ភ្នំពេញ៖ លោក ឈិន រតនា ព្រមទាំងគ្រួសារ រួមទាំងសមាជិកសមាជិកា អង្គការចាត់តាំងយុវជន ប្រចាំទីក្រុងរ៉ិនតុន រដ្ឋវ៉ាស៊ីនតោន និងលោកស្រី Dana Ralph អភិបាលក្រុង Kent បានសម្តែងការអបអរសាទរ និងគោរពជូនពរ ជូនចំពោះ កិត្តិទេសាភិបាលបណ្ឌិតហ៊ុន ម៉ាណែត ដែលត្រូវបាន ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហប្ញទ័យត្រាស់បង្គាប់តែងតាំងជា នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា យោងតាមសាលិខិត របស់លោក ឈិន រតនា មានខ្លឹមសារថា សូមបួងសួងដល់វត្ថុស័ក្កិសិទ្ធិក្នុងលោក ប្រសិទ្ធិពរជ័យ សិរីមង្គលវិបុលសុខ មហាបសើរ ជូនចំពោះ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជាក្នុងនាមខ្ញុំបាទផ្ទាល់ ពិតជាមានសេចក្តីរំភើបជាអនេក និងសូមអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត ជូនចំពោះ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបាន ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាសព្វព្រះរាជហប្ញទ័យ ត្រាស់បង្គាប់តែងតាំងជា នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ ឆ្លៀតក្នុងឱកាសដ៏មហាប្រសើរ វិសេសវិសាលនេះ នាងខ្ញុំសូមលើកហត្ថប្រណមបួងសួង ដល់គុណបុណ្យ ព្រះរតនត្រ័យ ព្រមទាំងវត្ថុស័ក្កិសិទ្ធិក្នុងលោក សូមជួយតាមថែរក្សា ការពារ និងប្រោះព្រំប្រទានពរជ័យ បវរសួស្តី សិរិមង្គល និងវិបុលសុខគ្រប់ប្រការជូនចំពោះឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និង លោកជំទាវ ព្រមទាំងបុត្រា បុត្រី សូមប្រកបដោយ ពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ សូមគោរពជូនពរអំពី ខ្ញុំបាទ ឈិន រតនា ព្រមទាំងគ្រួសារ រួមទាំងសមាជិកសមាជិកា អង្គការចាត់តាំងយុវជន ប្រចាំទីក្រុងរ៉ិនតុន រដ្ឋវ៉ាស៊ីនតោន ៕
ភ្នំពេញ៖ ក្រោយពេលដែលរាជរដ្ឋាភិបាលអណត្តិថ្មី បានប្រកាសជាផ្លូវការ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ នេះ លោក ម៉េង ហុង អគ្គនាយក ប.ស.ស. ស្តីទីបានចុះជួបសំណេះសំណាលជាមួយបងប្អូនសមាជិកប.ស.ស. ជាស្រ្តីមានផ្ទៃពោះ និងអ្នកសម្រាលកូនរួច ដែលមកស្នើសុំប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល ក៏ដូចជាប្រាក់បំណាច់មាតុភាព នៅស្នាក់ការកណ្តាល ប.ស.ស. ស្ថិតនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ។ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនសមាជិក ប.ស.ស. ខាងលើ លោក ម៉េង ហុង បានបង្ហាញពីភាពស្និទ្ធស្នាលយ៉ាងរាក់ទាក់ ប្រកបដោយភាពកក់ក្តៅជាមួយបងប្អូនជាសមាជិក ប.ស.ស. ពិសេសស្រ្តីមានផ្ទៃពោះ និងអ្នកដែលបានសម្រាលកូនរួច ព្រមទាំងបានសួរសុខទុក្ខ និងណែនាំអំពីនីតិវិធី និងគោលការណ៍នានាមួយចំនួន ក្នុងការទទួលបានប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាល និងអត្ថប្រយោជន៍ របបសន្តិសុខសង្គមផ្សេងៗជាច្រើនទៀត ដើម្បីផ្តល់ភាពងាយស្រួល ជូនបងប្អូនក្នុងការទទួលសេវាបានលឿន។ ជាមួយគ្នានេះ បងប្អូនសមាជិក ប.