ប្រសិនបើអ្នកបានចុះឈ្មោះ ក្នុងបញ្ជីសមាជិកបេឡាជាតិ សន្តិសុខសង្គម ឬហៅកាត់ ប.ស.ស. អ្នកនឹងទទួលបានរបបធានារ៉ាប់រង សន្តិសុខសង្គមដូចជា៖ របបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ របបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព របបសន្តិសុខសង្គម ផ្នែកប្រាក់សោធន (គ្រោងនឹងអនុវត្ត ក្នុងពេលខាងមុខឆាប់ៗនេះ) សម្រាប់សមាជិក ប.ស.ស. ជាស្រ្តីសម្រាលកូន នឹងទទួលបានសេវាដូចជា៖ ថ្លៃសម្រាល ថ្លៃថែទាំមុន និងក្រោយពេលសម្រាល ប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% នៃប្រាក់ឈ្នួលមធ្យម ជាប់ភាគទានប្រចាំថ្ងៃ ចំនួន ៩០ថ្ងៃ នៃការឈប់សម្រាក មុននិងក្រោយសម្រាលកូន (បានបង់ភាគទានមក ប.ស.ស. បានយ៉ាងតិច ៩ខែក្នុងអំឡុងពេល ១២ខែចុងក្រោយគិតមកដល់ខែសម្រាលកូន) ប្រាក់ឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាល លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត –
មូលនិធិសម្រាប់អាជីវកម្ម បែបឌីជីថលរបស់ក្រុមហ៊ុន Smart Axiata (SADIF) បានប្រកាសនៅថ្ងៃនេះ អំពីវិនិយោគ ចុងក្រោយបំផុតរបស់ខ្លួន ទៅក្នុងក្រុមហ៊ុន Banhji ដែលជាកម្មវិធីហិរញ្ញវត្ថុ សម្រាប់សហគ្រាសខ្នាតតូច និងមធ្យម និង ក្រុមហ៊ុន DRVR ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ទិន្នន័យវិភាគ យានយន្ដដឹកជញ្ចូន និងយានយន្តដឹកអ្នកដំណើរ។ វិនិយោគិនទាំងពីរ បានធ្វើឲ្យមូលនិធិ អាជីវកម្មរបស់ SADIF ពង្រីកខ្លួនជាមួយដៃគូ អាជីវកម្មឌីជីថល ឆ្នើមៗរហូតដល់ទៅ ១០ក្រុមហ៊ុន ដោយមានក្រុមហ៊ុនដូចជា៖ Morakot Technology ក្រុមហ៊ុន Joonaak Delivery ក្រុមហ៊ុន Nham24 ក្រុមហ៊ុនGoGames ក្រុមហ៊ុន Sala Tech ក្រុមហ៊ុន Okra Solar ក្រុមហ៊ុន Sousdey និងក្រុមហ៊ុន Agribuddy។ ទាក់ទងនឹងការបញ្ជូល ក្រុមហ៊ុនទាំង២នេះ លោក គឹម បូរ៉ា ដៃគូរបស់ក្រុមហ៊ុន Mekong Strategic Partners ជាក្រុមហ៊ុនវិនិយោគ ដែលគ្រប់គ្រងមូលនិធិ SADIF បានឲ្យដឹងថា៖ «ការវិនិយោគរបស់យើង ទៅលើក្រុមហ៊ុន Banhji និង ក្រុមហ៊ុន DRVR បង្ហាញពីសារៈសំខាន់នៃបច្ចេកវិទ្យា ដែលជួយឲ្យធ្វើការសម្រេចចិត្ត ត្រឹមត្រូវទាក់ទងក្នុងការប្រើប្រាស់ទិន្នន័យ។ កម្មវិធីហិរញ្ញវត្ថុ របស់ក្រុមហ៊ុន