភាពការងារ។ បើតាមលោក ឧកញ៉ា ឡី សុភាព ថ្នាក់ដឹកនាំ ដែលជាក្បាលម៉ាស៊ីនទាំង៩រូប ដែលត្រូវបានចំរ៉ាញ់ និង ប្រកាសតែងតាំង នាពេលនេះ សុទ្ធតែជាបុគ្គល ដែលមានស្នាដៃឆ្នើម និងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដឹកនាំសមាគម អោយមានការរីកចំរើនហើយថា ការរៀបចំ កែសម្រួលក្បាលម៉ាស៊ីនដឹកនាំ ទាំង៩នាក់នេះ គឺជាការតម្រង់ទិស ពីប្រមុខរាជរដ្ឋាភិបាល ដើម្បីអោយត្រូវតាមក្បួនខ្នាត ហើយចាប់ពីពេលនេះទៅ រាល់សកម្មភាពទាំងឡាយ របស់សមាគម សហពន្ធ័យុជនសេដ្ឋកិច្ចកម្ពុជា គឺត្រូវរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាលជាប្រចាំ។ ក្នុងន័យនេះ លោក ឧកញ៉ា បណ្ឌិត ចង់បញ្ជាក់ថា យន្តការរបស់សមាគមសហព័ន្ធយុវជនសេដ្ឋកិច្ច ពិតជាទូលំទូលាយ ដែលអាចបញ្ចូលសមាជិកបាន ទាំងរូបវន្ត័បុគ្គល(បុគ្គល់ម្នាក់ៗ) និងនីតិបុគ្គល រួមមាន អាជីវកម្មមីក្រូតូច និងមធ្យម និងទាំងសមាគម អង្កការ។ ដូច្នេះនៅក្នុងអណត្តិទី១នេះ លោកបណ្ឌិត ប្រធាន អាចស្នើសុំ ទៅរាជរដ្ឋាភិបាល ដើម្បីអោយក្រុមប្រឹក្សាភិបាល អាចកាន់ជាប្រធានគណកម្មការបានផងដែរ។ សូមបញ្ចាក់ដែរថា សមាសភាពក្រុមប្រឹក្សាភិបាលសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា អាណត្តិទី១ ដែលប្រកាសតែងតាំងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះគាំទ្រ និងអនុវត្តន៍ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមទំព័រថ្មីជាប្រវត្តិសាស្ត្រ នៃការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានសមាសភាព ចំនួន ៩រូប ក្នុងនោះ រួមមាន ៖ ១- លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធាន ៦- លោក អ៊ូច សាមុត សមាជិក ២- លោកបណ្ឌិត ហ៊ុល រឿន អនុប្រធានទី១ ៧- លោក រ៉ង សារ៉ាន់ សមាជិក ៣- ឧកញ៉ាបណ្ឌិត សាង អ៊ាប អនុប្រធានទី២ ៨- លោក សួង សឿន សមាជិក ៤- លោកបណ្ឌិត ឈុន តិច សមាជិក ៩- លោកស្រី យូរ ធីតារ័ត្ន សមាជិកា ៥- លោកបណ្ឌិត ហាំង សេងហុង សមាជិក ក្នុងអណត្តិទី១ ក្រុមប្រឹក្សាភិបាល ត្រូវបានជ្រើសតាំង ពីគណកម្មការសមាគម គឺគណប្រតិបត្តិ ក៏ប៉ន្តែ បន្ទាប់ពីការតែងតាំងក្រុមប្រឹក្សាហើយ ក្រុមប្រឹក្សានេះ ជាអ្នកអនុម័តការងារ នានាទាំងអស់ របស់សមាគមទៅវិញ។ ដោយឡែក សមាគមសហពន្ធ័យុវជនសេដ្ឋកិច្ចកម្ពុជា មានឋានៈកសាងសមាជិក ដែលអាចមាន សមាជិកទាំងរូបវន្ត័បុគ្គល និងនិតិបុគ្គល៕
North Korea decided to send 280 athletes, coaches, and staff to the Hangzhou Asian Games and the first wave of its delegation,...
ភ្នំពេញ៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ព្រមទាំងបុគ្គលិក នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បានធ្វើការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក អបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូល ក្នុងបេតិកភណ្ឌវប្បធម៌ពិភពលោក នៃអង្គការយូណេស្កូ ដែលប្រារព្ធធ្វើឡើង នៅទីស្នាក់ការកណ្តាល...