ស.ស. ជាស្រ្តីមានផ្ទៃពោះ ដែលមកទទួលសេវានៅ ប.ស.ស. បានបង្ហាញពីភាពកក់ក្តៅ និងសប្បាយរីករាយយ៉ាងខ្លាំង ដែលទទួលបានការយកចិត្តទុកដាក់ពី ប.ស.ស. ដោយបានផ្តល់កន្លែងរង់ចាំប្រកបដោយផាសុខភាពមានកន្លែងសម្រាប់អ្នកមានផ្ទៃពោះ អង្គុយត្រឹមត្រូវ ដែលបង្កភាពល្អប្រសើរ និងងាយស្រួលក្នុងការទទួលសេវា។ គួរបញ្ជាក់ឱ្យដឹងផងដែរថា គិតចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីរាជរដ្ឋាភិបាល បានសម្រេចប្រកាសដាក់ចេញនូវគោលនយោបាយ ផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម ជូនដល់ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ រហូតមកដល់ថ្ងៃទី២៥ ខែសីហាឆ្នាំ២០២៣ នេះ មានបងប្អូនសមាជិក ប.ស.ស. ជាស្រ្តីមានផ្ទៃពោះ និងអ្នកបានសម្រាលកូនរួចសរុបប្រមាណជាង ១០ ៥៤៤ករណីបានមកដាក់ឯកសាស្នើសុំប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាល ដែលសរុបជាថវិកាប្រមាណជាង ២ពាន់ ៦៣៤លាន ៣២ម៉ឺនរៀល ដែលក្នុងនោះអ្នកមកដាក់ឯកសាស្នើសុំ ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលពិនិត្យផ្ទៃពោះមុន និងក្រោយសម្រាល និងកូនចាក់វ៉ាក់សាំងមានចំនួន ៦ ៧២៤ករណី សរុបជាថវិកាប្រមាណជា ៥៣៧លាន ៩២ម៉ឺនរៀល។ តាមរយៈការផ្តល់ជូននូវប្រាក់ឧបត្ថម្ភ រួមទាំងអត្ថប្រយោជន៍ជាច្រើនខាងលើនេះ គឺសរបញ្ជាក់ឱ្យឃើញថា រាជរដ្ឋាភិបាល បានផ្តល់ការគាំពារ និងយកចិត្តទុកដាក់កាន់តែខ្ពស់ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត តាមរយៈគោលនយោបាយ ដែលបានដាក់ចេញថ្មីៗជាបន្តបន្ទាប់៕
ភ្នំពេញ៖ គ្រាន់តែបង្ហាញទេពកោសល្យ និងសមត្ថភាពខ្លួនឯងសោះ ក៏មានឱកាសឈ្នះរង្វាន់ធំៗជាច្រើន ពីភេសជ្ជៈ EXPREZ ដែរ! ឥលូវនេះភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី មានការប្រកួតថតវីឌីអូលើ TikTok ដើម្បីមានឱកាសឈ្នះរង្វាន់ដ៏សន្ធឹកសន្ធាប់រួមមាន៖ ខ្សែកពេជ្រតម្លៃរាប់ពាន់ដុល្លារ, ទូរសព្ទ iPhone 14 Pro Max, iPad M2, លុយសុទ្ធចំនួន ៣០០ដុល្លារ និង ២០០ដុល្លារបូករួមទាំងការស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយបួន ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ។ ឈ្នះរង្វាន់ខាងលើនេះ ដោយងាយៗគ្រាន់តែថតវីឌីអូចាប់យកកំប៉ុង EXPREZ ហើយញ៉ាំ, សម្តែងសកម្មភាព រាំ ច្រៀង ឬអ្វីផ្សេងទៀតដែលបង្ហាញពីខ្លួនអ្នក ពេលចប់ បោះ EXPREZ ទៅឲ្យអ្នកបន្ទាប់ជាការស្រេច។ លក្ខខណ្ឌក្នុងការជ្រើសរើស អ្នកឈ្នះមាន៖ ត្រូវបង្ហោះវីឌីអូលើ TikTok រួច Mention Exprez TikTok, ប្រើ Hashtag #EXPREZ #EXPREZYOURSELFCHALLENGE, ពិន្ទុគិតលើចំនួនអ្នកមើល ហើយអ្នកដែលអាចឈានទៅវគ្គបន្ទាប់ បានត្រូវមានអ្នកមើលចាប់ពី 5ពាន់នាក់ ឡើងទៅ។ ការប្រកួតវគ្គទី១ នឹងត្រូវបិទនៅថ្ងៃទី៣០ ខែកញ្ញា ឆាប់ៗនេះហើយ។ ចូលរួមលេង និងឈ្នះរង្វាន់ពីភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី ទាំងអស់គ្នាណា!