Banhji មានគោលបំណងកាត់បន្ថយ គម្លាតហិរញ្ញវត្ថុ ដែលសហគ្រាសខ្នាតតូច និងមធ្យមបានជួបប្រទះនៅកម្ពុជា ដោយបង្កើនភាពជឿជាក់ នៃរបាយការណ៍ហិរញ្ញវត្ថុ របស់ក្រុមហ៊ុន សហគ្រាសខ្នាតតូច និងមធ្យម។ កម្មវិធីInternet of Things និងកម្មវិធីវិភាគទិន្នន័យ របស់ក្រុមហ៊ុន DRVR មានគោលបំណងកាត់បន្ថយ ការចំណាយលើការគ្រប់គ្រង និងបង្ការ គ្រោះថ្នាក់លើដងផ្លូវ ចំពោះសេវាដឹកជញ្ចូនរបស់អតិថិជន។ ក្រុមហ៊ុន Banhji ៖កម្មវិធីហិរញ្ញវត្ថុ សម្រាប់ សហគ្រាសខ្នាតតូច និងមធ្យម Banhji គឺជាអាជីវកម្មបច្ចេកវិទ្យា ក្នុងហិរញ្ញវត្ថុទើបបង្កើតថ្មី ដែលទទួលបានពានរង្វាន់ ផ្នែកកម្មវិធីហិរញ្ញវត្ថុ និង ប្រតិ្តបតិ្តការដែលភ្ជាប់ ជាមួយអេកូឡូស៊ី នៃប្រព័ន្ធទូទាត់ នឹងហិរញ្ញវត្ថុ។ ជាមួយនឹងចក្ខុវិស័យ ដើម្បីក្លាយជាកម្មវិធីប្រតិ្តបត្តិការ ហិរញ្ញវត្ថុសម្រាប់ សហគ្រាសខ្នាតតូច និងមធ្យម ដំណោះស្រាយហិរញ្ញវត្ថុ របស់ក្រុមហ៊ុន Banhji អនុញ្ញាតដល់ក្រុមហ៊ុន សហគ្រាសខ្នាតតូច និងមធ្យម ធ្វើការសម្រេចចិត្តត្រឹមត្រូវ ក្នុងអាជីវកម្ម និងផ្តល់នូវភាពច្នៃប្រឌិតក្នុងការទទួលបាន សេវាកម្មហិរញ្ញវត្ថុ និងការផ្តល់ប្រតិ្តបតិ្តការ ហិរញ្ញប្បទានដើមទុន។ គិតត្រឹមខែធ្នូ ឆ្នាំ ២០២០ ក្រុមហ៊ុន Banhji ចុះឈ្មោះអ្នកប្រើប្រាស់ សហគ្រាសខ្នាតតូច និងមធ្យម ជាង ៤,០០០ នាក់ នៅក្នុងកម្មវិធីរបស់ខ្លួន។ ក្រុមហ៊ុន Banhji បានបង្កើតភាពជាដៃគូ យុទ្ធសាស្រ្តជាមួយស្ថាប័ន ហិរញ្ញវត្ថុក្នុងស្រុក និងក្រុមហ៊ុនផ្ដល់សេវាទូទាត់ រួមមាន ការជួយសម្រួល ដល់ប្រាក់កម្ចី មួយចំនួនដំបូង ដែលមិនចាំបាច់ មានអ្នកធានា ដោយប្រើទិន្នន័យ នៅក្នុងកម្មវិធីរបស់ខ្លួន។ លោក សឹុម ចាន់គីរីរត្ន សហស្ថាបនិក ក្រុមហ៊ុន Banhji បានឲ្យដឹងថា៖ «យើងបានបង្កើតក្រុមហ៊ុន Banhji ជាមួួយនឹងបេសកកម្មមួយ ដែលអនុញ្ញត សហគ្រាសខ្នាតតូច និងមធ្យម ចូលរួមក្នុងបរិយាបន្នហិរញ្ញវត្ថុ។ ក្នុងមូលនិធិ SADIF យើងបានស្វែងរកដៃគូ ដែលមិនត្រឹមតែចែករំលែកបេសកកម្ម និងគុណតម្លៃរបស់យើង ប៉ុណ្ណោះទេប៉ុន្តែថែមទាំង មានបទពិសោធន៍ ដើម្បីជួយពន្លឿនវឌ្ឍនភាពរបស់យើងផងដែរ ដូច្នេះយើងអាចជួយបន្ថែមទៀត ដល់អតិថិជននាពេលបច្ចុប្បន្ន និងអតិថិជនថ្មី។» លោក ថូម៉ាស់ ហ៊ុន (Thomas...
