ព័ត៌មានជាតិ

លោកស្រី ទុយ សិរីរតនៈ នេត្រ ភក្រ្តា នាំយកបច្ច័យ ៥លានរៀល និង៣.៣៧០ដុល្លារ ចូលបុណ្យផ្កាសាមគ្គី​ កសាងសាលាកុមារអូទីស្សឹម នៃអង្គការHHC

រូបថត៖ ខឹម សុវណ្ណារ៉ា

ភ្នំពេញ៖ លោកស្រី ទុយ សិរីរតនៈ នេត្រ ភក្រ្តា ប្រធានកិត្តិយស សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន រួមនិងលោកស្រីជាថ្នាក់ដឹកនាំ អញ្ជើញនាំយកបច្ច័យបុណ្យចំនួន ៥លានរៀល និង ៣.៣៧០ដុល្លារអាមេរិក ដែលបានមកពីសទ្ធាជ្រះថ្លា ចូលរួមរបស់ លោក លោកស្រី នៅក្រសួងព័ត៌មាន ទៅចូលបុណ្យផ្កាសាមគ្គី ដើម្បីកសាងសាលាកុមារអូទីស្សឹម នៃអង្គការHHC ដែលតំណាងដោយលោក ចាន់ សារិន នាយកវិទ្យាល័យអប់រំពិសេស ក្រុងតាខ្មៅ និងជាប្រធានអង្គការHHC នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ខេត្តកណ្ដាល។

To Top