ភ្នំពេញ៖ លោក ឡៅ ម៉ុងហៃ អ្នកវិភាគសង្គមបានសម្ដែង ការស្វាគមន៍ចំពោះរាជរដ្ឋាភិបាល ដែលបង្កើតតូបលក់ដូរគ្រឿងបរិភោគ (ស្បៀង) នៅតំបន់បិទខ្ទប់ដោយសារកូវីដ-១៩ តែនៅចាំបាច់ត្រូវមានយន្តការ មនុស្សធម៌ផ្គត់ផ្គង់ស្បៀង ដល់អ្នកអត់លុយទិញ ព្រោះសង្គមរៀបចំល្អ គ្រប់គ្រងល្អរៀបចំយន្តការផ្គត់ផ្គង់ និងចែកចាយគ្រឿងបរិភោគ (ស្បៀង) និងគ្រឿងឧបភោគ (របស់របរ) ដែលចាំបាច់បំផុតសម្រាប់ ឲ្យមនុស្សរស់រានមានជីវិតបានត្រៀមទុក ជាស្រេចសម្រាប់គ្រាដែលសង្គមនោះ មានអាសន្នហើយយន្តការទីផ្សារ...
បរទេស៖ នៅថ្ងៃពុធនេះប្រទេសចិន បានចេញសេចក្តីថ្លែងការណ៍មួយ ដែលបានបញ្ជាក់ថា អំពីក្តីសាទរចំពោះអ្វីដែលខ្លួនហៅថា ជាជំហ៊ានវិជ្ជមានដែលអាមេរិក បានសម្រេចចិត្តក្នុងការលប់ចោល ការរឹតបន្តឹងចំពោះនិស្សិតចិនរបស់ខ្លួនទាំងអស់ ក្នុងការបន្តសិក្សាជាធម្មតាវិញ នៅក្នុងប្រទេសអាមេរិក។ អ្នកនាំពាក្យរបស់ ក្រសួងការបរទេសចិនលោក Zhao Lijian បានធ្វើសេចក្តីថ្លែងនេះ ក្នុងសន្និសិទសារព័ត៌មានប្រចាំថ្ងៃនៅក្រោយ បន្តិចនៃការប្រកាសដោយ រដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកថា និស្សិតទាំងឡាយរបស់ចិន នឹងអាចលើកលែេងចេញពី បម្រាមធ្វើដំណើរដែល ពាក់ព័ន្ធទៅនឹងបញ្ហារាតត្បាតនៃកូវីដ។...
វ៉ាស៊ិនតោន៖ យោងតាមការប្រកាស ដោយផ្ទាល់ពីសំណាក់ លោកប្រធានាធិបតីអាមេរិក Joe Biden កាលពីថ្ងៃអង្គារម្សិលមិញ បានបញ្ជាក់ថាចំពោះ ពលរដ្ឋអាមេរិកទាំងឡាយណា ដែលបានទទួលវ៉ាក់សាំងគ្រប់ហើយនោះ នឹងអាចចាប់ផ្តើមធ្វើសកម្មភាព ជាធម្មតានៅក្រៅផ្ទះហើយ ជាពិសេសគឺមិនចាំបាច់ ពាក់ម៉ាសទៀតនោះឡើយ។ សេចក្តីប្រកាសនេះត្រូវបាន ធ្វើឡើងបន្ទាប់ពីអជ្ញាធរសុខាភិបាលអាមេរិក បានបង្ហាញតួលេខថា មនុស្សពេញវ័យរបស់អាមេរិក ជាងពាក់កណ្តាលប្រទេសមក ហើយដែលបានទទួលជោគជ័យ ក្នុងការទទួលវ៉ាក់សាំងរួចរាល់។ គួរឲ្យដឹងដែរថា...
ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាព រួមអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ បានធ្វើការអំពាវនាវដល់ ស្ត្រីមានផ្ទៃពោះទាំងអស់ ត្រូវប្រុងប្រយ័ត្នឱ្យមែនទែន បង្ការខ្លួនកុំឱ្យឆ្លងមេរោគកូវីដ-១៩ ព្រោះថា ស្ថានភាព កំពុងមានផ្ទៃពោះមានភាពងាយស្រួល ក្នុងការឆ្លងមេរោគណាស់។ តាមរយៈសារលិខិតរបស់ កាកបាទក្រហមកម្ពុជា...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចឱ្យផ្សារ ទំនើបឡាក់គី នៅតំបន់លឿង នៅក្នុងរាជធានីភ្នំពេញ បើកដំណើរការឡើងវិញ ដើម្បីសម្រួលដល់ការលំបាក របស់បងប្អូនប្រជាពលរដ្ឋ ក្រោយពីបិទមួយរយៈ ដើម្បីទប់ស្កាត់ នូវការរីករាលដាល ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ។ ការអនុញ្ញាត ឲ្យដំណើរការឡើងវិញ នូវផ្សារទំនើបឡាក់គីនេះ...
ភ្នំពេញ៖ គណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ បានដាក់ចេញជាវិធានការ យ៉ាងម៉ឺងម៉ាត់មួយ លើការកំណត់ការចេញ-ចូល និងការគ្រប់គ្រង ការអនុវត្ត នៅតំបន់ពណ៌លឿង លឿងទុំ និងតំបន់ក្រហម នៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ឱ្យបានល្អប្រសើរ ក្នុងការទប់ស្កាត់ នូវការរីករាលដាលជំងឺកូវីដ-១៩ ទៅតាមសេចក្តីសម្រេច លេខ៥៤ សសរ ចុះថ្ងៃទី២៦ មេសា ២០២១របស់រាជរដ្ឋាភិបាល...
វ៉ាស៊ីនតោន៖ ការិយាល័យជំរឿនរបស់ សហរដ្ឋអាមេរិកបានប្រកាស កាលពីថ្ងៃច័ន្ទថា សហរដ្ឋអាមេរិកមានប្រជាជនដល់ទៅ ៣៣១ លាននាក់ ដែលជាអត្រាកំណើនយឺតបំផុត របស់ប្រទេសចាប់តាំងពី ទសវត្សឆ្នាំ១៩៣០ និងជាអត្រាទាបបំផុតទី ២ ។ ជាសរុបប្រជាជនសហរដ្ឋអាមេរិក បានកើនឡើងដល់ ៣៣១,៤៤៩,២៨១ នាក់ក្នុងឆ្នាំ២០២០ កើនឡើង ៧,៤ ភាគរយបើប្រៀបធៀប ទៅនឹងកំណើនរវាងឆ្នាំ២០០០ និង២០១០...
បរទេស៖ ប្រទេសរុស្ស៊ី កំពុងតែឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ចំពោះការចល័តនិងការដាក់ពង្រាយ របស់កងកម្លាំងណាតូ នៅក្នុងតំបន់អឺរ៉ុប ជាផ្នែកនៃសមយុទ្ធ នេះបើតាមសម្តីរបស់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្ត្រីការពារជាតិ CSTO (អង្គការសន្ធិសញ្ញាសន្តិសុខរួម)នាថ្ងៃអង្គារនេះ ក្នុងទីក្រុង Dushanbe។ លោករដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងបន្តធ្វើការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ នូវស្ថានភាព ការចល័តនិងការដាក់ពង្រាយ កងកម្លាំងណាតូនៅអឺរ៉ុប...
ភ្នំពេញ ៖ លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានឱ្យដឹងថា បើចង់ឱ្យជំងឺកូវីដ-១៩ រលាយអស់ពីទឹកដីកម្ពុជាក្នុងពេលឆាប់ៗនេះ ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួម អនុវត្តបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ លោក ហ៊ុន ម៉ាណែត បានថ្លែងថា...
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំបណ្តាប្រទេស មានការអភិវឌ្ឍតិចតួច (LDCs) កម្ពុជាបានជឿជាក់ថា បណ្តាប្រទេសនានាគួរចៀ សវាងគោលនយោបាយគាំពារនិយម មកជួយគាំទ្រជាថវិកាដល់ការផលិតវ៉ាក់សាំង ដើម្បីធានាថា ប្រទេសទាំងនោះ មាន លទ្ធភាព ក្នុងការទទួលបានវ៉ាក់សាំងគ្រប់គ្រាន់។ ក្នុងកិច្ចប្រជុំបណ្តាប្រទេស ដែលមានការអភិវឌ្ឍតិចតួច (LDCs) ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គសន្និបាតប្រចាំឆ្នាំ លើកទី៧៧ របស់ UNESCAP...