មហាជនជាច្រើន ប្រហែលជាបានស្គាល់រួចមកហើយ ពីយុវវជនខ្មែរមួយរូប គឺប្អូនប្រុសទ្រីច័ន្ទរាជ្យដែលប្អូន ទើបតែបានសាងភាពភ្ញាក់ផ្អើលខ្លាំង ដល់គណៈកម្មការនិងទស្សនិកជន ក្នុងកម្មវិធី តូច ខ្លឹម ខ្លាំង របស់ភីអិនអិន ដោយបង្ហាញសមត្ថភាពពិសេសរបស់ខ្លួន គឺការដឹងច្បាស់អំពី ថ្ងៃខែនិងឆ្នាំក្នុងប្រតិទិនតាំងពីឆ្នាំទីមួយ នៃអតីតកាល រហូតដល់រាប់លានឆ្នាំ នៃអនាគត។ សមត្ថភាពពិសេសរបស ច័ន្ទរាជ្យ បានធ្វើអោយគ្រប់គ្នា ចង់ដឹងថា តើហេតុអ្វីទើបប្អូនអាចចងចាំ...
ភ្នំពេញ ឧកញ៉ា សូវ សច្ចៈសម្បត្តិ ប្រធានក្រុមហ៊ុន សច្ចៈ ប្រូផឺធី និងលោកជំទាវ ព្រមទាំងបុគ្គលិកទាំងអស់ គោរពជូនពរសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសដ៏ឧត្តុឧត្តម នៃពិធីចម្រើនជន្មាយុ គម្រប់៦៦ ឈានចូល៦៧ឆ្នាំ ។ សូមទទួលបាន នូវពលានុភាពខ្លាំងក្លា...
និយតករទូរគមនាគមន៍ របស់ស៊ុយអែត(PTS)ថ្មីៗ នេះបានបដិសេធ ប្រតិបត្តិករទាំងឡាយណា របស់ប្រទេសនេះ ពីការប្រើប្រាស់ឧបករណ៍ Huawei នៅក្នុងបណ្តាញ5G របស់ពួកគេ ដោយគ្រាន់តែបញ្ជាក់ ពីសកម្មភាពដោយនិយាយថា អ្នកលក់ណាមួយ ដែលមានមូលដ្ឋាន នៅក្នុងប្រទេសចិន ហ្នឹងបង្កការគំរាមកំហែង ដោយស្វ័យប្រវត្តិ ដល់សន្តិសុខជាតិស៊ុយអែត ។ លោក Jiang Xisheng គឺជាអគ្គលេខាធិការ...
ភ្នំពេញ៖ ក្រោយពីទទួលដំណឹង ពីនគរបាលប៉ុស្តិ៍មូលដ្ឋាន ថាមាន ក្មេងប្រុសម្នាក់ ឈ្មោះ សឹង ប៊ុនលាភ អាយុ ១០ឆ្នាំ សព្វថ្ងៃរស់នៅជាមួយ យាយ តា ក្នុងភាពក្រីក្រ ក្នុងសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ មានជំងឺរាគរោះ ចុកពោះ ធ្ងន់ធ្ងរ ដែលត្រូវការ សង្គ្រោះព្យាបាលបន្ទាន់នោះ...
បរទេស៖ អតីតនាយកមជ្ឈមណ្ឌល គ្រប់គ្រងជំងឺ ទីក្រុងហាណូយ ហៅកាត់ថា CDC ប្រទេសវៀតណាម នឹងត្រូវជាប់ពន្ធនាគារ ១០ឆ្នាំ ពីបទធ្វើផែនការ បោកប្រាស់ (បំបោងទឹកលុយ) ទិញឧបករណ៍ ធ្វើតេស្តរកមេរោគកូវីដ១៩ ទៅដល់ ៣ដង ពីតម្លៃដើម។ យោងសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ...
