ព័ត៌មានជាតិ

លោក​ កៅ​ ថាច​ ​ចុះ​ពិនិត្យ​​កសិដ្ឋាន​ជ័យ​ធំ​ ​ជា​កន្លែង​កសិករដាំដុះ​ បន្លែ​សុវត្ថិភាព​គំរូ ​ស្ថិត​នៅ​ក្រោម​គម្រោង​របស់​ ARDB

ភ្នំពេញ៖​ លោកបណ្ឌិត​ កៅ​ ថាច​ ប្រតិភូ​រាជរដ្ឋាភិបាល​​ ទទួល​បន្ទុក​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ (ARDB) កាល​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤​ ​ បាន​ចុះ​ពិនិត្យ​មើល​កសិដ្ឋាន​ជ័យ​ធំ​ ដែល​ជា​កសិករ​បន្លែ​សុវត្ថិភាព​គំរូ​ ស្ថិត​នៅ​ក្រោម​គម្រោង​របស់​ធនាគារ​ ARDB ដែល​មាន​ទី​តាំង ​ស្ថិត​នៅ​ក្នុង​ឃុំ​ជ័យ​ធំ​ ស្រុក​ខ្សាច់​កណ្ដាល​ ខេត្ត​កណ្ដាល​។

គួរបញ្ជាក់ថា​ កសិដ្ឋាន​នេះ​បាន​ និង​កំពុង​ពង្រីក​ ការ​សង់​ផ្ទះ​សំណាញ់​បន្ថែម​ ក៏​ដូច​ជា​ការ​ចញ្ចឹម​ត្រី​ផង​ដែរ៕

To Top