ភ្នំពេញ៖ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជាលោក សុខ ឥសាន បានថ្លែងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ថា អ្នកណាដែលមិនចង់ចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ របស់ប្រទេសចិន គឺជាសិទ្ធិរបស់ម្នាក់ៗ ។ លោកបន្តថា អ្នកស្រែកមិនឲ្យប្រើវ៉ាក់សាំងចិនប៉ុន្តែ ពួកគេកំពុងប្រើប្រាស់ផលិតផលចិនគ្រប់មុខនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។ បន្ថែមពីលើនេះលោកថា ជីវិតប្រជាជនចិនដែល បានចាក់វ៉ាក់ចិនរួចហើយ មិនមែនថោកជាងជីវិតអ្នកចាំតែរិះគន់។...
អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ថា លោក Antonio Guterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ កាលពីថ្ងៃសៅរ៍ បានថ្កោលទោសទៅលើអំពើវាយប្រហារ ប្រឆាំងនឹងក្រុមបេសកកជនពិសេស របស់អង្គការសហប្រជាជាតិ (UN) នៅក្នុងប្រទេសម៉ាលី ដែលបានកើតឡើងកាលពីថ្ងៃសុក្រ នៅជិត Tessalit ក្នុងតំបន់ Kidal ជាលទ្ធផលបានបណ្តាលឲ្យស្លាប់ អ្នករក្សាសន្តិភាពជនជាតិអេហ្ស៊ីបចំនួន...
ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ បាននិងកំពុងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «ការអភិរក្សព្រៃឈើ នៅឧទ្យានជាតិតេជោសែន ឫស្សីត្រឹប» នៅជាន់ផ្ទាល់ដី សាលសេរីភាព នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។ យោងតាមសេចក្ដីប្រកាសព័ត៍មាន របស់ទីស្ដីការណ៍គណៈរដ្ឋមន្រ្តីបានឱ្យដឹង ថា សន្និសីទសារព័ត៌មាននេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីបង្ហាញជូនសាធារជនអំពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការអភិរក្ស ការពារព្រៃឈើ...
រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ថា លោក Roberto Speranza រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីថ្ងៃសៅរ៍ បានដាក់បទបញ្ជាហាមប្រាម ទៅលើការហោះហើរត្រង់ពីប្រេស៊ីល មកកាន់អ៊ីតាលី បន្ទាប់ពីបានរកឃើញថា អ្នកដំណើរចំនួន ៤នាក់បញ្ជាក់អំពីវីរុសប្រភេទថ្មី នៅពេលមកដល់ទឹកដីអ៊ីតាលី ។ ក្រសួងសុខាភិបាលបានបង្ហោះ លិខិតហាមប្រាមនៅលើគេហទំព័រថា ការហាមប្រាមនឹងមានប្រសិទ្ធិភាពភ្លាមៗ រហូតដល់ថ្ងៃទី៣១...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបាន រាយការណ៍កាលពីថ្ងៃសៅរ៍ថា ប្រទេសប្រេស៊ីល បានចុះក្នុងបញ្ជីដែលមានអ្នកស្លាប់ចំនួន ១.០៥០នាក់ ដោយសារជំងឺកូវីដ១៩ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់ បានកើនឡើងដល់ ២០៩.២៩៦នាក់ ។ លើសពីនេះ មានករណីបន្ថែមទៀតចំនួន ៦១.៥៦៧នាក់ ដែលត្រូវបានចុះក្នុងបញ្ជីក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ...