ភ្នំពេញ៖ បេក្ខជន និងបេក្ខនារី The Voice សំណាងជាងគេទាំង ២៤រូប ដែលបានឈានទៅដល់វគ្គ Live Show បាន ខ្មែរ ប៊ែរវើរីជីស ជាម្ចាស់ឧបត្ថម្ភធំផ្តាច់ក្នុងកម្មវិធី ប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក រៀបចំពិធីជប់លៀង អាហារពេលល្ងាចដ៏ធំកក្រើកមួយនៅ មេត្រូប៉ូល អាន់ដឺក្រោន នៅសណ្ឋាគារលំដាប់ផ្កាយប្រាំ ហៃយ៉ាត់ រីជិនស៊ី...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការស្តីទីកងទ័ពជើងគោក សូមប្រកាសបដិសេធជាសាធារណៈថា គណនី TELEGRAM ដែលមានរូប និងឈ្មោះរបស់លោក សរសេរជាភាសាអង់គ្លេស «MAO SOPHAN»។គណនីនេះ ត្រូវបានបង្កើតឡើងដោយជនខិលខូចដើម្បីគោលបំណងទុច្ចរិតណាមួយ និងបានកំពុងប្រើប្រាស់ប្រព្រឹត្តអំពីផ្សេងៗ។ ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ សូមអំពាវនាវដល់កម្លាំង មានសមត្ថកិច្ចចាត់វិធានការផ្លូវច្បាប់ ចំពោះជនល្មើសដែលក្លែងអត្តសញ្ញាណអ្នកដទៃ...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការស្តីទីកងទ័ពជេីងគោក មេបញ្ជាការកងពលតូចលេខ៧០ ព្រមទាំងមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងពលតូចលេខ៧០ មានសេចក្តីសោមនស្សរីករាយជាអនេក និងសូមអនុញ្ញាតសម្តែងអំណរសាទរ យ៉ាងស្មោះ អស់ពីដួងចិត្ត ចំពោះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានរដ្ឋសភា នីតិកាលទី៧ បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា...
BEIJING/JOHANNESBURG, Aug. 21 (Xinhua) — China is playing an important role in driving mutually beneficial BRICS cooperation, said experts, noting that further...
BEIJING, Aug. 21 (Xinhua) — The upcoming 2023 BRICS summit logo features a sun that beams light in five colors: green, blue,...
អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការ គណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូន ទេសចរណ៍ជលយាន ខេត្តព្រះសីហនុ និងលោកជំទាវ សូមសម្ដែងការអបអរសាទរ និងគោរពជូនពរ ចំពោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសចូលកាន់តំណែង ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ការទទួលបាននូវតួនាទីភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ គឺពិតជាស័ក្តិសមជាទីបំផុត ដែលទទួលបានការគាំទ្រ យ៉ាងច្រើន...
ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការ គណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយាន ខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុ ប្រៀបបានជាជាមណ្ឌលទេសចរណ៍ នាពេលបច្ចុប្បន្ននេះ ។ តាមរយៈការលើកឡើង របស់អ្នកឧកញ៉ា ទៀ វិចិត្រ ដែលភ្ជាប់មកជាមួយរូបភាព ជាច្រើនសន្លឹកផងនោះ អ្នកឧកញ៉ា...