ភ្នំពេញ-ថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២០៖ ក្រុមហ៊ុនសែលកាត មានមោទនភាព ដោយប្រកាស នូវកិច្ចសហការ ជាដៃគូជាមួយអង្គការ Terre des HommesNetherlands (TdH-NL) ើម្បីដាក់ឱ្យដំណើរការ នូវយុទ្ធនាការថ្មី “គាំពារសុវត្ថិកុមារ ដើម្បីអនាគត” នៅក្នុងខេត្តសៀមរាប កាលពីថ្ងៃសៅរ៍កន្លងទៅថ្មីៗនេះ (២៤ តុលា)។ យុទ្ធនាការនេះ ត្រូវបានបើកសម្ភោធ ដាក់ឱ្យដំណើរការ នៅក្នុងសន្និសិទសារព័ត៌មាន រួមគ្នាមួយ ដែលធ្វើឡើង នៅឯសណ្ឋាគារសៀមរាប...
ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំគណៈប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធ ឧបាសក ហេង ឃាង ត្រូវជាឪពុកបង្កើត របស់លោក ហេង សួរ ជារដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានទទួលមរណភាព នាថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១០ និង១៨នាទីយប់ ក្នុងជន្មាយុ៧៦ឆ្នាំ ដោយជរាពាធ។ ជាមួយនឹងទុក្ខដ៏ក្រៀមក្រំនេះ លោក អគ្គនាយក ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃ ប.ស.ស. ទាំងអស់ បានសម្តែងនូវ សមានទុក្ខសោកស្តាយ អាឡោះអាល័យក្រៃលែង និងចូលរួមរំលែក នូវមរណទុក្ខ ជាមួយលោក ហេង សួរ និងលោកស្រី រួមទាំងក្រុមគ្រួសារ បងប្អូនកូនចៅទាំងអស់ ចំពោះការបាត់បង់ នូវឪពុកបង្កើត ឪពុកក្មេក និងជីតា ជាទីគោរពស្រលាញ់ របស់ក្រុមគ្រួសារ ដែលបានចិញ្ចឹម បីបាច់ថែរក្សា អប់រំទូន្មានកូនចៅ ប្រកបដោយ ព្រហ្មវិហារធម៌ ដោយសោកស្តាយជាទីបំផុត ។ លោកអគ្គនាយក ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃ ប.ស.ស. បានឧទ្ទិសបួងសួង ដល់ដួងវិញ្ញាណក្ខន្ធ ឧបាសក ហេង ឃាងបានចាប់បដិសន្ធិ ក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕
ផ្សារទំនើប ជីប ម៉ុង រកឃើញអ្នកឈ្នះរង្វាន់ធំ ម៉ូតូ និងទូរទស្សន៍ ទាំង២២រូបហើយ ក្នុងឱកាសអបអរ គម្រប់ខួប២ឆ្នាំរបស់ខ្លួន ក្នុងខែកញ្ញាកន្លទៅនេះ។ កម្មវិធីប្រគល់រង្វាន់ធំ ជូនអ្នកឈ្នះនេះ បានប្រព្រឹត្តទៅកាលពី ថ្ងៃទី២៥ តុលា កន្លងទៅនេះ ក្នុងកម្មវិធី «សិល្បៈស្រុកយើង» នៅ ជីបម៉ុង ណូរ៉ូ ម៉ល។ លោក Laurent Hamelet នាយកផ្នែក Supermarket និងExpress នៃក្រុមហ៊ុន ជីប ម៉ុង រីថែល បានបញ្ជាក់ថា៖ «ផ្សារទំនើប ជីបម៉ុង តែងតែមានការ ផ្តល់ជូនពិសេសលើទំនិញ យ៉ាងសម្បូរបែប ដែលមានគុណភាពខ្ពស់ និងរង្វាន់ លើកទឹកចិត្តជាច្រើន ដល់អតិថិជន ដែលតែងតែគាំទ្រទិញទំនិញ នៅផ្សារទំនើប ជីប ម៉ុង និង ជីប ម៉ុង Express របស់យើង»។ ផ្សារទំនើប ជីប ម៉ុង មានលក់ផលិតផល យ៉ាងសម្បូរបែប រួមមាន គ្រឿងឧបភោគបរិភោគ របស់របរប្រើប្រាស់ ប្រចាំថ្ងៃ ភេសជ្ជៈរួម ទាំងផលិតផល ក្នុងស្រុកដូចជា ត្រី សាច់ ផ្លែឈើ បន្លែស្រស់ៗ និងផលិតផល ជាច្រើនទៀត ដែលធានាគុណភាពខ្ពស់ ការវេចខ្ចប់ស្តង់ដារ ប្រកបដោយអនាម័យខ្ពស់។ ចំណែកការដើរទិញទំនិញ គឺប្រកបដោយផាសុកភាពផងដែរ។ គួរបញ្ជាក់ថា ផ្សារទំនើប ជីប ម៉ុង និង ជីប ម៉ុង Express មាន ចំនួន ៧ទីតាំងគឺ នៅតាមបណ្តោយមហាវិថីព្រះមុន្នីវង្ស, អ៊ីឌិនហ្គាឌិន, ជីប ម៉ុង ណូរ៉ូ ម៉ល រួមទាំង ជីប ម៉ុង Express បឹងសាឡាង, ជីប ម៉ុង Express បាក់ទូក សេនធើ, ជីប ម៉ុង Express លែនម៉ាក ២៧១និង ជីប ម៉ុង Express ៤៨៤ នៅបឹងត្របែក៕
ភ្នំពេញ៖ ដោយសារតែគ្រោះ ដោយជំនន់ទឹកភ្លៀង នៅតែបន្តហានិភ័យ ដែលបណ្តាលមកពីភ្លៀងធ្លាក់ និងឥទិ្ធពល នៃព្យុះពីប្រទេសជិតខាង ក្រុមការងារផលិកកម្ម បានផ្តូចផ្តើមកម្មវិធី ចែកអំណោយសប្បុរសជន និងបានចុះទៅសួរសុខទុក្ខ បរិច្ចាគជាស្បៀង ដល់ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះ និងក្រីក្រខ្លាំង ចំនួន១១០គ្រួសារ នៅតំបន់ព្រែកតាគង់៣ និងព្រែកតាគង់រុងរឿង ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រុមការងារផលិតកម្ម មានអ្នកដឹកនាំ ផលិករ អ្នកនិពន្ធ និងតួសម្តែង ក្នុងខ្សែភាពយន្ត ភាគស៊ើបអង្កេតពិសេស រឿងឧក្រិដ្ឋជន«Usual...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយក ក្រុមហ៊ុន G.T.V.C បាននាំយកអំណោយ គ្រឿងឧបភោគ បរិភោគ និងថវិកា ទៅជូនលោតា លោកយាយ អ៊ុ ពូ មីង ជាគ្រួសារក្រីក្រ ដែលរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង ស្ថិតនៅ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង...