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានបញ្ជាក់ឲ្យដឹងថា នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១នេះ មានបុរសខ្មែរសញ្ជាតិអាមេរិកាំងម្នាក់ បានរត់ចេញពីទីតាំងធ្វើចត្តាឡីស័ក នាសណ្ឋាគារទ្បងលីវ នៅផ្លូវលេខ៣១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បន្ទាប់ពីហូបអាហារពេលព្រឹករួច។ នេះបេីយោងតាម ទទក។ អ្នកដំណើរនេះ ឈ្មោះ យឹម សេរីវុទ្ធី អាយុ៣៦ឆ្នាំ បានមកដល់ប្រទេសកម្ពុជា...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីជាប់ឆ្នោត លោកសហរដ្ឋអាមេរិកលោក ចូ បៃដិន បានលើកឡើងថា លោកកំពុងស្នើសុំផែនការកញ្ចប់ជំនួយសង្គ្រោះបន្ទាន់ជំកូវីដ-១៩ ជាទឹកប្រាក់ចំនួន ១,៩ ទ្រីលានដុល្លារដើម្បីផ្លាស់ប្តូរទិសដៅនៃការរាតត្បាតជំងឺឆ្លង និងធ្វើឱ្យសេដ្ឋកិច្ចស្ថិតលើផ្លូវសម្រាប់ការងើបឡើងវិញ។ លោក បៃដិន ដែលនឹងចូលកាន់តំណែង នៅថ្ងៃពុធសប្តាហ៍ក្រោយបានបញ្ជាក់ថា កញ្ចប់ថវិកាដែលរួមមានការត្រួតពិនិត្យចំនួន ១,៤០០ ដុល្លារក្នុងមនុស្សម្នាក់ នៅក្នុងជំនួយហិរញ្ញវត្ថុ ដោយផ្ទាល់គឺជាកញ្ចប់ដំបូងនៃផែនការពីរជំហាន សម្រាប់ការជួយសង្គ្រោះ និងការងើបឡើងវិញ។...
ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា នាយកប្រតិបត្តិនៃអង្គការមិត្តសង្គម អន្ដរវប្បធម៌ (TPO) ប្រចាំកម្ពុជា បានថ្លែងថា ក្នុងដំណាក់កាលជំងឺកូវីដ-១៩ កំពុងកើតមានឡើងនៅពិភពលោក រួមទាំងកម្ពុជាផង នោះ គឺមានអ្នកជំងឺសុខភាពផ្លូវចិត្ត ជាង១ម៉ឺននាក់ មកពិគ្រោះយោបល់ និងព្យាបាល។ ក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ «គម្រោង លើកកម្ពស់ការយល់ដឹង អំពីសុខភាពផ្លូវចិត្ត» នៅថ្ងៃទី១៦...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល បានថ្លែងឌឺដងទៅកាន់លោកស្រី មួរ សុខហួរ និងគូកនថា សម្ដែងមិនសម និងមិនសូវល្អមើលដូចលោក សម រង្ស៊ី ។ ការថ្លែងរបស់លោក សយ សុភាព បែបនេះធ្វើឡើងបន្ទាប់ពីលោកស្រី មួរ សុខហួរ និងគូកនបានសម្តែង...
វ៉ាស៊ីនតោន៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ខ្លួននឹងចាត់វិធានការបន្ថែមទៀត ដើម្បីការពារសមុទ្រចិនខាងត្បូង ដោយសេរី និងបើកចំហ ដូចជាការបន្ថែមក្រុមហ៊ុនប្រេងដ៏ធំរបស់ចិន គឺក្រុមហ៊ុនប្រេងជាតិចិន នៅសមុទ្រទៅក្នុងបញ្ជីខ្មៅសេដ្ឋកិច្ចរបស់ខ្លួន។ វិធានការណ៍ដែលបានធ្វើឡើង តែប៉ុន្មានថ្ងៃមុនពេលបញ្ចប់ រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានគេចាត់វិធានការប្រឆាំង នឹងក្រុមហ៊ុននេះដោយសារតួនាទី របស់ខ្លួននៅក្នុងយុទ្ធនាការរបស់ក្រុងប៉េកាំង នៃការបង្ខិតបង្ខំប្រឆាំង នឹងអ្នកទាមទារផ្សេងទៀត ដែលមានធនធានប្រេង និងឧស្ម័នក្នុងសមុទ្រចិនខាងត្បូងប្រមាណ...