បរទេស៖ រដ្ឋាភិបាលប៉េរូ បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ថា ប្រទេសប៉េរូបានផ្អាកការសាកល្បង វ៉ាក់សាំងការពារវីរុសកូវីដ១៩ របស់ក្រុមហ៊ុនចិន Sinopharm ដោយសារតែព្រឹត្តិការណ៍ ដ៏ធ្ងន់ធ្ងរមួយ ដែលបានកើតឡើង ជាមួយអ្នកស្ម័គ្រចិត្តម្នាក់ សម្រាប់ការសិក្សានេះ។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមក្រសួងសុខាភិបាលបេរ៉ូថា ព្រឹត្តិការណ៍ប៉ះពាល់នេះ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់អះអាង ពីរការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាសធាតុ ដោយមានវិធានការ យុទ្ធសាស្រ្តច្បាស់លាស់ និងប្រកបដោយប្រសិទ្ធភាព បើទោះបីជាកម្ពុជា មានចំណែកតិចតួច ក្នុងការបញ្ចេញឧស្ម័ន ផ្ទះកញ្ចក់សកលក្តី។ ក្នុងកិច្ចប្រជុំកំពូល ស្តីពីការប្តេជ្ញាចិត្ត ពាក់ព័ន្ធនឹងអាកាសធាតុ» តាមរយៈប្រព័ន្ធវីដេអូ នាថ្ងៃទី ១២ ខែធ្នូឆ្នាំ២០២០ សម្ដេចតេជោ មានប្រសាសន៍ថា ការ ប្រែប្រួលអាកាសធាតុ មានប្រទេសជាច្រើន បានទទួលរង នូវផលប៉ះពាល់ដោយផ្ទាល់ រួមទាំងកម្ពុជា ដែលទើបតែរងនូវ ផលប៉ះពាល់ដោយ ទឹកជំនន់នាពេលថ្មីៗនេះ។ សម្ដេចតេជោបន្តថា ទោះបីជាកម្ពុជា ចូលរួមចំណែកតិចតួច ក្នុងការបញ្ចេញឧស្ម័ន ផ្ទះកញ្ចក់សកលក្ដី ក៏កម្ពុជា នៅតែមានការប្ដេជ្ញាចិត្តខ្ពស់ អាស្រ័យតាមធនធាន និងសមត្ថភាពចូលរួម ដោះស្រាយនូវបញ្ហានេះ។ សម្ដេចតេជោ លើកឡើងថា ក្នុងរបាយការណ៍ បច្ចុប្បន្នភាព ស្ដីពីការចូលរួម ចំណែករបស់ជាតិ ដើម្បីដោះ ស្រាយការប្រែប្រួលអាកាសធាតុ ដែលកម្ពុជាត្រៀម ដាក់ជូនទៅលេខាធិការដ្ឋាន អនុសញ្ញាអង្គការសហ ប្រជាតិ ស្ដីពីការប្រែប្រួលអាកាសធាតុ នាដំណាច់ឆ្នាំនេះ កម្ពុជាបានបញ្ចូលនូវគោលដៅ ថ្មីច្បាស់លាស់ ពាក់ព័ន្ធនឹងការកាត់បន្ថយការបញ្ចេញឧស្ម័ន ប្រមាណ ៣៨,៩លានតោន សមមូលឧស្ម័នកាបូនិក រួមបញ្ចូលទាំងក្នុង វិស័យព្រៃឈើ វិស័យសំណល់ និងកសិកម្ម ឬស្មើនិង១៨ភាគរយ ធៀបទៅនិងសេណារីយ៉ូតាមទម្លាប់ធម្មតា នៅឆ្នាំ២០៣០។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី គូសបញ្ជាក់ទៀតថា ការប្រែប្រួលអាកាសធាតុ ជាបាតុភូតប្រទាក់ក្រឡាគ្នា ដែលត្រូវដោះស្រាយ តាមមធ្យោបាយជាកញ្ចប់ គ្រប់ជ្រុងជ្រោយ ទាំងលើទិដ្ឋភាពសង្គម សេដ្ឋកិច្ច និងបរិស្ថាន។ សម្ដេចតេជោ បានថ្លែងសង្កត់ធ្ងន់ថា កម្ពុជាបានប្ដេជ្ញា រៀបចំយុទ្ធសាស្ត្ររយៈពេលវែង ដើម្បីសម្រេចបាននូវអព្យាក្រិត្យ ភាពកាបូនដែលការរៀបចំនេះ នឹងប្រព្រឹត្តទៅនៅឆ្នាំ២០២១។ ដើម្បីឲ្យការអនុវត្តយុទ្ធសាស្ត្រ រយៈពេលវែងនេះ ទទួលបានជោគជ័យ កម្ពុជាអំពាវនាវ ឲ្យប្រទេសអភិវឌ្ឍន៍ ទាំងអស់បំពេញ បានពេញលេញ នូវការព្វកិច្ចដែលបានសន្យា ទាំងគារគាំទ្រផ្នែកហិរញ្ញវត្ថុ និងការផ្ទេរបច្ចេកវិទ្យា។ គួរបញ្ជាក់ដែរថា «កិច្ចប្រជុំកំពូលស្តីពីការប្តេជ្ញាចិត្ត ពាក់ព័ន្ធនឹងអាកាសធាតុ» រៀបចំឡើង ដើម្បីប្រារព្ធខួបលើកទី៥ នៃកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ។ កិច្ចប្រជុំកំពូលនេះ បានផ្តល់ជាវេទិកា មួយសម្រាប់ភាគីនានា នៃអនុសញ្ញាក្របខ័ណ្ឌអង្គការ សហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តថ្មី ប្រកបដោយមហិច្ឆតា ដែលទាក់ទងនឹង ទី១. ការប្តេជ្ញាចិត្តថ្មី និងបន្ថែមទៀត នៃការចូលរួម របស់ប្រទេសនីមួយៗ។ ទី២.យុទ្ធសាស្រ្តរយៈពេលវែង ក្នុងការដាក់ចេញទិសដៅ ទៅរកការបំភាយឧស្ម័ន រហូតដល់កម្រិតសូន្យ។ ទី៣. ការប្តេជ្ញាចិត្ត ផ្នែកហិរញ្ញវត្ថុពាក់ព័ន្ធ នឹងអាកាសធាតុ និង ទី៤. ផែនការបញ្ចូល ការប្តេជ្ញាចិត្ត ទៅក្នុងការដាក់ចេញ គោលនយោបាយនានា៕ ស.សំណាង https://www.facebook.com/dapnewsfb/videos/1050302292138851/
បរទេស៖ ក្រសួងការបរទេសរុស្ស៊ី បាននិយាយនៅថ្ងៃសៅរ៍នេះថា ទណ្ឌកម្មអង់គ្លេសជុំថ្មីមួយ លើជនជាតិរុស្ស៊ី ជុំវិញបញ្ហារំលោភបំពានសិទ្ធិមនុស្ស ដែលគេចោទប្រកាន់ ក្នុងសាធារណរដ្ឋឆេនយ៉ា គឺមិនសមហេតុផល ហើយទីក្រុងមូស្គូអាចនឹងធ្វើការសងសឹកវិញ។ ក្រសួង បាននិយាយប្រាប់ទៀតថា “ដំណើរការចោទប្រកាន់ ដោយនយោបាយ ដោយឥតសង្ស័យនេះ នឹងបង្កឲ្យមានឥទ្ធិពលអវិជ្ជមាន លើចំណងមិត្តភាពរវាង ប្រទេសរបស់រុស្ស៊ីនិងអង់គ្លេស” ហើយលោកបាន និយាយបន្ថែមទៀតថា ប្រទេសរុស្សីរក្សាសិទ្ធិចាត់វិធានការ តបវិញយ៉ាងសមស្រប។ គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសអង់គ្លេសបាននិយាយថា ខ្លួននឹងដាក់ទណ្ឌកម្ម លើជនជាតិរុស្ស៊ី ចំនួន១១រូប ដែលរួមបញ្ចូលទាំង ឥស្សរជន សន្តិសុខនិងមន្ត្រីនានា ពីប្រទេសរុស្ស៊ី ប្រទេសវេណេស៊ុយអេឡា ប៉ាគីស្ថាន និងហ្គាំប៊ី ជាទង្វើមួយស្របតាម សហរដ្ឋអាមេរិក ស្តីពីការរំលោភបំពាន សិទ្ធិមនុស្ស៕