ភ្នំពេញ៖ តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះថា អ្នកឧកញ៉ា គិត ម៉េង និងលោកស្រី បានឧបត្ថម្ភអង្ករ ចំនួន១០០តោន សម្រាប់ចែកជូនបន្ត ដល់ជនរងគ្រោះ និងងាយរងគ្រោះ ដោយជំនន់ទឹកភ្លៀង ។ សម្រាប់ ការចូលរួមឧបត្ថម្ភ អង្ករនាឱកាសនេះ រដ្ឋបាលរាជធានីភ្នំពេញ ដែលមានលោក ឃួង...
ដើម្បីអបអរ ព្រះរាជពិធីបុណ្យអ៊ុំទូក និងជាការថ្លែងអំណរគុណ ដល់អតិថិជន ដែលតែងតែគាំទ្រ ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ អស់រយៈពេលជាង ២៧ឆ្នាំមកនេះ ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ បានបើកយុទ្ធនាការ ប្រូម៉ូសិនពិសេស លក់លាងឃ្លាំង ដែលមានការបញ្ចុះតម្លៃ ការថែមជូនកាដូពិសេសៗ និងឱកាសឈ្នះរង្វាន់រថយន្ត Ford Ecosports 2020 អមជាមួយនឹងរង្វាន់ម៉ូតូ និងរង្វាន់ផ្សេងៗ ជាច្រើនទៀត។ រាល់ការចំណាយទឹកប្រាក់150$...
ភ្នំពេញ៖ ធនាគារ អេស៊ីលីដា ក្រោមកិច្ចសហការជាមួយ គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក) និងផ្សារមូលបត្រកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ បានរៀបចំ វគ្គបណ្តុះបណ្តាលវិនិយោគិន ក្នុងវិស័យមូលបត្រ ស្តីពី ឱកាសចំណេញក្នុងការ វិនិយោគលើមូលបត្រ ដើម្បីចែករំលែកបទពិសោធន៏ និងផ្តល់ជាចំណេះដឹងពាក់ព័ន្ធ នឹងយុទ្ធសាស្ត្រជួញដូរមូលបត្រ ជូនដល់វិនិយោគិន និងសាធារណជន ។...
ចុះឈ្មោះកម្មករ ឬបុគ្គលិករបស់អ្នកចូលជា សមាជិក ប.ស.ស. នោះពួកគេទាំងអស់ នឹងទទួលបាន អត្ថប្រយោជន៍ដូចជា៖(១) ធានារ៉ាប់រងនៅពេលមានជំងឺ មានផ្ទៃពោះ និងគ្រោះថ្នាក់ផ្សេងៗ(២) ធានារ៉ាប់រងលើគ្រោះថ្នាក់ការងារ(៣) អត្ថប្រយោជន៍ របបសន្តិសុខសង្គមផ្សេងៗ ជាច្រើនទៀត ➤ ដើម្បីចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យកម្មករ ឬបុគ្គលិករបស់អ្នក សូមអញ្ជើញមកកាន់ ការិយាល័យ ប.ស.ស....
គ្រប់សមាជិក ប.ស.ស. ជាស្ត្រីសម្រាលកូនទាំងក្នុង និងក្រៅប្រ័ពន្ធ មានសិទ្ធិទទួលបាន ប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាល ត្រូវអនុវត្ត តាមសេចក្តីណែនាំ ខាងក្រោម៖ ➤ ទី១. កម្មករនិយោជិតជាស្រ្តី ត្រូវអញ្ជើញមកបំពេញបែបបទនៅទីស្នាក់ការ ប.ស.ស. ក្នុងរាជធានី ខេត្ត ក្នុងកំលុងពេលយ៉ាងយូរ ៣ខែ មុនសម្រាលកូន។➤ ទី២. សាមីខ្លួនត្រូវភ្ជាប់មកជាមួយនូវ...