បុរសវ័យ៦១ឆ្នាំ ជាគ្រូបង្វឹករបស់ក្លឹប Everton លោក Carlos Ancelotti ដែលបច្ចុប្បន្នគឺជាគ្រូបង្វឹករបស់ក្លឹប Everton នោះគឺកំពុងតែរីករាយយ៉ាងខ្លាំង ជាមួយនឹងការងាររបស់ លោកមួយនេះណាស់។ នៅសប្តាហ៍នេះលោកបានបង្ហើបអំពី ផែនការអនាគតរបស់លោកថា នឹងបន្តដឹកនាំក្លឹបរហូតដល់ ពេលកីឡាដ្ឋានរបស់ Everton នឹងបញ្ចប់ការដ្ឋានថ្មី រួចរាល់ជាមុនសិន។ តាមផែនការកីឡាដ្ឋានថ្មីរបស់ Everton ដែលកំពុងបន្តសាងសង់នោះនឹង អាចបញ្ចប់ទៅនៅក្នុងរដូវកាល...
ញូវយ៉ក៖ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក កើនឡើងដល់ជាង ២,៥លាននាក់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ ចំនួនអ្នកស្លាប់ទូទាំងពិភពលោក បានកើនឡើងដល់ ២។ ៥០១,៦២៦ នាក់ដែលមានចំនួនសរុបជាង ១១២,៧ លានករណីនៅទូទាំង ពិភពលោកគិតត្រឹមម៉ោង ១២ និង២៤ នាទីម៉ោងនៅក្នុងស្រុក នេះបើយោងតាមទិន្នន័យរបស់ CSSE បានបង្ហាញ។...
ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានធ្វើស្នើម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ និងប្រធានអង្គការ សមាគម ដែលរៀបចំសិក្ខាសាលា និងបើកវគ្គបណ្ដុះបណ្ដាលជំនាញផ្នែកសារព័ត៌មាន ត្រូវជូនដំណឹងមកក្រសួងជាមុន និងមានកិច្ចសហការជាមួយក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធលើការអប់រំ បណ្ដុះបណ្ដាលដើម្បី ឲ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពថែមទៀត។ ក្រសួងព័ត៌មាន ស្នើបែបនេះក្រោយពីក្រសួងសង្កេតឃើញមាន អង្គភាពសារព័ត៌មាន និងអង្គការ សមាគមមួយចំនួន បានរៀបចំសិក្ខាសាលា...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ចូបៃដិន បានបញ្ជាឱ្យមានការវាយប្រហារ តាមអាកាសលើទីតាំងដែល ត្រូវបានប្រើដោយក្រុមជីវពលគាំទ្រដោយអ៊ីរ៉ង់ នៅភាគខាងកើតប្រទេសស៊ីរី កាលពីយប់ថ្ងៃព្រហស្បតិ៍ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារ ដោយគ្រាប់រ៉ុក្កែតចំនួនបី ដាច់ដោយឡែកពីគ្នា ប្រឆាំងនឹងកងកម្លាំងសហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ នេះបើយោងតាមអ្នកនាំពាក្យ មន្ទីរបញ្ចកោណ។ យោងតាមសារព័ត៌មាន Politico ចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា...
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃសុក្រនេះបានចាប់ផ្តើម ចាក់វ៉ាក់សាំងការពារជំងឺកូវីដ- ១៩ ទ្រង់ទ្រាយធំនៅទូទាំងប្រទេស ដោយចាប់ផ្តើមពីអ្នកជំងឺ និងបុគ្គលិកសុខាភិបាល ដែលមានអាយុក្រោម ៦៥ ឆ្នាំនៅក្នុងមន្ទីរពេទ្យ និងកន្លែងថែទាំ។ យុទ្ធនាការចាក់វ៉ាក់សាំង ឥតគិតថ្លៃបានចាប់ផ្តើមនៅម៉ោង ៩ព្រឹកកនេះ ម៉ោងក្នុងស្រុកនៅទូទាំងប្រទេស។ នៅថ្ងៃទីមួយអ្នកជំងឺ និងបុគ្គលិកសុខាភិបាលចំនួន ៥,២៦៦ នាក់នៅតាមមណ្ឌលថែទាំចំនួន ២១៣ ត្រូវបានគ្រោងនឹងរៀបចំធ្វើ...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ បានបញ្ជាក់ប្រាប់លោកស្រី អាដាល់ជីស្សា អាល់ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ រដ្ឋមន្ត្រីការបរទេសទីម័រខាងកើតថា កម្ពុជានៅតែបើកចំហរ សម្រាប់ការពិភាក្សាលើការនាំចេញអង្ករ ទៅទីម័រខាងកើត តាមការស្នើសុំរបស់ទីម័រខាងកើត កាលពីឆ្នាំ២០២០ ខណៈអង្ករកម្ពុជា ត្រូវបានពិភពលោកទទួលស្គាល់ថា ជាអង្ករមានគុណភាពខ្ពស់ ។...
