ភ្នំពេញ៖ រដ្ឋបាលខេត្ដកំពង់ស្ពឺ បានប្រកាសឲ្យប្រជាពលរដ្ឋ ត្រូវផ្អាកជាបណ្ដោះអាសន្ន នូវកម្មវិធីរៀបអាពាពិពាហ៍ ជប់លៀង និងការជួបជុំផ្សេងៗ ចាប់ពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ តទៅ ដើម្បីចូលរួមទប់ស្កាត់ការ រីករាលដាលជំងឺកូវីដ១៩ ៕
ភ្នំពេញ៖ បន្ទាប់ពីស្រ្តី ជាមន្រ្តីនគរបាលចរាចរណ៍ម្នាក់ បានបំបៅដោះកូន ពេលកំពុងបំពេញភារកិច្ច ហើយត្រូវបាន អធិការនគរបាល ស្រុកសៀមប៉ាង កោះហៅឲ្យធ្វើកិច្ចសន្យានោះ លោក សយ សុភាព អគ្គនាយក មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល បានលើកឡើងថា ស្រ្តីនគរបាលចរាចរណ៍ម្នាក់ បំបៅដោះកូនពេលកំពុងបំពេញការងារ គ្រាន់បើជាងអ្នកអត់ មកធ្វើការរួចចាំតែមកបើកប្រាក់ខែ។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក...
កណ្ដាល៖ លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល បានបន្តចុះណែនាំប្រជាពលរដ្ឋ ឲ្យគោរពតាមការណែនាំ រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ពិសេសពង្រឹងការអនុវត្តរបស់ ក្រុមការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តាមបណ្តាឃុំមួយចំនួន ដែលជិតភូមិសាស្ត្រអ្នកពាក់ព័ន្ធ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។ លោកអភិបាលស្រុក ក៏បានសំណេះសំណាលជាមួយ ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍នគរបាលឃុំ ប្រជាការពារតាមបណ្តាលឃុំផងដែរ...
បរទេស៖ មុននេះសមាជិកសភា មកពីគណបក្សសាធារណរដ្ឋ នៅក្នុងរដ្ឋ Idaho បានលុបចោលវិធានការ មួយតាមរយៈសភាតំណាងរាស្រ្តរបស់ខ្លួន ដែលនឹងរារាំងរាល់អាណត្តិដែលតម្រូវ ឱ្យពាក់ម៉ាសពីការអនុវត្ត ដោយអង្គភាពរដ្ឋាភិបាល។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា រូបភាពវីដេអូនាពេលថ្មីៗនេះបានបង្ហាញថា ក្មេងៗជនជាតិអាមេរិកាំងរាប់សិបនាក់ ត្រូវបានគេជម្រុញឱ្យដុតម៉ាសការពារ នៅខាងក្រៅរដ្ឋ Idaho កាពីតូល...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានរកឃើញស្ត្រីម្នាក់ ឈ្មោះ ហ៊ន់ ស៊ីនឿត អាយុ៣២ឆ្នាំ មានវិជ្ជមានកូវីដ១៩ ក្រោយធ្វើដំណើរមកពីព្រះសីហនុ។ ស្រ្តីរូបនេះជាបុគ្គលិក សណ្ឋាគារនៅខេត្តព្រះសីហនុ បានធ្វើដំណើរមកខេត្តសៀមរាប ដោយឆ្លងកាត់ភ្នំពេញកាលពីថ្ងៃ៦ មីនា ៕
ភ្នំពេញ៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នារាត្រីថ្ងៃ៩ មីនានេះ បានសម្រេចផ្អាកការធ្វើដំណើរ ចេញចូលជាបណ្តោះអាសន្ន ក្នុងភូមិវាលធំ នៃឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម។ ការផ្អាកនេះដើម្បីគ្រប់គ្រងសភាពការណ៍ជំងឺកូវីដ១៩ ក្រោយប្រជាពលរដ្ឋរស់នៅស្រុកល្វាឯម ចំនួន៩នាក់ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ក្រោយលទ្ធផលតេស្តសំណាក ចេញដោយវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា មានវិជ្ជមានជំងឺកូវីដ-១៩...
ភ្នំពេញ៖ ក្រុមការងារតាមដានការ ដោះស្រាយមតិយោបល់ ឬសំណូមពររបស់មហាជន ក្នុងគេហទំព័រហ្វេ សប៊ុករបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ កាលពីខែកុម្ភៈ ឆ្នាំ២០២១ បានបញ្ជូនទៅបណ្ដាអង្គភាពពាក់ព័ន្ធ ដើម្បីធ្វើការដោះស្រាយបានចំនួន ៣៦ករណី និងកំពុងដោះស្រាយ ចំនួន៣៨៥ ករណី។ នេះបើយោងតាមលិខិត របស់ក្រសួងមហាផ្ទៃ ។...
បរទេស៖ ប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃអង្គារនេះ បានប្រកាសទទួលស្គាល់ និងអនុញ្ញាតិឲ្យប្រើប្រាស់វ៉ាក់សាំង AstraZeneca ក្នុងលក្ខខណ្ឌបន្ទាន់ហើយបន្ទាប់ពី ប្រទេសនេះទើបតែបានទទួល វ៉ាក់សាំងប្រភេទនេះចំនួន ១លានដូសកាលពីមួយថ្ងៃមុន។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយភ្នាក់ងារទទួលបន្ទុកកិច្ចការងារ គ្របគ្រងអាហារនិងថ្នាំពេទ្យរបស់ឥណ្ឌូនេស៊ី បានបញ្ជាក់ទៀតថា វ៉ាក់សាំងនេះនឹងត្រូវ ធ្វើការចែកចាយ និងចាក់ជូនពលរដ្ឋរបស់ខ្លួន ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង។ វ៉ាក់សាំងដែលមានចំនួនប្រមាណជា ១.១លានដូស ត្រូវបានគេដឹងថាបានធ្វើដំណើរ មកដល់ប្រទេសកាលពីល្ងាចថ្ងៃចន្ទ...
បរទេស៖ រដ្ឋមន្រ្តីសុខាភិបាលប្រទេសថៃ លោក Anutin Charnvirakul បាននិយាយថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Sinovac ចំនួន ៨០០ ០០០ ដូស នឹងដឹកមកដល់ប្រទេសថៃនៅថ្ងៃទី ២៥ ខែមីនា។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១...
បរទេស៖ របាយការណ៍មួយ បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសអាល្លឺម៉ង់គឺជាគោលដៅចម្បង នៃយុទ្ធការព័ត៌មានមិនពិតរបស់រុស្ស៊ី នៅសហភាពអឺរ៉ុប ស្របពេលដែលចំណងមិត្តភាព រវាងទីក្រុងមូស្គូនិងលោកខាងលិច រងការធ្លាក់ចុះថ្មី ជុំវិញការបំពុលនិងដាក់ពន្ធនាគារលោក Alexei Navalny ។ ក្រុមឃ្លាំមើលព័ត៌មាន មិនពិតរបស់សហភាពអឺរ៉ុប ដែលដំណើរការដោយសេវាកម្ម ចំណាត់ការខាងក្រៅរបស់សហភាពអឺរ៉ុប បាននិយាយនៅក្នុងរបាយការណ៍ថា ខ្លួនបានចងក្រងឯកសារចំនួន ៧០០ករណី នៃការផ្សាយព័ត៌មានមិនពិត ឬក៏ការផ្សាយបំភាន់...