កិច្ចប្រជុំដំណាក់កាលទីមួយ នៃមហាសន្និបាតភាគីហត្ថលេខីនៃ «អនុសញ្ញាស្តីពីជីវចម្រុះ» របស់អង្គការសហប្រជាជាតិ (ហៅកាត់COP15) បានប្រារព្ធធ្វើនៅក្រុងគុនមីង ខេត្តយូណាន ប្រទេសចិនពីថ្ងៃទី ១១ ដល់ ១៥ ខែតុលាឆ្នាំ ២០២១ នេះ ក្រោមប្រធានបទ «អរិយធម៌អេកូឡូស៊ី-រួមគ្នាកសាងសហគមន៍ រួមជីវិតនៃភពផែនដី» ដែលនឹងផ្តោតសំខាន់លើ ការកំណត់ក្របខ័ណ្ឌជីវចម្រុះជាសកលបន្ទាប់ពីឆ្នាំ ២០២០ កំណត់ទិសដៅជីវចម្រុះជាសកល ឆ្នាំ២០២១-២០៣០...
តេអេរ៉ង់៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះជាពិសេស ចាប់តាំងពីអាមេរិកដកខ្លួន ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ក្នុងឆ្នាំ២០១៨ អ៊ីរ៉ង់បានរងនូវទណ្ឌកម្ម ដឹកនាំដោយវ៉ាស៊ីនតោន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ ការខកចិត្តចំពោះលោកខាងលិច និងការស្វែងរកដំណោះស្រាយនៅផ្ទះ តាមរយៈការធ្វើពិពិធកម្មដៃគូ អន្តរជាតិរបស់ខ្លួនរដ្ឋបាលអ៊ីរ៉ង់ថ្មី ចាប់តាំងពីឡើងកាន់តំណែង កាលពីខែសីហា បានអនុវត្តសកម្មភាពការទូត ដោយផ្តោតសំខាន់លើ “សម្លឹងមើលទៅភាគខាងកើត” ។ នៅខែកញ្ញា...
ប៉េកាំង៖ លោក វ៉ាង យី តំណាងពិសេសរបស់ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានលើកឡើងថា ក្រុមប្រទេស G20 គួរតែផ្តល់នូវអត្ថប្រយោជន៍ ពេញលេញរបស់ខ្លួន ដើម្បីរួមចំណែកដល់សន្តិភាពស្ថេរភាព វិបុលភាព និងការអភិវឌ្ឍន៍ របស់អាហ្វហ្គានីស្ថាន និងតំបន់។ លោកវ៉ាង យី ក៏ជាទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិនផងដែរ...
ភ្នំពេញ៖ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា បានឲ្យដឹងថា ការិយាល័យ US Department of Agriculture នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការការអភិវឌ្ឍន៍វិស័យកសិកម្ម នៅប្រទេសកម្ពុជា តាមរយៈបណ្តុះបណ្តាធនធានមនុស្ស។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ថា ចំនួនករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើង ១.២៦១នាក់ ក្នុងរយៈពេល១ថ្ងៃ នាំឲ្យកើនឡើងដល់ ៤.២២៩.៨១៣នាក់ ដោយចំនួនអ្នកស្លាប់បានកើនឡើងពី ៤៧នាក់ ដល់១៤២.៧៦៣នាក់ ។ នេះបើយោងតាមក្រសួងសុខាភិបាល ។ យោងតាមក្រសួងបានឱ្យដឹងថា មនុស្សចំនួន ២.១៣០នាក់ទៀត ត្រូវបានឲ្យចាកចេញពីមន្ទីរពេទ្យ...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ថា អត្រានៃការជាសះស្បើយ ពីជំងឺកូវីដ-១៩ នៅឥណ្ឌា គិតត្រឹមថ្ងៃអង្គារនេះ បានកើនឡើងដល់ ៩៨.០៤ភាគរយ ។ ក្រសួងសុខាភិបាលសហព័ន្ធ បានឲ្យដឹងដូច្នេះ ។ ក្រសួងបានឲ្យដឹងថា “រហូតមកដល់ពេលនេះអ្នកជំងឺ ៣៣.៣២០.០៥៧នាក់ បានជាសះស្បើយ” ។ “អត្រាកំណើនជាតិឥឡូវនេះគឺ ៩៨.០៤ភាគរយ”...
បរទេស៖ សាលាក្រុងប៉ាតាយ៉ា ប្រទេសថៃ បានរៀបចំផែនការព្រឹត្តិការណ៍ធំ ៗ ចំនួន ៥ ដើម្បីជំរុញវិស័យទេសចរណ៍ បន្ទាប់ពីភ្ញៀវទេសចរដែល ទទួលថ្នាំបង្ការពេញលេញមក ពីប្រទេសដែលមានហានិភ័យទាប ចាប់ផ្តើមចូលមកក្នុង ព្រះរាជាណាចក្រមួយនេះ ចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ថា មន្រ្តីក្នុងតំបន់បានឲ្យដឹង នៅថ្ងៃអង្គារនេះថា មនុស្សយ៉ាងតិច ១៥នាក់ បានស្លាប់ដោយសារ ភ្លៀងធ្លាក់ខ្លាំងខុសពីធម្មតា និងទឹកជំនន់នៅខេត្តសានស៊ី ស្ថិតនៅភាគខាងជើងប្រទេសចិន កាលពីដើមខែនេះ បន្ទាប់ពីតំបន់ស្ងួតធម្មតា ទទួលបានទឹកភ្លៀង៣ខែក្នុង ១សប្តាហ៍។ គ្រោះទឹកជំនន់បានវាយលុក មកតំបន់ជាប់គាំងដែលមានរ៉ែធ្យូងថ្ម...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ បង្កើនការយល់ដឹងអំពីឥទ្ធិពល ផលប៉ះពាល់ពីគ្រោះមហន្តរាយ ដោយប្រកាន់ខ្ជាប់វិធានការត្រៀមបង្ការ ជាពិសេស ថែរក្សាប្រព័ន្ធស្រោចស្រព ប្រឡាយ លូ ប្រព័ន្ធរំដោះទឹក ដើម្បីចៀសផុតពី គ្រោះមហន្តរាយផ្សេងៗ។ តាមរយៈសារលិខិត របស់រាជរដ្ឋាភិបាល នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ សម្ដេចតេជោ...
បរទេស៖ ផែធំបំផុតរបស់ឥណ្ឌា និងតំបន់សេដ្ឋកិច្ចពិសេស របស់ឥណ្ឌា Adani កាលពីថ្ងៃចន្ទម្សិលមិញនេះ បានប្រកាសច្បាស់ហើយថា នឹងមិនទទួលយកកុងទីន័រ ដែលជាកម្មសិទ្ធរបស់ ប្រទេសអ៊ីរ៉ង់ប្រទេសប៉ាគីស្ថាន និងប្រទេសអាហ្គានីស្ថាន ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកាខាងមុខនេះ។ អ្នកនាំពាក្យរបស់ Adani Group ទោះបីជាយ៉ាងណាក្តី មិនបានផ្តល់មូលហេតុ ឲ្យបានលំអិត និងព័ត៌មានបន្ថែមទៀតនោះទេ ប៉ុន្តែអះអាងថា ផែសមុទ្ររបស់ខ្លួនបានសម្រេចចិត្ត...