ភ្នំពេញ៖ លេខាធិការដ្ឋាននៃគណៈកម្មការទន្លេមេគង្គ បាននិយាយថា កម្រិតទឹកទន្លេមេគង្គនៅចន្លោះស្ថានីយវារីអគ្គិសនី Jinghong ក្នុងខេត្ត Yunnan នៃប្រទេសចិន និងដីសណ្តទន្លេមេគង្គនៅប្រទេសវៀតណាម បានធ្លាក់ចុះដល់កម្រិតគួរឲ្យបារម្ភ ។ នេះបើតាមការចុះផ្សាយរបស់ ស្ថានទូតអាមេរិកប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ។ កម្រិតទឹកបានស្រកចុះយ៉ាងច្រើនតាំងពីដើមឆ្នាំនេះ ដោយសារមានភ្លៀងតិច ការប្រែប្រួលលំហូរនៅផ្នែកខាងលើ ការដំណើរការវារីអគ្គិសនីនៅតាមដៃទន្លេ និងការកំហិតលើលំហូរចេញពីទំនប់...
បរទេស៖ យោងតាមក្រសួងអប់រំ និងបណ្តុះបណ្តាល ប្រទេសវៀតណាម បានឱ្យដឹងថា ទីក្រុងហូជីមិញ និងខេត្ត-ក្រុងចំនួន ៦ផ្សេងទៀត គ្រោងនឹងបើកសាលារៀនឡើងវិញនៅថ្ងៃទី១ ខែមីនាខាងមុខ បន្ទាប់ពីមានការពន្យាពេល ២សប្តាហ៍ ចំពោះការបន្តការគ្រោងទុក នៅពេលវិស្សមកាលបុណ្យចូលឆ្នាំថ្មី បញ្ចប់នៅពាក់កណ្តាលខែកុម្ភៈនេះ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតចិនដេលី នៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសជប៉ុន បានឈានទៅដល់ការ សម្រេចចិត្តចុងក្រោយ លប់ចោលនូវកម្មវិធីជំនួយដល់ផ្នែកអភិវឌ្ឍ ប្រទេសមីយ៉ាន់ម៉ាពាក់កណ្តាល ខណៈពេលជាមួយគ្នានេះ សម្ព័ន្ធមិត្តអ៊ឺរ៉ុបក៏បានប្រកាស ដាក់ទណ្ឌកម្មទៅលើប្រជាជាតិ អាស៊ីអាគ្នេយ៍មួយនេះផងដែរ ពាក់ព័ន្ធទៅនឹងការធ្វើ រដ្ឋប្រហារកាលពីពេលកន្លងមក។ យោងតាមប្រភពជាច្រើនទៀត បានឲ្យដឹងទៀតដែរថា ទោះបីជាយ៉ាងណាក្តីរដ្ឋាភិបាលជប៉ុន នឹងបដិសេធដាច់ខាតមិនហៅ ការផ្អាកជំនួយអភិវឌ្ឍន៍ឬ (ODA) នេះថាជាការដាក់ទណ្ឌកម្មឡើយ...
បរទេស៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក ង្វៀនថាញ់ឡុង បានប្រកាសកាលពីថ្ងៃពុធថា ប្រទេសវៀតណាមកំពុងពិភាក្សាជាមួយ ក្រុមហ៊ុន Pfizer សម្រាប់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៣០ លានដូល្លាក្នុងឆ្នាំ ២០២២ រួមជាមួយនឹងវ៉ាក់សាំងរបស់ប្រទេសរុស្ស៊ី Sputnik V ចំនួន ៦០ លានដូសផងដែរ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី២៤...