ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាពេលថ្មីៗនេះ បានបញ្ចេញសៀវភៅថ្មី មានចំណងជើងថា “កម្ពុជា ក្នុងយុទ្ធសាស្ត្រមហាអំណាច” ដែលអាចឲ្យអ្នកអានបានស្វែងយល់ អំពីប្រទេសកម្ពុជា ក្នុងភូមិសាស្ត្រនយោបាយ មហាអំណាចពិពភលោក ។ ជាការពិតណាស់ ដើម្បីស្វែងយល់អំពីការវិវត្តរបស់ពិភពលោកគេត្រូវសិក្សាស្រាវជ្រាវ អំពីប្រវត្តិសាស្ត្រពិភពលោក ប្រវត្តិប្រទេសនីមួយៗ...
បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយកាលពីថ្ងៃសៅរ៍ថា ការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការប្រគល់គ្រាប់បែកចង្កោម ទៅទីក្រុងគៀវ គឺបង្ហាញតែថា អ៊ុយក្រែន និងក្រុមអ្នកគាំទ្រលោកខាងលិចគឺ “គ្មានអំណាចអ្វី” ក្នុងការផ្លាស់ប្តូរស្ថានភាពនៅជួរមុខនោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោកស្រីបានកត់សម្គាល់ នៅក្នុងសេចក្តីថ្លែងការណ៍មួយ...
បរទេស៖ កាសែត Telegraph បានរាយការណ៍កាលពីថ្ងៃសៅរ៍ ដោយដកស្រង់សម្តីមន្ត្រីអង្គការណាតូថា ប្រទេសអាល្លឺម៉ង់ មានជំហរប្រឆាំង នឹងការផ្តល់ផែនទីបង្ហាញផ្លូវច្បាស់លាស់ ដល់ទីក្រុងគៀវ ឬការធានាជាក់ស្តែងនៃការចូលរួម ជាមួយប្លុកយោធាលោកខាងលិច នៅឯកិច្ចប្រជុំកំពូលនាពេលខាងមុខ នៅក្នុងប្រទេសលីទុយអានី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រភពមិនបញ្ចេញឈ្មោះមួយ នៅក្នុងប្លុកយោធាណាតូ បានប្រាប់កាសែតអង់គ្លេសថា...
ភ្នំពេញ៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានខណ្ឌព្រែកព្នៅ និងលោកស្រី នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានធ្វើពិធីជួបជុំនិងដង្ហែក្បួនយុទ្ឋនាការ ឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ លើកទី២ នៅមុខបុរីភូមិសំរោង ផ្លូវជាតិលេខ៥ ភូមិគ្រួស...
ភ្នំពេញ៖ ជុំវិញបញ្ហាសង្គ្រាមរវាង រុស្ស៊ី-អ៊ុយក្រែន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់ប្រធានាធិបតីអាមេរិក និងប្រធានាធិបតីអ៊ុយក្រែន កុំប្រើប្រាស់គ្រាប់បែកចង្កោមក្នុងសង្រ្គាមនេះ ព្រោះអ្នករងគ្រោះពិតប្រាកដ គឺប្រជាជន។ តាមរយ:សារតេឡេក្រាមនាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ប៉ុន្មានថ្ងៃមកនេះមានការផ្សាយព័ត៌មានយ៉ាងច្រើនថា សហរដ្ឋអាមេរិក នឹងផ្តល់គ្រាប់បែកចង្កោមឲ្យទៅអ៊ុយក្រែន...
បរទេស៖ ទិន្នន័យដែលចេញផ្សាយ ដោយការិយាល័យជំរឿនផ្នែកទំនិញអាមេរិក បានបង្ហាញនៅថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក បានបង្កើនការនាំចូលទំនិញពីប្រទេសរុស្ស៊ី បើទោះបីជាមានទណ្ឌកម្មសេដ្ឋកិច្ចជាច្រើន លើប្រទេសនេះក៏ដោយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងខែឧសភា បរិមាណនៃផលិតផលដែលបាននាំចូលពីប្រទេសរុស្ស៊ី ដែលត្រូវបានដាក់ទណ្ឌកម្ម បានកើនឡើង និងមានចំនួន ៥០៤ លានដុល្លារ, នេះបើយោងតាមរបាយការណ៍។...
កំពង់ចាម ៖ លោក មួន វាសនា ទីប្រឹក្សាសម្ដេចពញាចក្រី ហេង សំរិន និងជាសាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកំពង់ចាម បានណែនាំបំផុសឲ្យបុគ្គលិក លោកគ្រូ អ្នកគ្រូ និងនិស្សិតទាំងអស់ ស្រឡាញ់ និងដាំដើមឈើ ឲ្យបានច្រើនក្នុងសហគមន៍របស់ខ្លួន ដើម្បីទទួលនូវអត្ថប្រយោជន៍ជាច្រើន សម្រាប់សង្គមគ្រួសារ និងប្រទេសជាតិ។ លោក...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានអំពាវនាវដល់សមភាគីចិន គឺលោក ស៊ី ជិនពីង ឱ្យ “ប្រុងប្រយ័ត្ន” បន្ទាប់ពីលោក ស៊ី បានទៅបំពេញទស្សនកិច្ចនៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ីនកាលពីខែមីនា មេដឹកនាំអាមេរិកបានប្រាប់ CNN ។ នៅក្នុងការដកស្រង់ចេញពីបទសម្ភាសន៍ដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ លោក បៃដិន បាននិយាយថា លោកបានបញ្ជាក់ពីអ្វីដែលលោកហៅថា...
បរទេស៖ប្រធានាធិបតីតួគីលោក Recep Tayyip Erdogan កាលពីថ្ងៃសៅរ៍ម្សិលមិញនេះបានលើកឡើងថា សាជាថ្មីអំពីជំហរបស់ប្រទេសតួគី ចំពោះជម្លោះរវាងអ៊ុយក្រែន និងរុស្សីថានឹងនៅតែស្មើភាពនិងតុល្យភាពដូចពីមុន។ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានសរសេរថាប្រទេសតួគី នឹងបន្តពង្រឹងចំណងទំនាក់ទំនង ជាមួយនឹងប្រទេសទាំងពីរ ជាធម្មតាទោះបីជាជម្លោះ នៅមិនទាន់បានធូរស្រាលក្តី។ លោក Erdogan បានថ្លែងបែបនេះថា៖ខណៈពេលយើងកំពុងពង្រឹងទំនាក់ទំនងរបស់យើង ជាមួយអ៊ុយក្រែន ប៉ុន្តែយើងមិនបានអនុញ្ញាតឱ្យទំនាក់ទំនងរបស់យើង ជាមួយសហព័ន្ធរុស្ស៊ីកាន់តែយ៉ាប់យ៉ឺននោះទេ។ ថ្លែងអំពីឥទ្ធិពលអវិជ្ជមាននៃជម្លោះ លើសេដ្ឋកិច្ចប្រទេសតួគីនោះ...
ភ្នំពេញ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានយាងជួបជុំសមាជិក-សមាជិកាបក្ស ជាង២០០០នាក់ នៅស្នាក់ការគណបក្សខេត្តបាត់ដំបង ដើម្បីដង្ហែក្បួនឃោសនា រកសំឡេងឆ្នោត នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។