ព័ត៌មានជាតិ

អគ្គនាយកធនាគារ ARDB ចុះពិនិត្យមើលវឌ្ឍនភាពការងារកសិកម្ម និងចូលរួមសង្គ្រាន្តវិទ្យាល័យ ហ៊ុន សែន ROTA ក្នុងស្រុកខ្សាច់កណ្តាល

ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB អមដំណើរដោយក្រុមការងារ នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ បានចុះពិនិត្យមើលលើវឌ្ឍនភាព នៅក្នុងវិស័យកសិកម្ម នៅឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ 

ការចុះនេះ បានពិនិត្យទៅលើ៖១- ការពិនិត្យការប្រមូលផលស្រូវរបស់កសិករ, ២- ការពិនិត្យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធស្រោចស្រព សម្រាប់វិស័យកសិកម្ម ក្នុងស្រុកខ្សាច់កណ្តាល, ៣- ការពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងកសិកម្មវៃឆ្លាតរបស់ធនាគារ ARDB ដោយបានពិនិត្យទៅលើការដាំដុះ និងថែទាំ ការដាំដុះបន្លែក្នុងផ្ទះសំណាញ់, ម្ទេសដៃនាង, ការចិញ្ចឹមត្រីក្នុងបែ និងការរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធស្រោចស្រពក្រោមដី​ និងនៅលើដំបូងរោងផ្ទះសំណាញ់ និង៤- ចូលរួមកម្មវិធី សង្ក្រាននៅវិទ្យាល័យ ហ៊ុន សែន ROTA ស្ថិតនៅក្នុងស្រុកខ្សាច់កណ្តាល​ ខេត្តកណ្តាល៕

To Top