តាកែវ៖ ឆ្លៀតក្នុងឱកាសចូលរួម ពិធីសំណេះសំណាល របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយបងប្អូនកម្មករនិយោជិត នៅតាមបណ្តារោងចក្រ សហគ្រាស នៅទឹកដីស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក ម៉េង ហុង អគ្គនាយក ប.ស.ស....
ភ្នំពេញ៖ នៅទីស្តីការគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ មានរៀបចំពិធីទូងស្គរអបអរសាទរ ការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ នាសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ ពិធីខាងលើនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់ របស់លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្រ្តី...
ភ្នំពេញ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារផ្ទៃក្នុង ដោយមានការចូលរួម ពីសំណាក់ថ្នាក់ដឹកនាំជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ព្រមទាំងមន្រ្តីរាជការ ចាប់ពីថ្នាក់អនុប្រធាននាយកដ្ឋានឡើង រួមទាំងអង្គភាពពាក់ព័ន្ធផ្សេងៗទៀត ក្នុងគោលបំណងស្វែងយល់ការលំបាក និងបញ្ហាប្រឈមផ្សេងៗ ដើម្បីស្វែងរកនូវដំណោះស្រាយសមស្រប និងធ្វើការកែលំអរ ចំណុចទាំងនោះ...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការ គណបក្សមូលដ្ឋានភ្នាក់ងារដឹកជញ្ជូន ទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ បានចាត់តាំងក្រុមការងារគណបក្ស នាំយករទេះសម្រាប់ជនពិការ និងអំណោយជាគ្រឿងឧបភោគបរិភោគ ទៅឧបត្ថមជូនលោកពូឈ្មោះ ព្រីង មាស អាយុ ៦១ ឆ្នាំ (ពិការជើង) មានមុខរបរ...
អស់បារម្ភទៀតហើយ! ឥឡូវនេះ អ្នកប្រកបរបរផ្ទាល់ខ្លួន ក៏អាចស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. បានដែរ ដោយចំណាយត្រឹមតែ ១៥ ៦០០រៀលប៉ុណ្ណោះ ក្នុង១ខែ ហើយលោកអ្នក នឹងទទួលបានការថែទាំសុខភាពពេញ ២៤ម៉ោង លើ២៤ម៉ោង នៅគ្រប់មន្ទីរពេទ្យ ដែលជាដៃគូ ប.ស.ស. ទូទាំងប្រទេស រួមទាំងប្រាក់បំណាច់មាតុភាពផងដែរ។ ដើម្បីអាចស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. លោកអ្នកត្រូវអនុវត្ត...
ភ្នំពេញ៖ យើងជួបជុំសប្បាយៗ ញ៉ាំអាហារសប្បាយៗ! តើអ្នកបានទស្សនាវីឌីអូពាណិជ្ជកម្មថ្មី របស់ទឹកក្រូចអាយស៍ IZE សម្រាប់រដូវភ្ជុំបិណ្ឌនេះហើយឬនៅ? វីឌីអូពាណិជ្ជកម្មថ្មីរបស់អាយស៍ IZE ពិតជាធ្វើឱ្យអ្នកទស្សនានឹករលឹក ដល់ថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌខាងមុខនេះណាស់។ ក្នុងវីឌីអូ មានមុខម្ហូបដែលគេនិយម ញ៉ាំពេលបុណ្យទានជាច្រើនដូចជា ការីនំប៉័ងនំបញ្ចុក ខ មីសួ ស្ងោរបង្គា នំអន្សម ស័ក្តិសមបំផុតជាមួយទឹកក្រូចអាយស៍ IZE ក្នុងការកាត់បន្ថយជាតិត្រលាន់...
ប៉ៃលិន៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោក ម៉េង ហុង អគ្គនាយក ប.ស.ស. ស្ដីទី នាដើមសប្ដាហ៍នេះ ក្រោមការជួយសម្របសម្រួលពី លោក រាម សុមិត្រ ប្រធានសាខា ប.ស.ស. ខេត្តប៉ៃលិន ក្រុមការងារយកព័ត៌មាន នៃ ប.ស.ស. បានចុះធ្វើបទសម្ភាសន៍បងប្អូនអាជីវករដោយផ្ទាល់ នៅផ្សារប៉ាហ៊ី និងបានចុះទៅដល់ទីតាំងផ្ទះ...